សុខភាព
ហេតុអ្វីបានជាពិបាកយកកូន នៅក្នុងវ័យបន្តពូជ?
Infertilité គឺជាការលំបាក ឬពុំអាចមានលទ្ធភាព នឹងមានគភ៌ដូច្នេះជំនួយការវេជ្ជសាស្ត្រក្នុងការឲ្យមានគភ៌ ឬការបង្កកំណើតក្នុងមន្ទីរពិសោធន៍វេជ្ជសាស្ត្របន្តពូជ (Procréation médicale assistée) គឺជាមធ្យោបាយមួយដែលដើរតួយ៉ាងសំខាន់ក្នុងការជួយឲ្យមានគភ៌។
បច្ចុប្បន្នអត្រាអសមត្ថភាពក្នុងការមានគភ៌នៅក្នុងប្រទេសឧស្សាហូបនីយកម្ម មានអត្រាកើនឡើងវាលំដាប់ជារៀងរាល់ឆ្នាំ។ ប្រេវ៉ាឡង់ដៃគូស្វាមីភរិយាដែលអសមត្ថភាពក្នុងការមានគភ៌នៅក្នុងប្រទេសបារាំង គឺស្ថិតនៅអត្រា១៤,១% ស្របតាមការសិក្សានាឆ្នាំ ១៩៨៨ ហើយ ២២,៧ ស្របតាមការសិក្សានាឆ្នាំ ២០១៤។ ដោយឡែកនៅក្នុងប្រទេសកម្ពុជាយើងវិញ នាពេលបច្ចុប្បន្ននេះ អត្រានៃគូស្វាមីភរិយាដែលមកពិគ្រោះបញ្ហាពាក់ព័ន្ធទៅនឹងករណីវិបាកមានគភ៌ នៅក្នុងវ័យបន្តពូជក៏មានការកើនឡើងគួរឲ្យកត់សំគាល់។

អ្នកជំងឺបានមកពិគ្រោះជំងឺក្រៅនៅផ្នែករោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត មានចំនួន ៩,១២៥ករណី ដែលក្នុងនោះមានចំនួន ១៩៧ករណី នៃគូដែលអសមត្ថភាពមានគភ៌នៅក្នុងវ័យបន្តពូជ នេះយោងតាមការសិក្សារយៈពេល ៣០ខែនៅចន្លោះឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៤ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ភ្នំពេញនៃប្រទេសកម្ពុជា។
ក) មូលហេតុ៖
ហើយបញ្ហាខាងលើនេះមានមូលហេតុបណ្តាលមកពី៖
– បញ្ហាសុខភាពបន្តពូជស្ត្រី ២៤% ហើយក្នុងចំណោមបញ្ហាទាំងនេះមានដូចជា ៖
• វិបត្តិនៃការបញ្ចេញមេជីវិតញី ៣៣%
• ការស្ទះរន្ធដៃស្បូន ២៦%

• អង់ដូមេទ្រីយ៉ូល ៣៧%
• រំអិលនៃមាត់ស្បូន និងរូបសណ្ឋានខុសប្រក្រតី ២%
• ការកើនឡើងអរម៉ូន ប្រូឡាក់ទីនក្នុងឈាម ១% ហើយសល់ពីនេះមានដូចជា ការបង្ករោគលើប្រដាប់បន្តពូជ និង DES Syndrome ស្ទើរគ្មាន។
– រីឯបញ្ហាសុខភាពបន្តពូជបុរសមាន ១៦%។
– ចំពោះបញ្ហារួមទាំងបុរស និងស្ត្រីមាន ៣០%
– បញ្ហាដែលនៅសល់ គឺពុំទាន់រកឃើញមូលហេតុច្បាស់នៅឡើយមាន ៣០%។

ខ) ការព្យាបាល៖
ដំណោះស្រាយនៅលើបញ្ហាពាក់ព័ន្ធករណីវិបាកមានគភ៌
– ការព្យាបាលដោយការវះកាត់ស្របទៅតាមមូលហេតុផ្សេងៗ ដែលការវះកាត់មានការដាក់កាមេរ៉ាតាមលើពោះ ឬ មាត់ទ្វារស្បូន។
– ការព្យាបាលដោយប្រើប្រាស់ថ្នាំ នៅលើគូស្វាមីទាំងសងខាង។
ដំណោះស្រាយជាចម្បងយើងត្រូវស្វែងរកមូលហេតុ និងកត្តាប្រឈមទាំងឡាយណា ដែលផ្តល់ផលប៉ះពាល់ដល់បញ្ហាពាក់ព័ន្ធនឹងវិបត្តិគ្មានគភ៌។

សូមអញ្ជើញលោក-លោកស្រី មកពិគ្រោះ និងប្រឹក្សាជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរកមូលហេតុ និងដំណោះស្រាយ ព្រមទាំងឈានទៅរកការព្យាបាលដែលត្រឹមត្រូវ និងសមស្របនៅលើបញ្ហាពាក់ព័ន្ធនឹងបញ្ហាវិបត្តិគ្មានគភ៌៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ រវាងឡេ និងម្សៅ គួរលាបមួយណា ទើបល្អចំពោះកូន?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



