Connect with us

ព័ត៌មានជាតិ

កម្ពុជា ស្ថិតក្នុងចំណោមប្រទេសចំនួន ១៧ លើពិភពលោក ផ្តល់អាទិភាពចាក់វ៉ាក់សាំងដល់គ្រូបង្រៀន

បានផុស

នៅ

អង្គការ UNESCO ជម្រុញឲ្យប្រទេសទាំងអស់ផ្តល់អាទិភាពដល់គ្រូបង្រៀននៅក្នុងផែនការជាតិចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដើម្បីធានាថា ការអប់រំអាចបន្តដោយសុវត្ថិភាព ហើយសាលារៀននៅតែបើក ។ នៅខែមីនា ឆ្នាំ ២០២១ រយៈពេលមួយឆ្នាំនៃវិបត្តិជំងឺកូវីដ ១៩ អង្គការ UNESCO និងក្រុមការងារអន្តរជាតិស្តីពីគ្រូបង្រៀនសម្រាប់ការអប់រំឆ្នាំ ២០៣០ បានធ្វើការស្ទង់មតិប្រទេសមួយចំនួនដើម្បីសួរថាតើប្រទេសណាដែលផ្តល់អាទិភាពដល់គ្រូបង្រៀននៅក្នុងផែនការជាតិ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយផ្អែកលើទិន្នន័យពីប្រទេសចំនួន ១៥០ រួមមានទិន្នន័យពីការស្ទង់មតិរបស់អង្គការ UNESCO អង្គការ UNICEF និង World Bank ស្តីពីការឆ្លើយតបការអប់រំថ្នាក់ជាតិចំពោះការបិទសាលារៀនដោយសារជំងឺកូវីដ ១៩ ការស្រាវជ្រាវបានរកឃើញថា មានតែ ១៧ ប្រទេសប៉ុណ្ណោះមកពីតំបន់ជាច្រើនផ្សេងគ្នាបានផ្តល់អាទិភាពដល់គ្រូបង្រៀននៅក្នុងក្រុមទីមួយសម្រាប់ការចាក់វ៉ាក់សាំង ។

ប្រទេសទាំងនោះរួមមាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន និងអ៊ូសបេគីស្ថាន ខណៈបណ្តាប្រទេសដែលមានប្រាក់ចំណូលមធ្យម និងទាបមួយចំនួនទៀតដូចជា ប្រទេសកម្ពុជា វៀតណាម ហ្គំប៊ី រវ៉ាន់ដា និងអ៊ូហ្គង់ដា ក៏បានផ្ដល់អាទិភាពចាក់វ៉ាក់សាំងដល់គ្រូបង្រៀនផងដែរ ។

ទន្ទឹមនោះប្រទេសចំនួន ១៩ ផ្សេងទៀតបានបែងចែកគ្រូបង្រៀនទៅក្រុមអាទិភាពទី ២ ដែលត្រូវទទួលការចាក់វ៉ាក់សាំង បន្ទាប់ពីបុគ្គលិកសុខាភិបាល និងប្រជាជនងាយរងគ្រោះខ្លាំង ។ នេះជាករណីរបស់បណ្តាប្រទេសមួយចំនួននៅទ្វីបអឺរ៉ុបរួមមានប្រទេសអាល្លឺម៉ង់ ម៉ាល់តា និងអេស្ប៉ាញ ប៉ុន្តែក៏មាននៅអាហ្វ្រិកខាងត្បូងផងដែរដែលជាប្រទេសមានគ្រូបង្រៀនជាច្រើនស្លាប់ដោយជំងឺកូវីដ ១៩ ។

បន្ថែមពីនេះប្រទេសចំនួន ២០ ផ្សេងទៀតដែលដាក់គ្រូបង្រៀនជាក្រុមអាទិភាពសម្រាប់ការចាក់វ៉ាក់សាំងនៅដំណាក់កាលទីបី ឬលើសនេះ ។ នេះជាករណីរបស់ប្រទេសមួយចំនួននៅអាមេរិកឡាទីនដូចជា ប្រេស៊ីល អេក្វាទ័រ ហ្គាតេម៉ាឡា បូលីវី និងវ៉េណេស៊ុយអេឡា ។ វាក៏ជាករណីនៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ផងដែររួមមាន អៀរឡង់ អ៊ីតាលី និងអ៊ុយក្រែន ។

ជាសរុបប្រទេសចំនួន ៥៤ មិនបានផ្តល់អាទិភាពដល់គ្រូបង្រៀននៅក្នុងផែនការដាក់ចេញការចាក់វ៉ាក់សាំង ឬផែនការរបស់ពួកគេកំពុងស្ថិតក្នុងការអភិវឌ្ឍន៍យ៉ាងណានោះទេ ហើយចំនួននេះស្មើនឹងគ្រូបង្រៀនប្រហែល ១ នាក់ក្នុងចំណោម ៤ នាក់នៅទូទាំងពិភពលោក ។ នេះជាករណីមួយចំនួនធំនៃប្រទេសដែលមានប្រាក់ចំណូលទាបនៅអនុតំបន់សាហារ៉ាអាហ្វ្រិកដូចជា អង់ហ្គោឡា បួគីណាហ្វាសូ ឆាដ ម៉ាដាហ្គាស្កា ម៉ាលី នីហ្សេរីយ៉ា និងសៀរ៉ាឡេអូន ។

ស្របពេលជាមួយគ្នានេះគ្រូបង្រៀនមិនត្រូវបានផ្តល់អាទិភាពដល់ប្រទេសមួយចំនួននៅអាស៊ីបូព៌ានោះទេដូចជា ករណីនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងហ្វីលីពីន ជាដើម ខណៈដែលការអំពាវនាវឲ្យផ្តល់អាទិភាពនៃការចាក់វ៉ាក់សាំងដល់គ្រូបង្រៀននៅក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ ១៩ មិនមែនជារឿងថ្មីនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ UNESCO

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម