Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុ​​អ្វី​​បាន​​ជា​​ប្រវត្តិ​​សាស្ត្រ​​របស់​​ស្ត្រី​​នៅ​​ក្នុង​​ខែ​​មីនា​?

បានផុស

នៅ

ខែ​មីនា​ជា​ខែ​ប្រវត្តិ​សាស្ត្រ​របស់​ស្ត្រី​​​ ប៉ុន្តែ​​ចាប់​តាំង​​ពី​បាន​ក្លាយ​ជា​ឆ្នាំ​ប្រវត្តិ​សាស្ត្រ​​សម្រាប់​ស្ត្រី​មក មានសំនួរ​លើក​ថា ហេតុ​អ្វី​បាន​ជា​ខែ​មីនា?​ តើ​វា​ជា​ខែ​ដ៏​មាន​សារៈ​សំខាន់​បំផុត​សម្រាប់​ប្រវត្តិ​សាស្ត្រ​របស់​ស្ត្រី ​ឬ​គ្រាន់​តែ​ជា​ខែ​ដែល​មាន​នៅ​លើ​ប្រក្រតិទិន?

ចម្លើយ​មាន​​​ពាក់​ព័ន្ធ​នឹង​ប្រវត្តិ​សាស្ត្រ​​ខ្លះ​ និង​​ពាក់​ព័ន្ធ​ដោយ​ចៃ​ដន្យ​ខ្លះ។

ចាប់​ពី​ថ្ងៃ​ ទៅ សប្តាហ៍ ទៅ​ ខែ​

ខែ​ប្រវត្តិ​សាស្ត្រ​របស់​ស្ត្រី​ដែល​ត្រូវ​បាន​គេ​កត់​សំគាល់​នៅ​សហរដ្ឋ​អាមេរិក និង​​ប្រទេស​អូស្ត្រាលី​​គឺ​ក្នុង​ខែ​មីនា ហើយ​​​នៅ​ប្រទេស​កាណាដា ក្នុង​ខែ​តុលា ដែល​បាន​ចាប់​ផ្តើម​តែ​​មួយ​ថ្ងៃ​​គត់។ ទិវា​នារី​អន្តរជាតិ​​គឺ​ថ្ងៃ​ទី​៨ ខែ​មីនា ហើយ​វា​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា មាន​ទ្រង់​ទ្រាយ ឬ​ទិដ្ឋភាព​តាំង​ពី​ឆ្នាំ​១៩១១។ វា​ត្រូវ​បាន​គេប្រារព្ធ​​ជា​ផ្លូវ​ការដោយ​អង្គការ​សហ​​ប្រជា​ជាតិ (UN) ​នៅ​ក្នុង​ឆ្នាំ​១៩៧៥ ហើយ​រយៈ​ពេល​២​ឆ្នាំ​ក្រោយ​មក​ UN ​បាន​ទទួលល​ស្គាល់ជា​ផ្លូវ​ការ។

ស្ត្រី​នៅ​ប្រទេស​អូស្ត្រាលី​​ជួបជុំ​​សម្រាប់​នារី​អន្តរជាតិ ៨​ មីនា ២០១៧
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ទសវត្សរ៍​ឆ្នាំ​១៩៧០​ ក្រុម​តាម​តំបន់​ និង​ទី​ក្រុង​នានា​បាន​ចាប់​ផ្តើល​អបអរសាទរ​សប្តាហ៍​ប្រវត្តិ​សាស្ត្រ​​​នារី​។ យោង​​តាម សារៈ​មន្ទីរ​ជាតិ​​ស្ត្រី ការ​អបអរសាទរ​​មួយ​ក្នុង​ចំណោម​ការ​​អបអរសាទរ​គួរ​ឲ្យ​កត់​សំគាល់​ខ្លាំង​បំផុត​គឺ​ត្រូវ​បាន​ប្រារព្ធ​នៅ​ទី​ក្រុង សាន់ តារ៉ូ រដ្ឋ​កាលីហ្វញ៉ា ដោយក្រុម​ការងារ​អប់រំ​នៃ​គណៈកម្មការ​​ Sonoma County Commission ស្តី​ពីឋានៈ​ស្ត្រី​ នៅ​ក្នុង​ឆ្នាំ​១៩៧៨។​

ចលនានៃ​ការ​ប្រារព្ធ​កាន់​តែ​ល្បី​ល្បាញ​​ខ្លាំង​ឡើង មនុស្ស​​កាន់​តែ​ចាប់​អារម្មណ៍​ក្នុង​ការ​ចូល​រួម​ជា​ផ្លូវ​ការ ហើយ​នៅ​ឆ្នាំ​១៩៨០ លោកប្រធានាធិបតី​ Jimmy Carter បាន​កំណត់​សប្តាហ៍​ប្រវត្តិ​សាស្ត្រ​នារី​ជាតិ​ជា​ផ្លូវ​ការ​លើក​ដំបូង ដោយ​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​៨ ខែ​មីនា នៃ​ឆ្នាំ​នីមួយ​ៗ។

