Connect with us

ព័ត៌មានអន្ដរជាតិ

ត្រឹមមួយយប់ប៉ុណ្ណោះ កងកម្លាំង អ៊ីស្រាអែល កម្ទេចគោលដៅរបស់ក្រុម​ហាម៉ាស ២០០ កន្លែង

បានផុស

នៅ

ត្រឹមតែមួយយប់ប៉ុណ្ណោះ កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានបើកការវាយប្រហារកម្ទេចគោលដៅរបស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសប្រហែល ២០០ កន្លែងនៅក្នុងតំបន់ហ្គាហ្សា ស្របពេលដែលកងកម្លាំងជើងគោកក៏កំពុងបន្តប្រតិបត្តិការនៅក្នុងតំបន់នោះផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

IDF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងពលតូច Negev របស់អ៊ីស្រាអែលបានបំផ្លាញ និងកម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ក្រុមហាម៉ាស នៅខាងក្នុងសាលារៀនមួយកន្លែងនៅភាគខាងជើងតំបន់ Beit Hanoun បន្ទាប់ពីក្រុមប្រដាប់អាវុធមួយនេះប្រើប្រាស់វាជាកន្លែងដើម្បីវាយបកមកលើកងទ័ពរបស់យើង ខណៈក្រោយការវាយប្រហារទៅលើ​បរិវេណ​របស់សាលានោះហើយ ទាហានអ៊ីស្រាអែលក៏​បាន​ប្រទះឃើញ​ច្រក​ចូល​ផ្លូវ​រូង​ក្រោម​ដី​ចំនួន​ ២ រួម​ទាំង​អាវុធ​ផ្សេង​ទៀតផងដែរ ។

ក្នុងការវាយប្រហារពេញមួយយប់នោះទៀតសោត កងកម្លាំងជើងគោកអ៊ីស្រាអែលក៏បានកម្ទេចសម្ភារៈធ្វើសឹករបស់ក្រុមប្រដាប់អាវុធហាម៉ាសជាច្រើនផងដែរដូចជា រថយន្តដឹកកាំជ្រួចមីស៊ីល កាំភ្លើងត្បាល់ ទីតាំងបាញ់មីស៊ីលប្រឆាំងរថក្រោះ ក៏ដូចជាសម្លាប់បក្ខពួក និងបំផ្លាញឃ្លាំងអាវុធរបស់ក្រុមមួយនេះផងដែរ ។

ស្របពេលជាមួយគ្នានេះ ក្រៅពីកម្ទេចបរិវេណសាលានេះហើយ កងទ័ពជើងទឹកអ៊ីស្រាអែលក៏បានធ្វើការវាយប្រហារពេញមួយយប់ទៅលើប៉ុស្តិ៍សង្កេតការណ៍ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀតរបស់ក្រុមហាម៉ាសនៅតាមបណ្តោយឆ្នេរហ្គាហ្សាផងដែរ ។

ការវាយប្រហារកម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងយប់នេះកើតមានឡើង បន្ទាប់ពីទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានបញ្ជាក់សាជាថ្មីថា អ៊ីស្រាអែលសូមធានានឹងកម្ចាត់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសមិនឲ្យមានស្រមោលនៅតាមព្រំដែនរបស់ខ្លួនទៀតនោះឡើយ បន្ទាប់ពីសង្គ្រាមនៅតំបន់ហ្គាហ្សាត្រូវបានបិទបញ្ចប់ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែតុលា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានបើកការវាយប្រហារដោយបាញ់គ្រាប់រ៉ុកកែតយ៉ាងសន្ធាប់ចេញពីតំបន់ហ្គាហ្សាស្ទ្រីបមកលើទឹកដីនៃប្រទេសអ៊ីស្រាអែល ហើយថែមទាំងបានវាយឆ្មក់ចូលតាមព្រំដែនដោយចាប់ពង្រត់ និងសម្លាប់ពលរដ្ឋអ៊ីស្រាអែលប្រហែល ១,២០០ នាក់ ។

ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃទៅលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ដោយរហូតមកដល់ពេលនេះបណ្ដាលឲ្យជនស៊ីវិលលើស ១៥,៥០០ នាក់ត្រូវបានសម្លាប់ ដោយក្នុងនោះភាគច្រើនជាកុមារ និងស្ត្រី ។

ក្រៅ​ពី​ចំនួន​អ្នក​ស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៤១,៣០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Times of Israel

ចុចអាន ៖ អ៊ីស្រាអែល បញ្ជាក់ជាថ្មីថា នឹងកម្ចាត់ក្រុមហាម៉ាសមិនឲ្យមានស្រមោលនៅ តាមតំបន់ព្រំដែនទៀតឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

អ៊ីស្រាអែល ចង់ចាប់ដៃ អាមេរិក បង្កើត “ណាតូមជ្ឈិមបូព៌ា” 

ព័ត៌មានជាតិ៣៦ នាទី មុន

ក្រសួងការងារ និងក្រុមហ៊ុនបច្ចេកវិទ្យា Yalong ស្វែងរកកិច្ចសហការដើម្បីបង្កើនផលិតភាពការងារតាមរយៈការបំពាក់បច្ចេកវិទ្យាទំនើបលើការបណ្តុះបណ្តាលជំនាញ

ព័ត៌មានជាតិ៩ ម៉ោង មុន

មានសង្ឃឹមឡើងវិញ! អណ្តើកខ្មៅជិតផុតពូជកើនឡើងវិញ បន្ទាប់ពី​កម្ពុជាភ្ញាស់ពងដោយជោគជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្លាប់ម្នាក់ ក្អួតចង្អោរម្នាក់ ក្រោយហូបសម្លផ្សិតជាមួយគីង្គក់ តែ៤នាក់ទៀតរួចខ្លួន ព្រោះបាយមិនទាន់ឆ្អិន មិនបានហូប

កីឡា១១ ម៉ោង មុន

អបអរសាទរ! ព្រះ​ខ័ន​រាជ​ស្វាយរៀង ឡើងទៅ​វគ្គចែក​ពូល​ពាន ASEAN Club 2024-25

សេដ្ឋកិច្ច១៥ ម៉ោង មុន

បង្ក្រាបទីតាំងលក់ប្រេងម៉ាស៊ីនក្លែងក្លាយ តាមពាក្យបណ្ដឹងម្ចាស់ក្រុមហ៊ុន

ព័ត៌មានជាតិ១១ ម៉ោង មុន

តុលាការឱ្យឃុំខ្លួនបណ្ដោះអាសន្នលើ លោក ស្រ៊ុន ស៊្រន និងបក្សពួក ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មូលហេតុអាវនាគស្ដេចចិនភាគច្រើនពណ៌លឿងមាស តែអធិរាជផ្ដាច់ការ ឈិនស៊ី​ មានពណ៌ខ្មៅ

ព័ត៌មានជាតិ១៣ ម៉ោង មុន

បណ្ឌិត អេង កុកថាយ៖ ការអភិវឌ្ឍន៍តំបន់ត្រី​កោណ អាចការពារព្រំដែនកម្ពុជាខាងកើត

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្លាប់ម្នាក់ ក្អួតចង្អោរម្នាក់ ក្រោយហូបសម្លផ្សិតជាមួយគីង្គក់ តែ៤នាក់ទៀតរួចខ្លួន ព្រោះបាយមិនទាន់ឆ្អិន មិនបានហូប

Sokha Hotels

ព័ត៌មានពេញនិយម