សមាជិកព្រឹទ្ធសភាអាមេរិកប្រាប់ឲ្យលោក Trump ឈរឈ្មោះម្តងទៀតក្នុងឆ្នាំ២០២៤ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិកព្រឹទ្ធសភាអាមេរិកប្រាប់ឲ្យលោក Trump ឈរឈ្មោះម្តងទៀតក្នុងឆ្នាំ២០២៤

Published

on

សមាជិកព្រឹទ្ធសភាជាន់ខ្ពស់មកពីគណបក្សសាធារណរដ្ឋលោក Lindsey Graham បានលើកទឹកចិត្តលោកប្រធានាធិបតី Donald Trump ឲ្យព្យាយាមស្វែងរកការឈរឈ្មោះសម្រាប់តំណែងសេតវិមានឆ្នាំ២០២៤ប្រសិនបើបណ្តឹងផ្លូវច្បាប់របស់លោកទទួលបរាជ័យ។

លោក Graham ដែលឈ្នះឆ្នោតជាថ្មីក្នុងរដ្ឋ South Carolina បានប្រាប់វិទ្យុ Fox News កាលពីថ្ងៃអាទិត្យថា គាត់គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់លោក Trump ក្នុងការជំទាស់លទ្ធផលឆ្នោតមួយចំនួន។

សមាជិកព្រឹទ្ធសភាជាន់ខ្ពស់មកពីគណបក្សសាធារណរដ្ឋលោក Lindsey Graham

គាត់បានបន្ថែមថា “ខ្ញុំមិនដឹងថាតើវានឹងផ្លាស់ប្តូរលទ្ធផលឆ្នោតដែរឬអត់នោះទេ? វាសមនឹងទទួលបានការពិនិត្យមើលហើយការបោះឆ្នោតនេះគឺគ្មានន័យអ្វីឡើយ”។

លោក Graham បាននិយាយថា គាត់នឹងលើកទឹកចិត្តឲ្យលោក Trump គិតអំពីការឈរឈ្មោះម្តងទៀត។

សមាជិកព្រឹទ្ធសភារូបនេះបានបន្ថែមទៀតថា “កុំឲ្យចលនានេះងាប់ ត្រូវពិចារណាឈរឈ្មោះម្តងទៀត ត្រូវបង្កើតអង្គការនិងវេទិកានៅ៤ឆ្នាំខាងមុខ។ ត្រូវរក្សាចលនានេះឲ្យនៅរស់ ត្រូវតែមានកំណើនតំណាងរាស្ត្រគណបក្សសាធារណរដ្ឋនៅក្នុងសហគមន៍ជនជាតិភាគតិច”។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump

លោកបានបន្ថែមថា “ប្រសិនបើយើងរក្សាព្រឹទ្ធសភា យើងចាំបាច់ត្រូវធ្វើគណៈកម្មការចម្រុះមួយនៅក្នុងព្រឹទ្ធសភាដើម្បីវិភាគសន្លឹកឆ្នោតតាមសំបុត្រនិងរបៀបដែលវាដំណើរការនៅឆ្នាំ ២០២០នេះ”។

ខណៈពេលដែលប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden គ្រោងនឹងធ្វើការលើការបង្កើតគណៈរដ្ឋមន្រ្តីនិងក្រុមផ្ទេរអំណាចរបស់លោកនោះ លោក Trump ប្តេជ្ញាថានឹងចាត់វិធានការផ្លូវច្បាប់លើការចោទប្រកាន់អំពីការលួចបន្លំសន្លឹកឆ្នោតបើទោះបីជាគ្មានភស្តុតាងក៏ដោយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Anadolu

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម