ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ព្រមទទួលយកបទឈប់បាញ់រយៈពេល៣០ថ្ងៃ ជាមួយរុស្ស៊ី
ភ្លាមៗក្រោយគណៈប្រតិភូអ៊ុយក្រែននិងអាមេរិក បញ្ចប់កិច្ចពិភាក្សានៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ប្រមុខដឹកនាំទីក្រុងកៀវ វ៉ូឡូឌីមៀរ ហ្សេលេនស្គី ប្រកាសថា លោកត្រៀមរួចជាស្រេចដើម្បីទទួលយកបទឈប់បាញ់រយៈពេល៣០ថ្ងៃ ជាមួយរុស្ស៊ី។

ក្នុងសារបង្ហោះលើ Telegram និងយកមកចុះផ្សាយដោយសារព័ត៌មាន SKY News នៅថ្ងៃពុធទី១២ខែមីនាឆ្នាំ២០២៥, លោក ហ្សេលេនស្គី និយាយថា «ភាគីអាមេរិក យល់ពីហេតុផលរបស់យើងនិងទទួលយកសំណើរបស់យើង ហើយយើងក៏ទទួលយកសំណើរបស់អាមេរិកដូចគ្នា សម្រាប់បទឈប់បាញ់ពេញលេញរយៈពេល៣០ថ្ងៃជាមួយរុស្ស៊ី»។
លោកបន្តថា «ថ្ងៃនេះ ក្នុងកិច្ចសន្ទនា ភាគីអាមេរិកបានស្នើឲ្យចាត់វិធានការភ្លាមៗ ហើយព្យាយាមបង្កើតបទឈប់បាញ់ពេញលេញរយៈពេល៣០ថ្ងៃ មិនត្រឹមតែទាក់ទងនឹងគ្រាប់រ៉ុកកែត យន្តហោះគ្មានមនុស្សបើក និងគ្រាប់បែកប៉ុណ្ណោះទេ ហើយក៏មិនមែនត្រឹមតែនៅក្នុងសមុទ្រខ្មៅប៉ុណ្ណោះដែរ ពោលគឺថែមទាំងនៅតាមសមរភូមិជួរមុខទាំងមូលទៀតផង។ អ៊ុយក្រែនទទួលយកសំណើនេះ យើងចាត់ទុកថាវាជាសញ្ញាវិជ្ជមាន ហើយយើងត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការនេះ»។

យ៉ាងណា ប្រធានាធិបតីអ៊ុយក្រែនសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក ក៏ត្រូវតែបញ្ចុះបញ្ចូលរុស្ស៊ីឲ្យឯកភាពដែរ ហើយប្រសិនបើទីក្រុងមូស្គូយល់ព្រមមែននោះ វាដល់ពេលដែលត្រូវនាំមកនូវសន្តិភាពហើយ។ អ៊ុយក្រែន ត្រៀមខ្លួនទទួលយកសន្តិភាព ប៉ុន្តែរុស្ស៊ីឯណោះទេដែលត្រូវបង្ហាញថា ខ្លួនចង់បញ្ឈប់សង្គ្រាមឬក៏បន្តទៀត។
ពាក់ព័ន្ធបទឈប់បាញ់នេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បញ្ជាក់ថា លោកនឹងបង្ហាញសំណើទៅកាន់ភាគីរុស្ស៊ី ដើម្បីយកទៅពិចារណា។

សូមបញ្ជាក់ថា កិច្ចពិភាក្សាកាលពីថ្ងៃអង្គារនៅទីក្រុង Jeddah គឺមានរយៈពេល៩ម៉ោង ហើយវាជាជំនួបផ្លូវការលើកដំបូងរវាងអាមេរិកនិងអ៊ុយក្រែន ចាប់តាំងពីលោក ហ្សេលេនស្គី និងត្រាំ ទាស់គ្នាបែកផ្សែងក្នុងការិយាល័យពងក្រពើ ផ្អើលពេញពិភពលោក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែននិងអាមេរិកកំពុងចរចានិងអះអាងថា មានការរីកចម្រើនទៅមុខ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


