ព័ត៌មានអន្ដរជាតិ
ភ្លៀងខ្លាំងនឹងធ្លាក់នៅថៃ ឡាវ រួមទាំងកម្ពុជា ខណៈទឹកទន្លេមេគង្គបន្តហក់ឡើង
ស្របពេលទឹកជំនន់កំពុងវាយប្រហារដ៏ធ្ងន់ធ្ងរនៅភាគខាងលើនៃអាងទន្លេមេគង្គនិងផ្លូវទឹកនានាតភ្ជាប់ទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ គណៈកម្មការទន្លេមេគង្គនៅថ្ងៃទី១២ខែកញ្ញានេះ បានបង្ហាញការព្យាករណ៍ទឹកភ្លៀងធ្លាក់ខ្លាំងនៅប្រទេសថៃ ឡាវ និងកម្ពុជាដែលនឹងកើតមានក្នុងរយៈពេល២៤ម៉ោង។

យោងតាមការផ្សាយរបស់គណៈកម្មការទន្លេមេគង្គដែលជាស្ថាប័នអន្តររដ្ឋាភិបាលសម្រាប់ឃ្លាំងមើលដំណើរការរបស់ទន្លេមេគង្គ ខេត្តរបស់ប្រទេសកម្ពុជាដែលនឹងមានភ្លៀងធ្លាក់ខ្លាំង រួមមាន ខេត្តកំពង់ឆ្នាំង កំពត ខេត្តប៉ៃលិន ខេត្តបាត់ដំបង និង ខេត្តរតនៈគីរី។
សម្រាប់ប្រទេសឡាវ មានខេត្តចំនួន៥ដែលនឹងមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល២៤ម៉ោង រួមមានខេត្ត Luangprabang, Vientiane, Xiengkhuang, Bolikhamxay, និង Khammuane។
ប៉ុន្តែក្នុងរយៈពេលដូចគ្នានេះ ប្រទេសថៃប្រឈមស្ថានភាពធ្ងន់ធ្ងរដោយសារខេត្តរហូត១៧ នឹងមានភ្លៀងខ្លាំង ខេត្តទាំងនោះរួមមាន ខេត្ត Chiangrai, Loei, Nong Khai, Bueng Kan, Nong Bua Lamphu, Udon Thani, Sakon Nakhon, Nakhon Phanom, Maha Sarakham, Chaiyaphum, Mukdahan, Kalasin, Yasothon, Khon Kaen, Amnat Charoen និង ខេត្ត Ubon Ratchathani។
ដោយឡែក ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ខែកញ្ញានេះ ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគកណ្តាលអាងទន្លេមេគង្គ។ អាងទន្លេមេគង្គ គឺ រាប់ចាប់តាំងពីភាគខាងជើងប្រទេសថៃ ប្រទេសឡាវស្ទើរទាំងអស់ ប្រទេសកម្ពុជា និងតំបន់ភាគខាងត្បូងវៀតណាម។ យោងឯកសាររបស់គណៈកម្មការទន្លេមេគង្គ៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


