ព័ត៌មានជាតិ
ស្ត្រីគឺជាជំនួយការ និងជាកម្លាំងដ៏សំខាន់ក្នុងការអភិវឌ្ឍ សង្គមសេដ្ឋកិច្ចវប្បធម៌ និងនយោបាយ
លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានមានប្រសាសន៍ថា ស្ត្រី គឺជាមូលដ្ឋានគ្រួសារ ជាជំនួយការសំខាន់នៅក្នុងសង្គម និងជាកម្លាំងដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងនយោបាយ។ ដូចនេះត្រូវផ្តល់កម្លាំងដល់ស្ត្រីឱ្យអាចសម្រេចចិត្តដោយខ្លួនឯង និងចូលរួមយ៉ាងសកម្មក្នុងការសម្រេចចិត្តនៅក្នុងគ្រួសារ សហគមន៍
និងសង្គមទាំងមូល។

ថ្លែងក្នុងទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» កាលពីរសៀលថ្ងៃទី៧មីនា លោកសាស្ត្រាចារ្យរង លូ លីឃាង បានចាត់ទុកប្រធានបទស្តីពី «សិទ្ធិ សមភាព
និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» បង្ហាញពីសារៈសំខាន់នៃការគោរពសិទ្ធិមនុស្ស ការលើកកម្ពស់សមភាពយេនឌ័រ និងការជំរុញឱ្យស្ត្រី និងក្មេងស្រី មានភាពអង់អាចក្នុងការទទួលយកសិទ្ធិ និងការសម្រេចចិត្តរបស់ពួកគេ។

លោក សាស្ត្រាចារ្យរង លូ លីឃាងទទួលស្គាល់ថា «ទោះបីជាយើងបានឃើញការរីកចម្រើនជាច្រើនក្នុងការលើកកម្ពស់សិទ្ធិស្ត្រីក៏ដោយ ក៏ស្ត្រីនៅតែប្រឈម នឹងការរើសអើង អំពើហិង្សា និងភាពមិនស្មើគ្នាក្នុងឱកាសការងារ។ ដូច្នេះការប្តេជ្ញាចិត្តក្នុងការផ្តល់សិទ្ធិ សមភាព និងភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូប គឺជាកាតព្វកិច្ចដ៏សំខាន់មួយ។ យើងត្រូវផ្តល់កម្លាំងដល់ស្ត្រីឱ្យអាចសម្រេចចិត្តដោយខ្លួនឯង និងចូលរួមយ៉ាងសកម្មក្នុងការសម្រេចចិត្តនៅក្នុងគ្រួសារ សហគមន៍
និងសង្គមទាំងមូល។ ការលើកកម្ពស់សមភាពយេនឌ័រ មិនមែនគ្រាន់តែជាកិច្ចការរបស់សង្គមប៉ុណ្ណោះទេ យើងទាំងអស់គ្នាត្រូវធ្វើឱ្យកាន់តែរឹងមាំឡើង។ ប៉ុន្តែវាគឺជាកាតព្វកិច្ចដែលយើងទាំងអស់គ្នាត្រូវធ្វើ ឲ្យកាន់តែរឹងមាំឡើង»។

លោកសាស្ត្រាចារ្យរង លូ លីឃាង បានថ្លែងអំណរគុណដល់ស្ត្រីគ្រប់រូបដែលបានធ្វើការងារដ៏លំបាក និងផ្តល់ក្តី ស្រលាញ់ ការថែរក្សា និងការខិតខំប្រឹងប្រែងដើម្បីឱ្យយើងទាំងអស់គ្នាមានជីវិតដ៏ល្អប្រសើរហើយសូមអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ២០២៥ សូមឱ្យសិទ្ធិ សមភាព និងភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីគ្រប់រូប ក្លាយជាការពិតនៅគ្រប់ទីកន្លែង។

បើតាមលោកស្រីវេជ្ជបណ្ឌិត ជួប កែវសំណាង នាយិការងមន្ទីរពេទ្យព្រះអង្គឌួងបានមានប្រសាសន៍ថា បច្ចុប្បន្ន បុគ្គលិកជានារីទាំងអស់ដែលកំពុងបម្រើការងារក្នុងមន្ទីរពេទ្យព្រះអង្គឌួង មានចំនួន៣៥០នាក់ ក្នុងនោះរួមមាន វេជ្ជបណ្ឌិតចំនួន៧១នាក់, ទន្តបណ្ឌិតចំនួន១០នាក់, ឱសថការីចំនួន០៥នាក់,គិលានុបដ្ឋាកចំនួន១១៣នាក់, ឆ្មបចំនួន៦៦នាក់,
អ្នកបច្ចេកទេសមន្ទីរពិសោធន៍ចំនួន៨នាក់ និងបុគ្គលិកផ្សេងៗចំនួន៧៧នាក់៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


