Connect with us

ព័ត៌មានអន្ដរជាតិ

សោកស្ដាយ​ណាស់! កូវីដ ធ្វើ​ឲ្យ​កុមារ​អាមេរិក ៤ ម៉ឺន​នាក់​បាត់បង់​ឪពុកម្ដាយ

បានផុស

នៅ

យោង​តាម​គំរូ​ស្ថិតិ​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋ Penn បាន​បង្ហាញ​ថា​ មាន​កុមារ​ប្រមាណ ៤ម៉ឺន នាក់​នៅ​សហរដ្ឋអាមេរិក​បាន​បាត់បង់​ឪពុកម្ដាយ​ដោយសារ​តែ​ជំងឺ​កូវីដ១៩ ខណៈ​អំឡុង​ពេល​ការ​វាយ​ប្រហារ​ភេរវកម្មកាលពីថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ ២០០១ មាន​តែ​កុមារ​ប្រហែល ៣ ពាន់​នាក់​ប៉ុណ្ណោះដែល​បាត់បង់​ឪពុកម្ដាយ ។

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ashton Verdery សាស្ត្រាចារ្យ​រង​នៅ​រដ្ឋ Penn បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា ” រឿង​ដំបូង​ដែល​យើង​ត្រូវ​ធ្វើ​ គឺ​ភ្ជាប់​សកម្ម​ភាពដល់​កុមារ​ទាំងអស់​ដែល​រង​គ្រោះ​ពី​សន្តិសុខ​សង្គម​ ទៅ​នឹង​ការ​គាំទ្រ​ដែល​មាន ​ហើយ​ពួកគេ​មាន​សិទ្ធិទទួលបាន​អត្ថប្រយោជន៍​ទាំង​នោះ​” ។

សាស្ត្រាចារ្យ​រង Verdery ក៏បាន​ណែនាំ​ឲ្យ​ធ្វើ​អន្តរាគមន៍​ ដើម្បី​ទប់ស្កាត់​ភាព​តានតឹង​ខាង​ផ្លូវចិត្ត ​ក្នុង​ចំណោម​កុមារ​ដែល​បាត់បង់​ឪពុកម្ដាយ​ដោយសារ​វិបត្តិ​កូវីដ។ សូម្បី​គ្រូ​បង្រៀន​តាម​អនឡាញ​ក៏​មាន​តួនាទី​ជួរ​មុខ ​ក្នុង​ការ​អប់រំ​និង​ការ​គាំទ្រ​ដល់​កុមារ​ដែរ។ កង្វះ​នៃ​ការ​ធ្វើ​ទំនាក់ទំនង​សង្គម​រវាង​កុមារ​និង​គ្រួសារ​របស់​ពួកគេ ​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​ទទួល​ស្គាល់​អ្នក​ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​រាតត្បាត។

ខណៈ​ពេល​ដែល​ប្រជាជន​ស្បែក​ខ្មៅ​នៅ​សហរដ្ឋ​អាមេរិក​មាន​ចំនួន ១៤ ភាគរយ។ តាម​ការ​ប៉ាន់ស្មាន ២០ ភាគរយ​ឬ ៨ពាន់​នាក់​បាន​ស្លាប់​គឺ​ជា​ឪពុកម្ដាយ​ជនជាតិ​ស្បែក​ខ្មៅ។ កន្លងមក UCLA បាន​រាយការណ៍​ថា ​វិបត្តិ​សុខភាព​ផ្លូវចិត្ត​ដែល​ជាប់​ទាក់ទង​នឹង​រោគ​រាតត្បាត​ កំពុង​ជះ​ឥទ្ធិពល​ដល់​សហគមន៍​ស្បែក​ខ្មៅ​ផង​ដែរ។

ស្រដៀង​គ្នា​នេះ​ដែរ​ ជនជាតិ​ស្បែក​ខ្មៅនៅ​​អេស្ប៉ាញ​ បាន​មើល​ឃើញ​ពី​អត្រា​ខ្ពស់​នៅ​មន្ទីរពេទ្យ​បន្ទាប់​ពី​ឆ្លង​វីរុស។ នៅ​ញូវយ៉ក​ចំនួន​ប្រជាជន​ស្បែក​ខ្មៅ​​របស់​រដ្ឋ​មាន​តែ ១៨ ភាគរយ​ប៉ុណ្ណោះ ​​ប៉ុន្តែ​ថ្មីៗ​នេះ​ជនជាតិ​ស្បែក​ខ្មៅ​នៅ​ញូវយ៉ក​​មាន​ចំនួន ៣៣ ភាគរយ​នៃ​អ្នក​​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដែល​ទាក់ទង​នឹង​កូវីដ១៩៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖UPI

ចុចអាន៖កាន់តែធ្ងន់ធ្ងរ! កូវីដបំប្លែងខ្លួនថ្មីកំពុងឆ្លងខ្លាំងលើយុវវ័យ អាមេរិក

ចុចអាន៖ការសិក្សា ៖ អ្នក​ជំងឺ​កូវីដ​ធ្ងន់ធ្ងរ​ភាគច្រើន​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ប្រឈម​ហានិភ័យ​ស្លាប់​ខ្ពស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម