ព័ត៌មានអន្ដរជាតិ
ខេត្ត Chiang Mai ភាគខាងជើងថៃរងគ្រោះឆេះព្រៃ២សប្ដាហ៍ហើយ នៅតែមិនទាន់រលត់
ភ្លើងឆេះព្រៃនៅក្នុងស្រុកចំនួន២ក្នុងខេត្តឈៀងម៉ៃ (Chiang Mai) អស់រយៈពេលពីរសប្តាហ៍កន្លងមកហើយ នៅតែមិនទាន់រលត់ ខណៈឥឡួវនេះត្រូវបានប្រកាសថា ជាតំបន់រងគ្រោះមហន្តរាយ ដែលអាជ្ញាធរក្នុងតំបន់កំពុងមមាញឹកពន្លត់ភ្លើង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី២៥ខែមីនានេះ។

អភិបាលខេត្តឈៀងម៉ៃ លោក Nirat Phongsittithaworn បានប្រកាសកាលពីថ្ងៃចន្ទថា ស្រុកចំនួន២ រួមមានស្រុក Chiang Dao និងស្រុក Omkoi គឺជាតំបន់រងគ្រោះមហន្តរាយ ដោយសារភ្លើងពុំទាន់រលត់នៅឡើយទេ។
គួររម្លឹកថា ភ្លើងឆេះព្រៃនៅស្រុក Chiang Dao បានចាប់ផ្តើមកាលពីថ្ងៃទី១២មីនា ហើយបានប៉ះពាល់ដល់ភូមិចំនួន ១៧។ ចំណែកភ្លើងនៅស្រុក Omkoi ភ្លើងបានឆាបឆេះកាលពីថ្ងៃទី១៤មីនា ហើយបានប៉ះពាល់ដល់ភូមិចំនួន៥ ក្នុងឃុំ Yang Piang , Mae Tuen និងឃុំ Mon Chong ។

យោងតាមការិយាល័យត្រួតពិនិត្យបរិស្ថាន និងការបំពុលផ្សែងអ័ព្ទដែលបណ្តាលមកពីភ្លើងឆេះព្រៃកំពុងប៉ះពាល់ដល់ខេត្តChiang Mai, Chiang Rai, Lamphun និងខេត្ត Mae Hong Son គិតត្រឹមថ្ងៃចន្ទ ដោយតំបន់ជាច្រើននៅក្នុងខេត្តភាគខាងជើងទាំងបួននេះបានជួបប្រទះកម្រិត PM2.5 ខ្ពស់ ។
នៅក្នុងតំបន់មួយចំនួនក្នុងស្រុក Muang, Chiang Dao និង Hod របស់ខេត្ត Chiang Mai ត្រូវបានចាត់ថ្នាក់ថាមានគ្រោះថ្នាក់ដល់សុខភាព ជាមួយនឹងកម្រិត PM2.5 ចាប់ពី ៨៣.៣ ដល់ ៩០ មីក្រូក្រាមក្នុងមួយម៉ែត្រគូប (μg/m3)។ ឯស្ថានភាពនៅក្នុងស្រុក Muang និងស្រុក Li របស់ខេត្ត Lamphun និងស្រុក Muang និងស្រុក Pai របស់ ខេត្តMae Hong Son កាន់តែអាក្រក់ទៅៗ ជាមួយនឹងកម្រិតPM2.5 ចាប់ពី ៨៩.៥ ដល់ ១១០.២ μg/m3។
យោងតាមទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងព័ត៌មានវិទ្យា (Gistda) ខេត្តចំនួន ៥៧រួមទាំងទីក្រុងបាងកក បានកត់ត្រាកម្រិត PM2.5 ខ្ពស់កាលពីព្រឹកថ្ងៃចន្ទ ដោយខេត្ត Bueng Kanមានកម្រិតPM2.5 រហូតដល់ទៅ១៤៦.២µg/m³ និង ទីក្រុងបាងកក៩៩.៧µg/m³ ខណៈកម្រិតសុវត្ថិភាពនៃ PM2.5 ដែលកំណត់ដោយរដ្ឋាភិបាលគឺត្រឹម ៣៧.៥ µg/m³ប៉ុណ្ណោះ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