សាលា​រៀន សាកល​វិទ្យាល័យ និង​រដ្ឋាភិបាល​មូលដ្ឋាន​បាន​ដឹង​ថា រយៈ​ពេល​នៃ​ពេល​​​នេះ​​បាន​អនុញ្ញាត​ឲ្យ​​ពួកគេ​មិន​ត្រឹម​តែ​អបអរសាទរ​ចំពោះសមិទ្ធផល​របស់​ស្ត្រីប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​​ត្រូវ​សម្លឹង​ជា​សំខាន់​ចំពោះ​សមភាព និង​ឱកាស​ម្រាប់ស្ត្រី និង​អប់រំ​មនុស្ស​ពី​ប្រវត្តិ​សាស្ត្រ​របស់​ស្ត្រី។

យោង​​តាម​​សម្ព័ន្ធ​ភាព​ជាតិ​ប្រវត្តិ​សាស្ត្រ​​ស្ត្រី រដ្ឋ​នានា​បាន​ចាប់​ផ្តើម​ប្រកាស​ពី​ការ​អបអរសាទរ​ពេញ​មួយ​ខែ​នៃ​ខែ​មីនា​​ដែល​ជា​ខែ​ប្រវត្តិ​សាស្ត្រ​របស់​ស្ត្រី​​រហូត​ដល់​ឆ្នាំ​១៩៨៦ នៅ​ពេល​ដែល​​ការ​ជំរុញ​ថ្នាក់​ជាតិ​កាន់​តែ​ច្រើន​​ឡើង​ត្រូវ​បាន​អនុវត្ត។ នៅ​ឆ្នាំ​បន្ទាប់​ សភា​បាន​ប្រកាស ខែ​មីនា ឆ្នាំ១៩៨៧​ជា​ខែ​ប្រវត្តិ​សាស្ត្រ​របស់​ស្ត្រី​ជា​ផ្លូវ​ការ​លើក​ដំបូង។

ព្រឹត្តិការណ៍​សំខាន់​ស្រដៀង​គ្នា​មួយ​ចំនួន

មែន​ទែន​ទៅ ក្រៅ​ពី​ទិវា​នារី​អន្តរជាតិ ខែ​មីនា​ក៏​មាន​រឿង​រ៉ាវ​សំខាន់​មួយ​ចំនួន​សម្រាប់​ប្រវត្តិ​សាស្ត្រ​របស់​ស្ត្រី​ផ​ង​ដែរ។ ព្រឹត្តិការណ៍​ទាំង​នោះ​មាន​ដូច​ជា៖

ស្ត្រី​ដើរ​ហែរក្បួន​នៅ​ Pennsylvania សហរដ្ឋ​អាមេរិក ឆ្នាំ​១៩១៣

-ព្រឹត្តិការណ៍ Title​​ IX ដែល​ហាម​ឃាត​ការ​រើស​​អើង​ភេទ​នៅ​ក្នុង​កម្មវិធី​អប់រំ​ដែល​ផ្តល់​មូលនិធី​ទាំង​អស់​ដោយ​សហព័ន្ធ ត្រូវ​បាន​សភា​អនុម័ត​នៅ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​១៩៧២។  ក្រោយ​មក​នៅ​ក្នុង​ឆ្នាំ​ដដែល ​វា​បាន​ក្លាយ​ជា​ច្បាប់។ ជា​ការ​ពិត​ ​គ្រូ​បង្រៀន​ដែល​បាន​បង្កើត​សប្តាហ៍​ប្រវត្តិ​សាស្ត្រ​ស្ត្រី​លើក​ទី​១ ដែល​​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​​បាន​អនុវត្ត​ដើម្បី​ជួយ​សាលា​រៀន​ឲ្យ​គោរព​ច្បាប់ Title IX។

-វិសោធនកម្ម​សិទ្ធិ​ស្មើ​ភាព ដែល​ជា​វិសោធ​នកម្ម​រដ្ឋ​ធមនុញ្ញ​​ធានា​សិទ្ធិ​ដោយ​មិន​គិត​ពី​ភេទ​​ដែល​ត្រូវ​បាន​ធានា​ដោយ​វិសោធនកម្ម​លើក​ទី​១៩ សភា​​បាន​អនុម័ត​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​១៩៧២។

-នៅ​ដើម​ទសវត្សរ៍​ទី​២០ ព្រឹត្តិការណ៍​សិទ្ធិ​​​ស្ត្រី​សំខាន់​ៗ​ពីរ​បាន​កើត​មាន​នៅ​ខែ​មីនា។ ទី១ ក្បួន​ដង្ហែសិទ្ធិ​នារី​​ទ្រង់​ទ្រាយ​ធំ​បាន​ធ្វើ​នៅ​ទី​ក្រុង​វ៉ាស៊ីន​តោន នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​១៩១៣ និង​ទី​២ គណបក្ស​នារី​ជាតិ ដែល​ជា​ក្រុម​នយោបាយ​ឧទ្ទិស​ដល់​សិទ្ធិ​​​នារី​​ ដែល​បាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ​នៅ​ខែ​មីនា ឆ្នាំ​១៩១៧៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម