ក្រុមអ្នកសាធារណរដ្ឋស្វែងរកការរៃអង្គាសប្រាក់យ៉ាងតិច ៦០ លានដុល្លារដើម្បីជាជំនួយដល់បញ្ហាប្រឈមផ្នែកច្បាប់របស់លោក Trump – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមអ្នកសាធារណរដ្ឋស្វែងរកការរៃអង្គាសប្រាក់យ៉ាងតិច ៦០ លានដុល្លារដើម្បីជាជំនួយដល់បញ្ហាប្រឈមផ្នែកច្បាប់របស់លោក Trump

Published

on

ក្រុមអ្នកសាធារណរដ្ឋកំពុងព្យាយាមរៃអង្គាសប្រាក់យ៉ាងតិច ៦០ លានដុល្លារដើម្បីទ្រទ្រង់បញ្ហាប្រឈមផ្នែកច្បាប់របស់ប្រធានាធិបតី Donald Trump ជុំវិញលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ។ នេះបើយោងតាមប្រភពចំនួន ៣ ជិតស្និទ្ធនឹងបញ្ហានេះបាននិយាយកាលពីថ្ងៃសុក្រ ។

ម្ចាស់ជំនួយមកពីក្រុមអ្នកសាធារណរដ្ឋដែលបានទទួលការស្នើសុំពីយុទ្ធនាការនេះ និងគណៈកម្មាធិការជាតិសាធារណរដ្ឋ (RNC) បាននិយាយថា “ពួកគេចង់បានប្រាក់ ៦០ លានដុល្លារ” ។

ចំណែកប្រភពពីរផ្សេងទៀតបាននិយាយថា ក្រុមលោក Trump ចង់បានប្រាក់ ១០០ លានដុល្លារសម្រាប់គណៈកម្មាធិការរៃអង្គាសប្រាក់រួមគ្នាជាមួយគណៈកម្មាធិការ RNC ដើម្បីប្រយុទ្ធប្រឆាំងស្របច្បាប់ ហើយគេរំពឹងថាចំនួននេះនឹងកើនឡើង ។

ប្រភពទាំងបីបាននិយាយប្រាប់ Reuters អំពីការស្នើសុំប្រាក់នេះក្នុងលក្ខខណ្ឌអនាមិកដោយសារតែភាពរសើបនៃបញ្ហានេះ ខណៈក្រុមលោក Trump និងគណៈកម្មាធិការ RNC មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ។

ការអំពាវនាវឲ្យមានមូលនិធិនេះកើតឡើងនៅពេលដែលក្រុមលោក Trump និងលោក Biden ធ្វើឲ្យមានភាពប្រសើរឡើងសម្រាប់ការតស៊ូតាមនីតិវិធីច្បាប់ ។

ចាប់តាំងពីការបោះឆ្នោតបានបញ្ចប់កាលពីថ្ងៃអង្គារ ក្រុមលោក Trump បានផ្ញើអ៊ីមែល និងសារជាអត្ថបទជាច្រើនដោយចោទប្រកាន់ពីបទក្លែងបន្លំ និងស្វែងរកការបរិច្ចាគថវិកា ទោះបីជាមានការបង្ហាញថា ប្រាក់ច្រើនជាងពាក់កណ្តាលដែលប្រមូលបាននឹងទៅទូទាត់បំណុលយុទ្ធនាការឃោសនាបោះឆ្នោតក៏ដោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម