ព័ត៌មានអន្ដរជាតិ
ពីអតីតស្ត្រីបម្រើការលើយន្តហោះ ក្លាយជាប្រធានក្រុមហ៊ុន Japan Airlines
ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានលើកស្ត្រីធ្វើជាប្រធានក្រុមហ៊ុនជាលើកដំបូង ហើយក៏ជាការតែងតាំងដ៏កម្រមួយសម្រាប់ក្រុមហ៊ុនជប៉ុនដ៏ធំ និងក្រុមហ៊ុនអាកាសចរណ៍ពិភពលោក ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៍មាន BBC កាលពីថ្ងៃទី២០ ខែមករាកន្លងទៅ ។

លោកស្រី Mitsuko Tottori នឹងជំនួសដំណែងលោក Yuji Akasaka ជាប្រធានានៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ខណៈលោក Akasaka នឹងជំនួសលោក Yoshiharu Ueki ជាប្រធានជាន់ខ្ពស់បំផុតរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ ។
លោកស្រី Tottori បានចូលរួមជាមួយក្រុមហ៊ុនដឹកជញ្ជូនជប៉ុនក្នុងនាមជាអ្នកបម្រើការលើយន្តហោះក្នុងឆ្នាំ ១៩៨៥ ហើយលោកស្រីក្លាយជានាយកក្រុមអាកាសយានិកនៅក្នុងឆ្នាំ ២០១៥ ។ លោកស្រីសង្ឃឹមថា ការតែងតាំងរបស់លោកស្រីនឹងផ្តល់ឲ្យស្ត្រីដទៃទៀតនូវភាពក្លាហានដើម្បីបន្តជំហានទៅមុខក្នុងអាជីពរបស់ពួកគេ ។
ទោះបីជាមានការកែប្រែខ្លះក៏ដោយ ក្រុមហ៊ុនអាកាសចរណ៍ធំៗតិចតួចណាស់ដែលមានស្ត្រីនៅក្នុងមុខតំណែងជាអ្នកដឹកនាំជាន់ខ្ពស់ ហើយវាជារឿងកម្រណាស់សម្រាប់ស្ត្រីក្នុងការដឹកនាំក្រុមហ៊ុនធំៗនៅក្នុងប្រទេសជប៉ុន។

យោងតាមការស្ទង់មតិដោយគេហទំព័រឯកទេសអាកាសចរណ៍ FlightGlobal បានរកឃើញថា នៅចុងឆ្នាំ ២០២២ មានស្ត្រីចំនួន ១២ នាក់មានតំណែងដឹកនាំក្រុមហ៊ុនអាកាសចរណ៍កំពូលទាំង ១០០ ពោលកើនឡើងជាងកាលពី ៦ ឆ្នាំមុន ។
ទន្ទឹមនោះ វាក៏កំពុងជំរុញឲ្យអាជីវកម្មតែងតាំងស្ត្រីយ៉ាងហោចណាស់ម្នាក់ជានាយកប្រតិបត្តិនៅឆ្នាំ ២០២៥ ។ ស្ត្រីកាន់កាប់មុខតំណែងគ្រប់គ្រងនៅក្នុងប្រទេសជប៉ុនមានចំនួន ១៣.២ ភាគរយ ក្នុងឆ្នាំ ២០២១ ដែលជាចំនួនទាបបំផុតក្នុងចំណោមសមាជិកនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


