Connect with us

ព័ត៌មានអន្ដរជាតិ

ព្រោះ​តែ​កូវីដ សូម្បី​មេក្រុម​បង​ធំ​ល្បីល្បាញ​នៅ​ជប៉ុន ​ក៏​បាត់បង់​ចំណូល

បានផុស

នៅ

យ៉ាគូសា​ជា​ក្រុម​អ្នក​លេង​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​រក​លុយ​តាម​រយៈ​មធ្យោបាយ​ខុស​ច្បាប់​ដូចជា​ ល្បែង​ស៊ីសង​និង​ជួញ​ដូរ​គ្រឿង​ញៀន។

ទោះ​យ៉ាង​ណា​ក៏​មាន​ការ​គ្រប់គ្រង​អាជីវកម្ម​ស្របច្បាប់​មួយ​ចំនួន​​ដូចជា​ បើក​តូប​លក់​អាហារ​ដែល​លេចធ្លោ​ក្នុង​កំឡុង​ពិធី​បុណ្យ​និង​ព្រឹត្តិការណ៍​នានា​ ដែល​ភាគច្រើន​ត្រូវ​បាន​លុបចោល​ឬ​បន្ថយ​ដោយសារ​តែ​កូវីដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេក្រុម​យ៉ាគូសា​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​កាសែត Daily Shincho ថា​ ចរន្ត​នៃ​ប្រាក់​ចំណូល​បាន​ក្លាយ​ជា“ ការបាត់បង់​ប្រាក់​ចំណូល​ទាំងស្រុង” ក្នុង​កំឡុង​ពេល​មាន​ជំងឺ​រាតត្បាត។ ជា​ធម្មតា​យើង​រក​លុយ​បាន​ច្រើន​បំផុត​ នៅ​ពេល​មាន​មនុស្ស​ទៅ​ទស្សនា​ទី​សក្ការ​បូជា ​shrines នៅ​ចុង​ឆ្នាំ​និង​ចូលឆ្នាំ​ថ្មី។ ប៉ុន្តែ​បុព្វហេតុ​ឆ្នាំ​នេះ ​វា​​ក្លាយ​ជា​មិន​អាច​ទៅ​រួច​។

បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុនៗ ប្រាក់​ចំណេញ​របស់​យើង​មាន​តែ​មួយ​ភាគបី​នៃ​អ្វី​​យើង​រក​បាន។ ចំណែក​តូប​លក់​ម្ហូប​អាហារ​បាន​ធ្លាក់​ចុះ​ ដោយសារ​តែ​វិធានការណ៍​រដ្ឋាភិបាលប្រឆាំង​និង​កូវីដ ​ហើយ​មនុស្ស​ដែល​ទៅ​ទស្សនា​ទី​សក្ការ​កាន់​តែ​តិច​ជាង​មុន។

មេក្រុម​រូប​នេះ​បាន​បន្ថែម​ថា“ សូម្បី​តែ​ទី​សក្ការ​បូជា Meiji នៅ​តូក្យូ​ដែល​ទទួល​បាន​ភ្ញៀវ​ទេសចរ​ច្រើន​បំផុត​ក្នុង​ឱកាស​ចូលឆ្នាំ​ថ្មី​ ក៏​បាន​កាត់​បន្ថយ​រយៈ​ពេល​នៃ​ការ​ប្រតិបត្តិការ​របស់​យើង​ដែរ” ។

ដោយឡែក​គេហទំព័រ Soranews24 បាន​រាយការណ៍​ថា​ ខណៈ​ដែល​តូប​ជា​ច្រើន​ត្រូវ​បាន​គ្រប់គ្រង​ដោយ​អាជីវកម្ម​ក្នុង​ស្រុក តូប​ខ្លះ​ត្រូវ​បាន​ត្រួត​ពិនិត្យ​ដោយ​ក្រុម​យ៉ាគូសា​ផ្ដាច់មុខ។ ម៉្យាង​ដោយ​កត់សំគាល់​ឃើញ​ថា​ សមាជិក​ជាច្រើន​មាន​វ័យ​ចំណាស់​និង​មាន​ហានិភ័យ​ក្នុង​ការ​ឆ្លង​វីរុស​នេះ ក្រុម​ខ្លះ​បាន​ផ្អាក​ការ​ជួបជុំ​ចុង​ឆ្នាំ​និង​ចូល​ឆ្នាំ​ថ្មី ​ព្រមទាំង​លុបចោល​ពិធីជប់លៀង​ផឹក​ស៊ី​និង​ជៀស​ពី​ការងារ​ផ្ទាល់ខ្លួន​ផង​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖dailymail

ចុចអាន៖WHO ថា ជំងឺកូវីដ ១៩ នឹងមិនរលាយបាត់នៅឆ្នាំនេះទេ ទោះមានវ៉ាក់សាំងក៏ដោយ

ចុចអាន៖បែកធ្លាយ ឧបករណ៍យោធាមីយ៉ាន់ម៉ា ប្រើបង្ក្រាបបាតុករប្រឆាំងរដ្ឋប្រហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម