Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះ​​ការ​​តវ៉ា​​ហិង្សា​​នៅ​​សេណេហ្គាល់​​ ស្លាប់​​៤​​នាក់​​ ក្រោយ​​មេ​​ប្រឆាំង​​បាន​​ចាប់​ខ្លួន​

បានផុស

នៅ

ការ​តវ៉ា​ដោយ​ហិង្សា​បាន​ផ្ទុះ​ឡើង​នៅ​ប្រទេស​សេណេហ្គាល់​រយៈ​ពេល​៣​ថ្ងៃ​ នៅ​ពេល​ក្រុម​បាតុករ​បាត់​ដុត​រថយន្ត​ និង​ប៉ះ​ទង្គិច​ជា​មួយ​ប៉ូលិស​ បន្ទាប់​ពី​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ។

លោក​ Ousmane Sonko
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​និយាយ​ថា​ មនុស្ស​៤​នាក់​បាន​ស្លាប់​នៅ​ក្នុង​ចលាចល​ដ៏​កម្រ​នេះ។

លោក​ Ousmane Sonko បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ​កាល​ពី​ថ្ងៃ​សុក្រ​ ពី​បទ​ចោទ​ប្រកាន់​រំខាន​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​។ លោក​ក៏​ប្រឈម​ពី​បទ​សេធ​សន្ធវៈ​មួយ​ដែរ។

លោក​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ ហើយ​អ្នក​គាំទ្រ​របស់​លោកនិយាយ​​ថា​ ការ​ចោទ​ប្រកាន់​ទាំង​នោះ​ជា​ហេតុ​ផល​នយោបាយ។

កាល​ពី​ថ្ងៃ​សុក្រ​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក​ Antoine Felix Abdoulaye Diome ​បាន​ប្តេជ្ញា​ប្រើ​គ្រប់​មធ្យោបាយ​ចាំ​បាច់​ដើម្បី​ឲ្យ​ស្ថានភាព​វិល​ត្រឡប់​មក​ធម្មតា​វិញ។

​និយាយ​តាម​ទូរទស្សន៍​ជាតិ​ លោក​ Diome ​បាន​ចោទ​ប្រកាន់​លោក​ Sonko ​ពី​បទ​«ចេញ​សេចក្តី​អំពាវ​នាវ​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​»។

អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ​លោក​ Antonio Guterres ​បាន​ជំរុញ​ឲ្យ​អ្នក​តវ៉ា​ និង​ប៉ូលិស​ ឲ្យ​ជៀស​វាង​អំពើ​ហិង្សា​​នៅ​ក្នុង​ប្រទេស​ដែល​ជា​ប្រទេស​មួយ​មាន​ស្ថេរភាព​បំផុត​នៅ​អាហ្វ្រិក​ខាង​លិច​។

កាល​ពី​ថ្ងៃ​សុក្រ​ ប៉ូលិស​បាន​បាញ់​ឧស្ម័ន​ទឹក​ភ្នែក​ទៅ​លើ​ក្រុម​អ្នក​គាំទ្រ​របស់​លោក​ Sonko​ ដែល​បាន​ដាក់​រនាំង​បិទ​បណ្តោះ​អាសន្ន​នៅ​ក្នុង​រដ្ឋធានី​ដាកា​ដែល​គ្រប់​ដណ្តប់​ដោយ​កមច្ចេក​កម្ចី​ ហើយ​អ្នក​តវ៉ៃ​បាន​នាំ​គ្នា​ស្រែ​ច្រៀង​ “​ដោះ​លែង​ Sonko​ៗ​”។​

ប៉ូលិស​បាន​បិទ​​ម៉ូតូ​ និង​ម៉ូតូ​ដែល​ពេញ​និយម​សម្រាប់​អ្នក​គាំទ្រ​វ័យ​ក្មេង​របស់​លោក​ Sonko នៅ​លើ​ដង​ផ្លូវ។ ផ្សារ​ទំនើប​មួយ​នៅ​ជាយ​ក្រុង​ដាកា​ត្រូវ​បាន​វាយ​ឆ្មក់​កាល​ពី​ថ្ងៃ​សុក្រ។ នេះ​បើ​យោង​តាម​ប្រភព​ទី​ភ្នាក់​ងា​ព័ត៌មាន​ AFP។

អ្នក​តវ៉ា​ម្នាក់​បាន​ប្រាប់​ទី​ភ្នាក់​ងារ​ Reuters ថា ៖«​អ្វី​ដែល​យើង​កំពុង​រស់​នៅ​ក្នុង​ប្រទេស​នេះ​គឺ​មិន​គួរ​ឲ្យ​ជឿ​ វា​គួរ​ឲ្យ​អាម៉ាស់»។

ក្រុម​បាតុករ​បាន​ជួប​ជុំ​គ្នា​នៅ​តាម​តំបន់​ជា​ច្រើន​នៅ​ក្នុង​ទី​ក្រុង​ និង​នៅ​ភាគ​ខាង​ត្បូង​ទី​ក្រុង​ Bignona ​ដែល​ជា​កន្លែង​​​លោក​ Sonko​ មាន​ប្រជា​ប្រិយភាព​ខ្លាំង៕ 

អាន​ព័ត៌មាន​ជា​ច្រើន​ទៀត សូម​ចុចព័ត៌មាន​អន្តរជាតិ

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម