ព័ត៌មានអន្ដរជាតិ
ប្រទេសអាស៊ីអាគ្នេយ៍មួយទៀតទទួលវ៉ាក់សាំង Sinopharm របស់ចិន
ក្រសួងសុខាភិបាលព្រុយណេបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃពុធថា ប្រទេសនេះបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន Sinopharm ដែលផ្តល់ដោយចិនកាលពីថ្ងៃអង្គារ ហើយកំពុងពិនិត្យមើលយុទ្ធនាការចាក់វ៉ាក់សាំង ។
ក្រសួងបាននិយាយថា ពួកគេកំពុងពិនិត្យឡើងវិញនូវផែនការសម្រាប់ការចែកចាយវ៉ាក់សាំងដោយអនុលោមតាមអាទិភាពដែលបានណែនាំ ។

យោងតាមស្ថានទូតចិនប្រចាំនៅប្រទេសព្រុយណេបានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសលោក Haji Erywan បានចូលរួមពិធីប្រគល់វ៉ាក់សាំងនេះ និងបានជួបពិភាក្សាជាមួយលោកស្រី Yu Hong ឯកអគ្គរដ្ឋទូតចិនប្រចាំព្រុយណេ ។
លោក Haji Erywan បានថ្លែងអំណរគុណចំពោះប្រទេសចិនដោយនិយាយថានេះគឺជាវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលទទួលបានដោយព្រុយណេត្រូវបានចាត់ទុកថាជាអំណោយដែលប្រជាជនចិនផ្តល់ជូនប្រជាជនព្រុយណេឆ្លុះបញ្ចាំងពីមិត្តភាពប្រពៃណីយូរអង្វែង និងការទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ។

លោកស្រីឯកអគ្គរដ្ឋទូត Yu Hong បានប្រាប់លោក Haji Erywan ថា ជំនួយវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ចិនដល់ព្រុយណេឆ្លុះបញ្ចាំងពីកម្រិតខ្ពស់បំផុតនៃកិច្ចសហប្រតិបត្តិការទ្វេភាគីប្រឆាំងនឹងរោគរាតត្បាតកូវីដ ១៩ ។
លោកស្រី Yu បានសម្តែងក្តីសង្ឃឹមថា ជំនួយវ៉ាក់សាំងនេះនឹងជួយរួមចំណែកដល់ជ័យជម្នះចុងក្រោយរបស់ប្រទេសព្រុយណេក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសព្រុយណេមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១៨៣ ករណី និងមានអ្នកស្លាប់ ៣ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ លម្អិតលក្ខណៈពិសេសយន្តហោះខ្នាតយក្សដឹកវ៉ាក់សាំងកូវីដ ១៩ របស់យោធាចិនមកកម្ពុជា ម្សិលមិញ
ចុចអាន ៖ វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុនចិន Sinopharm មានសុវត្ថិភាពសម្រាប់ក្រុមមនុស្ស ២ ប្រភេទនេះ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


