ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការពារជាតិអាមេរិកច្រានចោលការរិះគន់ដែលថា រដ្ឋបាលត្រាំក្បត់សម្ព័ន្ធមិត្ត
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេអាមេរិកក្នុងអាណត្តិលោកដូណាល់ ត្រាំ លោក Pete Hegseth បានបញ្ជាក់ជំហរសហរដ្ឋអាមេរិកថា ខ្លួនមិនបានបានក្បត់សម្ព័ន្ធមិត្តអ៊ុយក្រែន និងអឺរ៉ុបនោះ ដោយផ្តើមចរចាជាមួយភាគីរុស្ស៊ីមុននោះ។

រដ្ឋបាលលោកដូណាល់ ត្រាំ បានទទួលរងការរិះគន់វាយប្រហារខ្លាំងៗពីសំណាក់សមាជិកព្រឹទ្ធសភានិងរដ្ឋសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ ក៏ដូចជាអ្នកការទូតអឺរ៉ុបខ្លះដែលអះអាងថា សហរដ្ឋអាមេរិកបានក្បត់សម្ព័ន្ធមិត្តនិងបោះបង់អ៊ុយក្រែនចោល ដោយការផ្តើមការចរចារវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និង ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន មុនការជជែកជាមួយសម្ព័ន្ធមិត្តណាតូ អឺរ៉ុប និងអ៊ុយក្រែនជាមុន។
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បាននិយាយថា៖«មិនមានការក្បត់នោះទេ, មានការទទួលស្គាល់ដែលថា សហរដ្ឋអាមេរិកនិងពិភពលោកទាំងមូលកំពុងប្រឹងប្រែងសម្រាប់សន្តិភាព គឺសន្តិភាពតាមរយៈការចរចា»។ នេះយោងតាមសារព័ត៌មាន Kyiv Post។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បាននិយាយគ្នាតាមទូរស័ព្ទដ៏ភ្ញាក់ផ្អើលនៅថ្ងៃពុធទី១២ខែកុម្ភៈដោយចំណាយពេលអស់៩០នាទី ដោយអះអាងថា ការយោគយល់គ្នាក្នុងការឈានទៅរកការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
ការហៅរកគ្នារបស់ប្រមុខមហាអំណាចទាំងពីរ បានកើតឡើងស្របពេលមេដឹកនាំអឺរ៉ុបនិងថ្នាក់ដឹកនាំកំពូលៗពីបណ្តាប្រទេសផ្សេងៗទៀតរហូតជាង១០០ នឹងជួបប្រជុំគ្នាក្នុងសន្និសីទសន្តិសុខនៅទីក្រុងមុយនិកប្រទេសអាល្លឺម៉ង់ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខាងមុខនេះ។
ក្រោយបញ្ចប់ការហៅទូរស័ព្ទជាមួយលោក ពូទីន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានទំនាក់ទំនងតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ដោយពិភាក្សាលើប្រធានបទសំខាន់ៗដូចការជជែកជាមួយលោក ពូទីនដែរ ហើយភាគីទាំងអស់យល់ស្របគ្នាថា «ការចរចាសន្តិភាពគឺចាំបាច់»។
ប្រធានាធិបតីអ៊ុយក្រែនបានបង្ហោះតាមបណ្តាញសង្គមរបស់ខ្លួនថា អ៊ុយក្រែនត្រូវការសន្តិភាពជាងប្រទេសណាៗទាំងអស់នៅពេលនេះ ហើយលោកក៏អរគុណលោកដូណាល់ត្រាំ ដែលបានបង្កើតការសន្ទនាប្រកបដោយអត្ថន័យនេះ៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


