Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន ព្រមានបញ្ឆេះភាពប្រទូសរ៉ាយជាមួយ ចិន ពាក់ព័ន្ធនាវាក្នុងសមុទ្រជម្លោះ

បានផុស

នៅ

ជំនួយការកំពូលរបស់លោកប្រធានាធិបតី Rodrigo Duterte បានព្រមានថា វត្តមានរបស់នាវាចិននៅឯថ្មប៉ប្រះទឹកដែលមានជម្លោះជាមួយប្រទេសហ្វីលីពីន អាចបញ្ឆេះឲ្យមានភាពប្រទូសរ៉ាយ។

Philippine presidential aide warns of 'unwanted hostilities' in South China  Sea - Samachar Central

ការព្រមាននេះបានធ្វើឲ្យជម្លោះការទូតកាន់តែក្តៅគគុក ពាក់ព័ន្ធនឹងនាវាដែលរដ្ឋាភិបាលក្រុងម៉ានីល ហៅថាជា “កងជីវពលដែនសមុទ្រ”។

ទូកចិនជាង២០០គ្រឿង ត្រូវបានគេប្រទះឃើញដំបូងកាលពីថ្ងៃទី៧ខែមីនា នៅឯថ្មប៉ប្រះទឹក Whitsun ដែលមានចម្ងាយប្រហែល៣២០គីឡូម៉ែត្រ ភាគខាងលិចកោះ Palawan ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន (EEZ)។

Philippines warns China of 'unwanted hostilities' in sea dispute | Border  Disputes News | Al Jazeera

ភាគច្រើននៃទូកទាំងនោះ បានធ្វើដំណើរពាសពេញប្រជុំកោះ Spratly ប៉ុន្តែកាលពីសប្តាហ៍មុន នាវាដែលដោតទង់ជាតិចិនរាប់សិបគ្រឿង នៅតែបន្តចតនៅឯថ្មប៉ប្រះទឹកនោះ។ នេះបើយោងតាមការឲ្យដឹងពីយោធាហ្វីលីពីន។

អស់រយៈពេលជាច្រើនសប្តាហ៍មកហើយដែលទីក្រុងម៉ានីល បានអំពាវនាវឲ្យទីក្រុងប៉េកាំងដក “កងជីវពលដែនសមុទ្រ” ទាំងនេះចេញ ដោយនិយាយថា ការលុកលុយរបស់ពួកគេចូលទៅក្នុង EEZ របស់ហ្វីលីពីនគឺជារឿងខុសច្បាប់ ដូចដែលបានកំណត់ដោយតុលាការអាជ្ញាកណ្តាលអន្តរជាតិក្នុងទីក្រុង ឡាអេ។

This image has an empty alt attribute; its file name is Navy-FA-18-Super-Hornet-crashes-off-Philippines-780x470-1.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែប្រទេសចិន ដែលទាមទារស្ទើរតែទាំងស្រុងនៃដែនសមុទ្រសម្បូរទៅដោយធនធាននេះ បានបដិសេធ ដោយទទូចថា ពួកគេជាទូកនេសាទដែលកំពុងជ្រកកោនពីអាកាសធាតុអាក្រក់ហើយត្រូវបានអនុញ្ញាតឲ្យនៅទីនោះ។

យោងតាមអ្នកនាំពាក្យបានឲ្យដឹងថា លោក Duterte បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងទៅកាន់ឯកអគ្គរដ្ឋទូតចិនចំពោះនាវាទាំងនេះ។

This image has an empty alt attribute; its file name is 1101374.jpg

នៅក្នុងសុន្ទរកថាប្រើពាក្យខ្លាំងបំផុតពីការិយាល័យរបស់លោក, មេធាវីជាន់ខ្ពស់របស់លោក Duterte គឺលោក Salvador Panelo បានព្រមានថា “ការលុកលុយទឹកដីបច្ចុប្បន្នរបស់ប្រទេសចិន កំពុងបង្កើតស្នាមប្រឡាក់ដែលមិនគប្បីនៅក្នុងទំនាក់ទំនងរបស់ពួកគេ ហើយអាចបង្កឲ្យមានភាពប្រទូសរ៉ាយ ដែលប្រទេសទាំងពីរមិនចង់បាន”។

Chief Presidential Legal Counsel Salvador Panelo on Bishop Pabillo's  remarks | PTV News

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ លោក Panelo បាននិយាយថា “បញ្ហាជម្លោះទឹកដី គួរតែត្រូវបានដោះស្រាយនៅតុចរចាការទូតឬតាមច្បាប់អន្តរជាតិ”។

ទោះបីជាយ៉ាងណាក៏ដោយ ស្ថានទូតចិនប្រចាំនៅទីក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ ហ្វីលីពីន នឹងបង្កើនវត្តមានកងទ័ពជើងទឹកដើម្បីការពារអ្នកនេសាទក្នុង សមុទ្រចិនខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម