ព័ត៌មានអន្ដរជាតិ
ជប៉ុន អនុម័តច្បាប់អត្រាកំណើតថ្មី ព្រោះប្រជាជនកើតតិច តែស្លាប់ច្រើន
សភាជប៉ុន នៅថ្ងៃពុធទី៥មិថុនានេះ បានប្រកាសអនុម័តច្បាប់ថ្មីមួយ ដើម្បីបញ្ឈប់ការធ្លាក់ចុះអត្រាកំណើត ក្រោយពីមានទិន្នន័យបង្ហាញអំពីការធ្លាក់ចុះយ៉ាងគំហុកមិនធ្លាប់មាននៃអត្រាកំណើតថ្មី គិតចាប់តាំងពីឆ្នាំ១៩៤៧។

រដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រី Fumio Kishida បានឲ្យដឹងថា ការអនុម័តច្បាប់ថ្មីនេះ ត្រូវតែធ្វើចាប់ពីពេលឥលូវនេះ រហូតដល់ឆ្នាំ២០៣០ខាងមុខ ដែលជាឱកាសចុងក្រោយសម្រាប់ផ្លាស់ប្ដូរនិន្នាការអត្រាកំណើតធ្លាក់ចុះនេះទាន់ពេលវេលា។ បច្ចុប្បន្ន បញ្ហាស្នូលនៃការធ្លាក់ចុះអត្រាកំណើតរយៈពេល៨ឆ្នាំជាប់ៗគ្នាមកនេះ បណ្ដាលមកពី ការរៀបអាពាហ៍ពិពាហ៍យឺតយ៉ាវ និងសេចក្ដីព្រួយបារម្ភផ្នែកហិរញ្ញវត្ថុ។
យោងតាមច្បាប់ថ្មី រដ្ឋាភិបាលជប៉ុន នឹងបង្កើនប្រាក់ឧបត្ថម្ភកុមារបន្ថែមទៀត បូករួមទាំងការអនុញ្ញាតច្បាប់ឈប់សម្រាកឲ្យឪពុកម្តាយកាន់តែច្រើន។
ក្រសួងសុខាភិបាលជប៉ុន បានបញ្ចេញស្ថិតិប្រជាសាស្ត្រថា ចំនួនទារកដែលស្ត្រីជប៉ុនម្នាក់រំពឹងនឹងពរពោះ នៅក្នុងមួយជីវិតរបស់ពួកគេ បានធ្លាក់ចុះមកត្រឹម ១,២នាក់ប៉ុណ្ណោះ។ នៅឆ្នាំ២០២៣ ចំនួនទារកកើតសរុបមាន ៧២៧ ២៧៧នាក់ ធ្លាក់ចុះ ៤៣ ៤៨២នាក់ បើធៀបនឹងឆ្នាំ២០២២។ ដោយឡែកបើនិយាយពីតួលេខមរណភាពវិញ បែរជាការកើនឡើងគួរឲ្យកត់សម្គាល់។ មនុស្សស្លាប់នៅជប៉ុនកាលពីឆ្នាំមុន មានចំនួនសរុប ១ ៥៧៥ ៩៣៦នាក់ កើតឡើងចំនួន ៦ ៨៨៦នាក់។ ចំពោះការចុះឈ្មោះរៀបអាពាហ៍ពិពាហ៍ មានចំនួន ៧៧៤ ៧១៧គូ ធ្លាក់ចុះ ៣០ ២១៣គូ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


