Connect with us

សុខភាព

​ស្វែងយល​ពី​ជំងឺ​ចំហ​សរសៃឈាម​បេះដូង​

បានផុស

នៅ

​​ជំងឺ​ចំហ​សរសៃឈាម​បេះដូង​ពី​សរសៃឈាម​អា​អ័ក (Aorte) ទៅ​សរសៃឈាម​សួត គឺជា​ស្ថានភាព​មួយ​ដែល​សរសៃ​បេះដូង​នេះ​វា​បរាជ័យ​ក្នុង​ការបិទ បន្ទាប់ពី​ទារក​កើតចេញពី​ផ្ទៃ​។ សរសៃឈាម​ភ្ជាប់​ពី​សរសៃ​អា​អក (Aorte) ទៅ​សរសៃឈាម​សួត (Artère pulmonaire) នេះ​វា​បិទ បន្ទាប់ពី​សម្រាល (​ករណី​ធម្មតា​)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងករណី​វា​នៅ​ចំហ វា​ដើរតួ​ជា​ផ្លូវ​នាំ​ឈាម​ពី​សរសៃ​អា​អក (Aorte) ទៅ​សរសៃឈាម​សួត (Artère pulmonaire) ដែលនាំឲ្យ​លើស​បរិមាណ​ឈាម​ក្នុង​សរសៃឈាម​សួត​។ ជា​លទ្ធផល​សរសៃឈាម​សួត​រីក​ធំ (Dilatation de l’artère pulmonaire) និង​ឡើង​សម្ពាធ​ឈាម​សួត (Hypertension pulmonaire) នាំឲ្យ​វា​សង្កត់​ទៅលើ​ទងសួត​របស់​កុមារ ធ្វើឲ្យ​កុមារ​ហត់ (Dyspnée) ព្រមទាំង​រលាក​ទងសួត (Bronchite) និង​សួត (Pneumonie) ញឹកញាប់​ជាង​ក្មេង​ធម្មតា​។​

​ក​) រោគសញ្ញា​កុមារ​អាចមាន​៖

– បេះដូង​ដើរ​ញាប់ (Palpitation)

– ហត់ (Dyspnée)

– រលាក​ទងសួត (Bronchite) និង​រលាក​សួត (Pneumonie) ដែលមាន​អាកា​រៈ ក្អក ក្តៅខ្លួន ស្លេស​

– លូតលាស់​យឺត (Retard de croissance)

– ស្តាប់ឭ​សំឡេង​ដូច​ផ្លុំ​ខ្យល់​ក្នុង​បំពង់​ក្រោម​ឆ្អឹងដងកាំបិត​ខាងឆ្វេង (Souffle continue sous clavière gauche)

​ខ​) មូលហេតុ​៖

– កើត​មិន​គ្រប់​ខែ (Prématurée)

– ម្តាយ​មាន​ជំងឺ​ស្អូច​ពេល​មាន​ផ្ទៃពោះ (Rougeole)

– ជំងឺតពូជ​មួយចំនួន (Maladie héréditaire)

​គ​)​ការធ្វើ​រោគវិនិច្ឆ័យ​៖

​ការធ្វើ​អេកូ​បេះដូង (Echocardiographie) គឺជា​ការធ្វើ​រោគវិនិច្ឆ័យ ដែល​អាច​កំណត់​បាន​ទំហំ​របស់​វា​យ៉ាង​ងាយ ស្រួល​។​

​ឃ​) ការព្យាបាល​៖

– សម្រាប់​ទារក​ទើប​កើត និង​ទារក​មិន​គ្រប់​ខែ (Prématurée) គ្រូពេទ្យ​អាច​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ដើម្បី​បិទ សរសៃឈាម​នេះ​។​

– សម្រាប់​កុមារ និង​មនុស្ស​ធំៈ​

• ធ្វើ​ការបិទ​សរសៃឈាម​នេះ ដោយ​ការវះកាត់​ចង​សរសៃ (Ligature CA)

• ធ្វើការ​បិទ​ដោយ​ប្រើ​មធ្យោបាយ​ទំនើប ដោយ​មិន​ធ្វើការ​វះកាត់ (​ដាក់​ឆ្នុក​) (Occlusion CA par prothèse)

– ជារួមៈ មាតាបិតា​ទាំងឡាយ​គួរ​ប្រុងប្រយ័ត្ន​នៅពេល​៖

• ទារក​កើតមក​មិន​គ្រប់​ខែ (Prématurée)

• មិន​ឡើង​ទម្ងន់​

• ក្តៅខ្លួន ក្អក ស្លេស​ញឹកញាប់​

• មាន​សំឡេង​ដូច​ផ្លុំ​ក្នុង​បំពង់​ពេល​ស្តាប់​បេះដូង​របស់​កូន​

​ប្រសិនបើ​កូន​របស់លោក​អ្នកមាន​រោគសញ្ញា ឬ​អាកា​រៈ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​នាំ​ពួកគាត់​មក​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួល​ការធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ឲ្យទាន់​ពេលវេលា​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ហេតុអ្វី​បានជា​កើត​ជំងឺមហារីក​កូនកណ្តុរ​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម