Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំក្រុមហាម៉ាសមិនព្រមលើកទង់ ស សុំចុះចាញ់ អ៊ីស្រាអែល ដាច់ខាត

បានផុស

នៅ

នៅក្នុងសុន្ទរកថាសាធារណៈជាលើកដំបូង ចាប់តាំងពីព្រឹត្តិការណ៍សម្លាប់រង្គាលកាលពីថ្ងៃទី៧ ខែតុលាមក មេដឹកនាំក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសនៅតំបន់ហ្គាហ្សាលោក Yahya Sinwar បានអះអាងថា លោកនៅតែមិនខ្លាចញញើតចំពោះការវាយប្រហារណាមួយឡើយ ហើយថែមទាំងប្ដេជ្ញាមិនព្រមលើកទង់ ស និងទម្លាក់អាវុធសុំចុះចាញ់អ៊ីស្រាអែលនោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Sinwar ​បានលើកឡើង​​ថា ក្រុម​ប្រដាប់អាវុធរបស់យើងកំពុងដើរលើផ្លូវកម្ទេចកងកម្លាំងការពារអ៊ីស្រាអែល (IDF) ហើយក្រុមហាម៉ាសមិនព្រមចុះចាញ់ ក៏ដូចជាចុះចូលជាមួយកងកម្លាំងមួយនេះឡើយ ដោយសារតែយើងក៏បានសម្លាប់ទាហានទាំងនោះរាប់ពាន់នាក់ផងដែរ ។

ស្របពេលជាមួយគ្នានេះ លោក Sinwar ក៏បានបដិសេធចំពោះការអះអាងរបស់អ៊ីស្រាអែលដែលថា កងពលតូច Al-Qassam របស់ក្រុមប្រដាប់អាវុធហាម៉ាសរហូតទៅដល់ ៥,០០០ នាក់បានស្លាប់បាត់បង់ជីវិតក្រោមកណ្ដាប់ដៃរបសកងកម្លាំងអ៊ីស្រាអែល ខណៈមានតែភាគីខាងអីស្រាអែលទៅវិញទេ ដែលមានចំនួនអ្នកស្លាប់ច្រើនបែបនេះ ។

យោងតាមសេចក្ដីថ្លែងការណ៍របស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងថា រហូតមកដល់ពេលនេះ ទាហានអ៊ីស្រាអែលជិត ៥០០ នាក់ហើយបានស្លាប់បាត់បង់ជីវិត ដោយក្នុងនោះ ១៥៦ នាក់បានស្លាប់ អំឡុងប្រតិបត្តិការជើងគោកនៅតំបន់ហ្គាហ្សា ខណៈជាង ៣០០ នាក់ផ្សេងទៀតដែលជាសមាជិកកងកម្លាំងសន្តិសុខ បានត្រូវគ្រាប់ស្លាប់នៅ​ក្នុង​ការ​វាយ​ប្រហារ​លើកដំបូង​របស់​ក្រុម​ហាម៉ាសក្នុងព្រឹត្តិការណ៍ ៧ ​តុលា ។

ទន្ទឹមនោះ ទាហានអ៊ីស្រាអែលប្រហែល ៣,៥០០ នាក់បានរងរបួសធ្ងន់ ឬពិការ ខណៈក្រុម​ហាម៉ាសក៏​បាន​ដុតកម្ទេច​រថយន្ត​យោធា​អ៊ីស្រាអែល ៧៥០ គ្រឿង និងគ្រឿងសឹកផ្សេងៗទៀតផងដែរ ចាប់តាំងពីការចេញបញ្ជារបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ឲ្យបើកប្រតិបត្តិការយោធាលើតំបន់ហ្គាហ្សាមក ។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីប ជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាស ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនជិត ២១,០០០ នាក់ហើយ ដែលភាគច្រើនជាកុមារ និងស្ត្រី និងជាង ៥៤,០០០ នាក់ផ្សេងទៀតរងរបួស ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាសដដែល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Times of Israel

ចុចអាន ៖ អ៊ីស្រាអែល ទម្លាក់គ្រាប់បែកសម្លាប់ឧត្តមសេនីយ៍កំពូលមួយរូបរបស់ អ៊ីរ៉ង់ ប្រចាំនៅ ស៊ីរី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម