ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ៖ ៦ឆ្នាំទៀតទើបពិភពលោកអាចកម្ចាត់ជំងឺកូវីដ១៩បាន
ចក្រភពអង់គ្លេសកំពុងបង្ហាញពីភាពវិជ្ជមាននៅក្នុងកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណារបស់ខ្លួន ខណៈមនុស្សជាង១៣លាននាក់បានចាក់វ៉ាក់សាំងរួចទៅហើយ។

ប៉ុន្តែវាជារឿងខុសគ្នាសម្រាប់ពិភពលោកទាំងមូលហើយអ្នកជំនាញម្នាក់បានធ្វើការទស្សន៍ទាយដ៏គួរឲ្យរន្ធត់ថា មនុស្សទាំងមូលក្នុងភពផែនដីនឹងមិនត្រូវបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ទេក្នុងរយៈពេលប្រាំមួយឆ្នាំខាងមុខ។
អ្នកជំនាញផ្នែកជំងឺឆ្លង វេជ្ជបណ្ឌិត Sanjaya Senanayake បាននិយាយថា ជំងឺរាតត្បាតនឹងក្លាយជារឿងធម្មតានាពេលអនាគត ដោយសារតែទង្វើមនុស្សកំពុងធ្វើឲ្យប៉ះពាល់ដល់ជម្រកធម្មជាតិកាន់តែខ្លាំងឡើងៗ។

ហើយស្របពេលកម្មវិធីចាក់វ៉ាក់សាំងកំពុងដំណើរការនៅក្នុងប្រទេសទើបតែ៧០នោះ វានឹងត្រូវពេលវេលាមុនពេលការការពារទូទាំងពិភពលោកក្លាយជាការពិត។
លោកបានប្រាប់ក្លឹបសារព័ត៌មានជាតិកាលពីថ្ងៃពុធថា “អត្រានៃការចាក់វ៉ាក់សាំងនាពេលបច្ចុប្បន្ននេះ ត្រូវបានគេប៉ាន់ស្មានថា យើងនឹងមិនអាចទទួលបានការចាក់ថ្នាំបង្ការទូទាំងពិភពលោក៧៥ភាគរយក្នុងរយៈពេលប្រហែល៦ឆ្នាំទៀតទេ។ មិនមែនមួយឬពីរឆ្នាំទេ ប៉ុន្តែប្រាំមួយឆ្នាំ”។

លោកបានព្រមានថា នៅទូទាំងប្រទេសចំនួន៧០ដែលក្រីក្របំផុតនៅលើពិភពលោក មានតែប្រជាជន១០ភាគរយប៉ុណ្ណោះដែលនឹងត្រូវទទួលថ្នាំបង្ការនៅត្រឹមចុងឆ្នាំ២០២១។
វាមិនមែនគ្រាន់តែជាបញ្ហាសម្រាប់ប្រទេសទាំងនោះប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់យើងទាំងអស់គ្នាផងដែរ ព្រោះលក្ខណៈនៃជំងឺរាតត្បាតមានន័យថា ស្ថានភាពនឹងមិនត្រូវបានដោះស្រាយបានឡើយដរាបណាជំងឺកូវីដ១៩ត្រូវបានកម្ចាត់ឬយ៉ាងហោចណាស់ត្រូវបានគ្រប់គ្រងនៅគ្រប់ផ្នែកនៃពិភពលោក។

លោកបន្តថា “ប្រសិនបើយើងបន្តការចាក់វ៉ាក់សាំងជាសកលខណៈផ្នែកផ្សេងទៀតនៃពិភពលោកដែលការឆ្លងមិនបានបន្តត្រួតពិនិត្យនោះ យើងនឹងឃើញមានវីរុសកាចសាហាវកាន់តែច្រើនឡើងៗដែលអាចជះឥទ្ធិពលបន្ថែមលើប្រសិទ្ធភាពវ៉ាក់សាំង”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ប្រទេសអាស៊ីអាគ្នេយ៍មួយទៀតទទួលវ៉ាក់សាំង Sinopharm របស់ចិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


