ព័ត៌មានជាតិ
ប្រធានរដ្ឋសភាថាការបង្កើតសមាគមនារីតាមក្រសួងបានលុបនូវទស្សនៈប្ដីស័ក្កិ៤ ប្រពន្ធស័ក្កិ៥
ប្រធានរដ្ឋសភាកម្ពុជា សម្ដេចសភាធិការធិបតី ឃួន សុដារី បានលើកឡើងថារចនាសម្ព័ន្ធសាខាសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ នៅតាមក្រសួងស្ថាប័ននានា គឺជារបត់ថ្មីមួយក្នុងការលុបបំបាត់ចោលនួវទស្សនៈដែលថាប្ដីស័ក្កិ៤ ប្រពន្ធស័ក្កិ៥ មកជាការជួយគ្នាទៅវិញទៅមកក្នុងការងារដើម្បីការរីកចម្រើន។

ក្នុងជំនួបប្រតិភូសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ដឹកនាំដោយលោកស្រី ទុយ សិរីរតនៈ នេត្រភក្រ្តា នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា សម្ដេចសភាធិការធិបតី ឃួន សុដារី បានរម្លឹកពីការបង្កើតបង្កើតរចនាសម្ព័ន្ធសមាគមនៅតាមក្រសួង ស្ថាប័ននិងខេត្តរាជធានី ទូទំាងប្រទេស ដោយសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលមានគោលដៅចូលរួមចំណែកដល់ការងារមនុស្សធម៌ សង្គម និងការលើកកម្ពស់សមភាពយេនឌ័រ នៅកម្ពុជា។ ការបង្កើតរចនាសម្ធ័ន្តនេះក៏ជាលុបបំបាត់នូវពាក្យថា ប្ដីស័ក្កិ៤ ប្រព័ន្ធស័ក្កិ៥ នៅតាមស្ថាប័នរដ្ឋផងដែរ។

សម្ដេចថា៖ «ជារបត់ថ្មីមួយក្នុងការលុបបំបាត់ចោលនូវទស្សនៈ ដែលថា ប្តីស័ក្កិ៤ប្រពន្ធស័ក្តិ៥ មកជាការចូលរួមចំណែកនិងការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ពីព្រោះថាបុរសនិងស្រ្តីជាដៃទំាងពីរត្រូវជួយគ្នាទៅវិញទៅមកដោយមិនអាចខ្វះដៃណាមួយបាននោះឡើយ»។
ជាមួយគ្នានេះសម្ដេចបានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការងាររបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៃក្រសួងព័ត៌មាន ដែលកន្លងមកបានចូលរួមយ៉ាងសកម្មនៅក្នុងការរួមចំណែកធ្វើសកម្មភាពមនុស្សធម៌ នៅក្នុងក្រសួង ក៏ដូចជាសង្គមខាងក្រៅ តាមរយៈការស្វែងយល់សុខទុក្ខ មន្រ្តីរាជការដែលជានិវត្តន៍ជននិងចាស់ជរា និងជនងាយរងគ្រោះនានា ។ សកម្មភាពមនុស្សធម៌ទំាងនេះ ជាគំរូដ៏ល្អ ជាការផ្សារភ្ជាប់សុខទុក្ខរវាងអ្នកជំនាន់មុននិងអ្នកជំនាន់ក្រោយ។

សម្តេចបានគូសបញ្ជាក់ថា ការផ្សារភ្ជាប់សុខទុក្ខអ្នកជំនាន់មុននិងអ្នកជំនាន់ក្រោយនេះ មិនត្រឹមជាការគោរពដឹងគុណដល់រាមច្បងដែលបានលះបង់កម្លំាងកាយចិត្តបម្រើសង្គមនិងប្រទេសជាតិប៉ុណ្ណោះទេ តែជាឱកាសដែលអ្នកជំនាន់ក្រោយបានសិក្សារៀនសូត្រ ដកស្រង់បទពិសោធន៍ការងារពីអ្នកជំនាន់មុនផងដែរ។
ស្ត្រីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ (CWPD) បានចាប់ផ្តើមជាសមាគមនារីកម្ពុជា (WAC) ក្នុងឆ្នាំ ១៩៧៨ ហើយបានក្លាយទៅជាអង្គការក្រៅរដ្ឋាភិបាលមួយនៅឆ្នាំ១៩៩១ ដែលគាំទ្រដល់ការអភិវឌ្ឍន៍របស់ស្ត្រី ហើយក្រោយមកបានរួមបញ្ចូលជាមួយនាយកដ្ឋានកិច្ចការស្ត្រីរបស់រដ្ឋាភិបាល។ នៅឆ្នាំ១៩៩៩ WAC បានរៀបចំរចនាសម្ព័ន្ធឡើងវិញ ដោយយកឈ្មោះ សមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ CWPD ហើយបានចុះបញ្ជីជាផ្លូវការក្នុងឆ្នាំ២០០០។ សព្វថ្ងៃនេះ CWPD បានជំរុញការផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងការកាត់បន្ថយភាពក្រីក្រ និងកម្មវិធីផ្តោតលើយេនឌ័រទូទាំងប្រទេស៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


