Connect with us

ព័ត៌មានជាតិ

ពលករចំណាកស្រុកបានសម្រុកចេញពីប្រទេសថៃកាន់តែច្រើន

បានផុស

នៅ

ប្រជាពលរដ្ឋចំណាកស្រុកដែលទៅធ្វើការនៅក្នុងប្រទេសថៃបានសម្រុកចាកចេញមកកាន់ស្រុកភូមិកំណើតវិញកាន់តែច្រើនឡើង ខណៈពេលពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនៅសល់ពេលប្រមាណជាង១ខែទៀត។ ជាក់ស្តែងគ្រាន់តែច្រកអូរស្មាច់ក្នុងខេត្តឧត្តរមានជ័យមួយមានពលករខ្មែរប្រមាណជាង៤០០ទៅជាង៥០០នាក់ ក្នុងមួយថ្ងៃបានវិលចូលមកក្នុងប្រទេសវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងនៅថ្ងៃនេះថា ពលករខ្មែរបានសម្រុកចូកមកស្រុកកំណើតនៅច្រកអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យមានចំនួនកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោក ឃ្លោក ហួត បានឱ្យដឹងទៀតថា ការសម្រុកចូលមកស្រុកវិញនេះមានកត្តា២ យ៉ាង ទី១ ដោយសារការងារមួយចំនួននៅក្នុងប្រទេសថៃត្រូវបានផ្អាក ធ្វើឱ្យពលករអត់ការងារធ្វើ និងមួយទៀតដោយសារជិតដល់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ទើបបងប្អូនត្រូវការជួបជុំក្រុមគ្រួសារផងដែរ។

លោកវេជ្ជបណ្ឌិត មានប្រសាសន៍ថា៖ “បច្ចុប្បន្នមានពលករកម្ពុជាបានចូលមកតាមច្រកអន្តរជាតិអូរស្មាច់ចន្លោះពី៤០០ទៅជាង៥០០នាក់ក្នុងមួយថ្ងៃ។ ហើយអាជ្ញាធរខេត្តឧត្តរមានជ័យគ្រោងរៀបចំបង្កើតមណ្ឌលចត្តាឡីស័កបន្ថមទៀត”។

គួរបញ្ជាក់ថាចាប់តាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ស្របពេលដែលប្រទេសថៃផ្ទុះជំងឺកូវីដ១៩ខ្លាំងរហូតមកដល់ថ្ងៃនេះ ពលករខ្មែរដែលបានចាកចេញពីប្រទេសថៃតាមច្រក់ អូស្មាច់ និងបានធ្វើចត្តាឡីស័កនៅតាមមណ្ឌលនានាទូទាំងខេត្ត មានចំនួនសរុប ១៣,៩២៣នាក់ ក្នុងនោះបានធ្វើចត្តាឡីស័ករួចមានចំនួន ៩,៥៨៤នាក់ និងកំពុងធ្វើចត្តាឡីស័កមានចំនួន ៤,៣៣៩នាក់ លើទីតាំងមណ្ឌលធ្វើចត្តាឡីស័កដែលបានរៀបចំរួចមានចំនួន២៣មណ្ឌល៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម