ព័ត៌មានអន្ដរជាតិ
ក្រុងបាងកកបន្តរងឥទ្ធិពលខ្យល់ពុលគ្របដណ្តប់ស្ទើរពាសពេញក្រុង
មជ្ឈមណ្ឌលព័ត៌មានគុណភាពខ្យល់នៃរដ្ឋបាលរដ្ឋធានីបាងកក (BMA) បានឲ្យដឹងថា គុណភាពខ្យល់នៅក្នុងសង្កាត់ទាំង៥០ក្នុងទីក្រុងបាងកក ត្រូវបានចាត់ថ្នាក់ «ពណ៌ទឹកក្រូច»នៅព្រឹកថ្ងៃពុធនេះ ដែលពណ៌ទឹកក្រូចមានន័យថា វាចាប់ផ្តើមប៉ះពាល់ដល់សុខភាព។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី២៦ខែមីនានេះ។

BMA បានរាយការណ៍ពីកម្រិតជាតិពុលក្នុងខ្យល់លើសពី PM2.5 ជាមធ្យមនៅទូទាំងទីក្រុងកាលពីថ្ងៃពុធនៅ ៤៤.៥ មីក្រូក្រាមក្នុងមួយម៉ែត្រគូប (µg/m³) ដែលលើសពីស្តង់ដាររបស់ប្រទេសគឺ៣៧.៥ µg/m³ ក្នុងរយៈពេលជាមធ្យមបីម៉ោង (៥ព្រឹកដល់៧ព្រឹក)។
មជ្ឈមណ្ឌលនេះបានណែនាំប្រជាជនទីក្រុងបាងកកឱ្យពាក់ម៉ាស់មុខ ចៀសវាងការចំណាយពេលនៅក្រៅផ្ទះ និងធ្វើការពីផ្ទះប្រសិនបើអាចធ្វើបាន។ អ្នកដែលមានរោគសញ្ញាដូចជា ក្អក រមាស់ភ្នែក ឬពិបាកដកដង្ហើម គួរតែទៅជួបគ្រូពេទ្យ។

កម្រិត PM2.5 សំដៅលើភាគល្អិតល្អិតដែលមានអង្កត់ផ្ចិត ២.៥មីក្រូម៉ែត្រ ឬតិចជាងនេះ ដែលអាចជ្រាបចូលជ្រៅទៅក្នុងសួត និងចរន្តឈាម ដែលបង្កហានិភ័យដល់សុខភាពដូចជាជំងឺផ្លូវដង្ហើម និងសរសៃឈាមបេះដូង។
ប្រភពសំខាន់ៗនៃ PM2.5 រួមមានការបំភាយចរាចរ រោងចក្រ ភ្លើងឆេះព្រៃ និងការដុតសំណល់នៃការប្រមូលផលកិសកម្មជាដើម។ ប្រទេសជាច្រើននៅលើពិភពលោកជាពិសេសប្រទេសនៅអាស៊ីអាគ្នេយ៍ កំពុងប្រឈមនឹងការកើនឡើងនៃខ្យល់ពុលនេះ ដោយមិនមានតែប្រទេសថៃនោះទេ ប្រទេសជិតខាងដូចជាកម្ពុជា ឡាវ វៀតណាមនិង មីយ៉ាន់ម៉ាក៏មានការកើនឡើងខ្យល់ពុលនេះដូចគ្នា៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


