Connect with us

ព័ត៌មានអន្ដរជាតិ

Update ៖ អ្នកស្លាប់ក្នុងគ្រោះបាក់ដីនៅ ចិន កើនដល់​ ២០ នាក់

បានផុស

នៅ

ចំនួនអ្នកស្លាប់ដោយសារកប់នៅក្រោមបំណាក់ដីនៅទីក្រុង Zhaotong ខេត្តយូណាន ប្រទេសចិន បានកើនឡើងដល់ ២០ នាក់ហើយ ហើយមនុស្ស ២៤ នាក់នៅតែបាត់ខ្លួន ខណៈការស៊ើបអង្កេតបឋមបង្ហាញថា មូលហេតុបណ្តាលមកពីការបាក់ច្រាំងថ្មចោត ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន​ BBC នៅថ្ងៃទី​២៣​ ខែមករានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារ Xinhua បាននិយាយដោយដកស្រង់សំដីអាជ្ញាធរថា បំណាក់ដីមានទំហំប្រហែល ១០០ ម៉ែត្រ ទទឹង ៦០ ម៉ែត្រ និងកម្រាស់ជាមធ្យមប្រហែល ៦ ម៉ែត្រ ។ មនុស្សជាង ៥០០ នាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ ហើយអ្នកជួយសង្គ្រោះជិត ១,០០០ នាក់ត្រូវបានបញ្ជូនទៅកាន់កន្លែងនោះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានាធិបតីលោក Xi Jinping បានបញ្ជាឲ្យមានការជួយសង្គ្រោះទាំងអស់នៅក្នុងតំបន់នេះ ខណៈដែលលោកឧបនាយករដ្ឋមន្ត្រីចិនលោក Zhang Guoqing បានដឹកនាំក្រុមការងារចុះផ្ទាល់ទៅកាន់កន្លែងកើតហេតុ ដើម្បីពិនិត្យមើលប្រតិបត្តិការជួយសង្គ្រោះ ។

គួរបញ្ជាក់ថា តំបន់ភ្នំដាច់ស្រយាលនៅភាគនិរតីនៃប្រទេសចិន ងាយនឹងរងការបាក់ដីខ្លាំងណាស់ ដោយកាល​ពី​ខែ​មករា ឆ្នាំ​២០១៣ មនុស្ស​យ៉ាង​ហោច​ណាស់ ១៨​ នាក់​បាន​ស្លាប់​ក្នុង​ការ​បាក់​ដី​នៅ​ក្នុង​ទីក្រុង​ដដែលនេះផងដែរ ៕

អត្ថបទ​​​​​​​​​​​​​​​៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម