ព័ត៌មានអន្ដរជាតិ
ខណៈបំណុលជាតិលើស១២២% ការយកពន្ធក្លាយជាចំណុចក្តៅក្នុងនយោបាយអាមេរិក
ឆ្លងកាត់ការជជែកដេញដោលសាធារណៈលើកដំបូងរបស់បេក្ខជនប្រធានាធីបតីនៃគណបក្សសាធារណៈរដ្ឋតំណាងដោយលោក ដូណាល់ ត្រាំ និងគណបក្សប្រជាធិបតេយ្យតំណាងដោយ លោកស្រី កាម៉ាឡា ហារីស កំពុងកាន់តំណែងអនុប្រធានាធិបតីស្រាប់នោះ បេក្ខជនទាំងពីរបង្ហាញពីរបៀបដោះស្រាយបញ្ហាសង្គមផ្សេងគ្នា តាមរយៈការកៀរគចំណូលជាតិនិងការចំណាយសាធារណៈ ស្របពេលពលរដ្ឋអាមេរិកម្នាក់ជំពាក់បំណុលជាង១០ម៉ឺនដុល្លារ។

នៅក្នុងការជជែកដេញដោលកាលពីថ្ងៃទី១០ខែកញ្ញា បេក្ខជនប្រធានាធិបតីទាំងពីបានបង្ហាញគំនិតខ្វែងគ្នាយ៉ាងខ្លាំងលើមូលដ្ឋាននៃការគិតពន្ធ ដោយលោកស្រី កាម៉ាឡា ហារីស ដាក់មូលដ្ឋាននៃការកាត់ពន្ធច្រើនពីក្រុមហ៊ុនធំៗ ដើម្បីយកប្រាក់សម្រាប់ការចំណាយដែលអាចកាត់បន្ថយការចំណាយរបស់ប្រជាជនដែលមានចំណូលមធ្យម (Middle-Class) សម្រាប់លើកកម្ពស់សេវាថែទា ការបង្កើតធុរកិច្ចថ្មី (Start-Up)។
ចំណែក លោក ដូណាល់ ត្រាំ បានគាំទ្រការកាត់បន្ថយការយកពន្ធពីសាជីវកម្មក្រុមហ៊ុនធំដើម្បីឲ្យពួកគេអាចបង្កើនការវិនិយោគដើម្បីបន្តបង្កើតឱកាសការងារ។ យោងការស្រង់សម្តីរបស់ Newsnationnow។ លោកស្រី ហារីស បានវាយប្រហារគោលនយោបាយរបស់លោកដូណាល់ ត្រាំ ថា វានឹងបង្កើនការចំណាយសម្រាប់អ្នកចំណូលមធ្យមសម្រាប់ការកាត់បន្ថយពន្ធពីមហាសេដ្ឋីនោះ។
សហរដ្ឋអាមេរិកត្រូវគេដឹងថាជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលួតលាស់ខ្លាំងបំផុត និងជាប្រទេសដែលមានឥទ្ធិពលនយោបាយធំបំផុតរបស់ពិភពលោក ខណៈសង្គ្រាមនៅអឺរ៉ុបនិងនៅមជ្ឈឹមបូព៌ាកំពុងបន្ត សហរដ្ឋអាមេរិកបានបន្តចំណាយយ៉ាងខ្ពស់ដើម្បីគាំទ្រដល់សកម្មភាពយោធារបស់អ៊ុយក្រែនិងអ៊ីស្រាអែល និង ប្រតិប្រតិការរបស់អង្គការណាតូ។
លោក ដូណាល់ ត្រាំ បានព្រលយពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន និងនៅអ៊ីស្រាអែល បើសិនលោកឈ្នះឆ្នោតនៅក្នុងខែវិច្ឆិកា ខណៈលោកស្រី ហារីស បានបង្ហាញជំហរជាមួយអ៊ុយក្រែននិងអ៊ីស្រាអែលសម្រាប់ការប្រយុទ្ធរបស់ពួកគេ។
ទាំងសង្គ្រាមនៅអ៊ុយក្រែន និងសង្គ្រាមនៅតំបន់ហ្គាហ្សា សហរដ្ឋអាមេរិកជាអ្នកបណ្តាក់ទុនធំជាងគេ ដែលធ្វើឱ្យការចំណាយសាធារណៈរបស់សហរដ្ឋអាមេរិក បានហក់ឡើងយ៉ាងខ្លាំងក្នុងអាណត្តិរបស់លោកប្រធានាធិបតី ចូ បៃដិន។
បំណុលជាតិរបស់សហរដ្ឋអាមេរិកកើនដល់ជាង៣៥ពាន់ពាន់(ទ្រីលាន) លានដុល្លារ ដែលមានន័យថា ប្រជាជនអាមេរិកម្នាក់ជំពាក់រដ្ឋខ្លួនឯង ១០៤១២២ ដុល្លារ។ យោងតាម Peter G. Peterson Foundation ដែលតាមមើលស្ថានភាពបំណុលសាធារណៈ។

បំណុលរដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិកបានហក់ឡើងយ៉ាងគំហុកចាប់តាំងពីសង្គ្រាមអ៊ុយក្រែនបានផ្ទុះឡើយ។ បំណុលរដ្ឋាភិបាលសមមូលទៅនឹងតម្លៃ១២២,៣០ភាគរយនៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២៣។ បំណុលសាធារណៈរបស់សហរដ្ឋអាមេរិកមានមធ្យមភាគ៦៣,៧០ភាគរយចាប់ពីឆ្នាំ១៩៤០ ដល់២០២៣ ប៉ុន្តែរឿងដែលគួរកត់សម្គាល់គឺនៅឆ្នាំ២០២០ កម្រិតបំណុលឡើងហក់ឡើងដល់ ១២៦,៣០ភាគរយធៀប ផសស ខណៈដែលទិន្នន័យទាបបំផុតនៅត្រឹម៣១,៨០ភាគរយធៀបផសសក្នុងឆ្នាំ១៩៨១។ យោង Trading Economics ដែលផ្អែកទិន្នន័យពីការិយាល័យគ្រប់គ្របនិងថវិកានៃសេតវិមាន។
ការសងបំណុលសាធារណៈ គឺត្រូវប្រើមធ្យោបាយសាធារណដើម្បីកៀរគរប្រភពចំណូលដើម្បីដោះបំណុល។ មធ្យោបាយដ៏មានសក្តានុពលក្នុងការទាញប្រភពចំណូលដើម្បីដោះបំណុល គឺ ការយកពន្ធ។ ផែនការយកពន្ធដែលពេលនេះបានក្លាយជាតតរបៀបវារៈនយោបាយដ៏ក្តៅគគុកសម្រាប់គណបក្សទាំងពីរក្នុងការវាយប្រហារគ្នាដើម្បីយកប្រជាប្រិយភាព ដើម្បីទទួលបានការគាំទ្រនៅក្នុងការបោះឆ្នោតក្នុងខែវិច្ឆិកាខាងមុខនេះ៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


