Connect with us

ព័ត៌មានអន្ដរជាតិ

ពលករខ្មែរ១០នាក់ឆ្លងកូវីដនៅថៃ ក្នុងការផ្ទុះចង្កោមចម្លងថ្មី

បានផុស

នៅ

ពលរដ្ឋខ្មែរ១០នាក់ ស្ថិតក្នុងចំណោមកម្មករចំណាកស្រុកដែលត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេស ថៃ។ នេះបើយោងតាមការចុះផ្សាយដោយកាសែត បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទទី២២ខែមីនានេះ។ 

This image has an empty alt attribute; its file name is worker-1024x576.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង (DDC) បាននិយាយកាលពីថ្ងៃអាទិត្យថា ខេត្ត សាមុត ប្រាកាន បានលេចចេញជាចំណុចផ្ទុះជំងឺកូវីដ១៩ បន្ទាប់ពីការឆ្លងចង្កោមថ្មី ត្រូវបានរកឃើញក្នុងចំណោមកម្មករចំណាកស្រុករបស់ខេត្តនេះ។

អគ្គនាយក DDC លោក Opas Karnkawinpong បាននិយាយកាលពីម្សិលមិញថា សរុបទៅ មនុស្សចំនួន៥៨៤នាក់ ត្រូវបានដាក់នៅក្រោមការឃ្លាំមើលយ៉ាងដិតដល់ បន្ទាប់ពីកម្មករចំណាកស្រុកចំនួន១៧នាក់ បានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ១៩។

This image has an empty alt attribute; its file name is 3-199-1.jpg

អ្នកឆ្លងដំបូងគឺជាកម្មករអាយុ២៩ឆ្នាំម្នាក់ មកពីប្រទេសមីយ៉ាន់ម៉ា ដែលបានធ្វើតេស្តកាលពីថ្ងៃទី១៣ខែមីនា។ បន្ទាប់ពីនាងត្រូវបានគេរកឃើញថាមានឆ្លងរោគ, DDC បានទៅធ្វើតេស្តកម្មករចំណាកស្រុកនៅជំរំ Soi Sukhumvit ហើយបានរកឃើញកម្មករឆ្លង១៦នាក់ទៀត ដោយក្នុងនោះមាន មីយ៉ាន់ម៉ា២នាក់ ថៃ៤នាក់និងខ្មែរ១០នាក់។

លោកវេជ្ជបណ្ឌិត Opas បាននិយាយថា “នៅតាមការដ្ឋានសំណង់មានកត្តាហានិភ័យជាច្រើន។ ក្នុងករណីនេះ កម្មករបានរំលោភលើវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ដោយពួកគេបានរៀបចំពិធីជប់លៀងផឹកស៊ី”។

This image has an empty alt attribute; its file name is 131342335_670991886909902_7071528946282710534_o-1024x683-1-1.jpg

ស្របពេលជាមួយគ្នានោះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ (CCSA) បាននិយាយថា ការឆ្លងក្នុងសហគមន៍ចំនួន៤៥ករណី ត្រូវបានកត់ត្រានៅក្នុងមន្ទីរពេទ្យកាលពីថ្ងៃអាទិត្យ ខណៈ៣៦ករណីត្រូវបានរកឃើញតាមរយៈការធ្វើតេស្តទ្រង់ទ្រាយធំ ដែលភាគច្រើនមកពីខេត្ត សាមុតសាខន។

នាពេលបច្ចុប្បន្ននេះ CCSA កំពុងផ្តោតកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការការពារ ការផ្ទុះជំងឺដែលបានចាប់ផ្តើមនៅក្នុងផ្សារ Bang Khae ពីការរីករាលដាលបន្ថែមទៀត ខណៈករណីដែលជាប់ទាក់ទងជាមួយនឹងការផ្ទុះឡើងនេះ ត្រូវបានគេរកឃើញនៅឆ្ងាយរហូតដល់ សុងក្លា និង ស៊ីសាកេត ឯណោះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ពលករចំណាកស្រុកបានសម្រុកចេញពីប្រទេសថៃកាន់តែច្រើន

ចុចអាន៖ មូលហេតុការស្លាប់ពលករខ្មែរដែលទើបមកពីប្រទេសថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម