Connect with us

ព័ត៌មានអន្ដរជាតិ

លើកទី១! ហ្វីលីពីន រកឃើញអ្នកឆ្លងកូវីដខ្ពស់បំផុតមិនធ្លាប់មាន មួយថ្ងៃជាង៧ពាន់ករណី

បានផុស

នៅ

នៅថ្ងៃសុក្រនេះ ប្រទេសហ្វីលីពីនបានរាយការណ៍ករណីជំងឺកូវីដ១៩ថ្មីចំនួន៧,១០៣ករណី ដែលនេះជាចំនួនប្រចាំថ្ងៃខ្ពស់បំផុតក្នុងកម្រិតកំណត់ត្រារបស់ប្រទេស ចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីមួយឆ្នាំកន្លងទៅ។

This image has an empty alt attribute; its file name is covid-in-philippines.jpg

ចំនួននេះ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនឡើងដល់ ៦៤៨,០៦៦ករណី។

ចំនួននេះបានបំបែកកំណត់ត្រាចាស់នៃករណីឆ្លងប្រចាំថ្ងៃរបស់ប្រទេសហ្វីលីពីន ដែលកាលពីថ្ងៃទី១០ខែសីហាឆ្នាំមុន ក្រសួងសុខាភិបាលបានប្រកាសការឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ៦,៨៦១ករណី។

This image has an empty alt attribute; its file name is unnamed-2-4.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍សរុបនៅថ្ងៃសុក្រនេះ មិនរាប់បញ្ចូលលទ្ធផលពីមន្ទីរពិសោធន៍ដែលត្រូវបានទទួលស្គាល់ចំនួន៥ទេ ដោយសារតែមិនបានបញ្ជូនទិន្នន័យទាន់ពេលវេលា។

ស្របពេលជាមួយគ្នានោះដែរ ក្រសួងសុខាភិបាលបានកត់ត្រាការស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន១៣នាក់ទៀត ដែលនាំឲ្យចំនួនអ្នកស្លាប់ដោយសារជំងឺនេះនៅប្រទេសហ្វីលីពីនកើនដល់ ១២,៩០០នាក់។

This image has an empty alt attribute; its file name is af_mutatedvirus-philippines_170820.jpg

ចំណែកអ្នកជាសះស្បើយបានកើនឡើងដល់ ៥៦១,៩០២នាក់ក្រោយពេលមនុស្ស៣៩០នាក់ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពទ្យ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖​ ABS-CBN

ចុចអាន៖ អង់គ្លេស រកឃើញវីរុសកូវីដបំប្លែងខ្លួនថ្មីមួយប្រភេទទៀត មានដើមកំណើតនៅហ្វីលីពីន

ចុចអាន៖ មួយថ្ងៃ ហ្វីលីពីន រកឃើញអ្នកឆ្លងកូវីដ៣,៧៤៩ករណី មិនធ្លាប់មានសោះក្នុងរយៈពេលជិត៦ខែ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម