ហេតុអ្វី​បានជា​កើត​ជំងឺមហារីក​កូនកណ្តុរ​!
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ហេតុអ្វី​បានជា​កើត​ជំងឺមហារីក​កូនកណ្តុរ​!

បានផុស

នៅ

​ជំងឺមហារីក​កូនកណ្តុ​រ ​គឺជា​មហារីក​ប្រព័ន្ធ​ទឹករងៃ ដែល​ប្រព័ន្ធ​នេះ​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​ការពារ​រាងកាយ​របស់​មនុស្ស​យើង ទប់ទល់​នឹង​ការ​លុកលុយ​ពី​សំណាក់​ពពួក​មេរោគ​ផ្សេងៗ និង​កោសិកា កាច​សាហាវ មួយចំនួន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មហារីក​កូនកណ្តុរ​ចាប់ផ្តើម​ពី​ការផ្លាស់ប្តូរ​សកម្មភាព​នៃ​កោសិកា Lymphocytes ល្អៗ​ទៅជា​កោសិកា​មិនធម្មតា​មួយ ដែល​ចាប់​ផ្តើមធ្វើ​បំណែក​កោសិកា​ខុស​ប្រក្រតី (Abnormal mitosis) និង លែង​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ខ្លួន​យើង​តទៅទៀត​។ កោសិកា​មិន​ប្រក្រតី​ទាំងនេះ​នឹង​បង្កើតបានជា​មហា​កោសិកា​ជាច្រើន​លើសលប់​នៅក្នុង​កូនកណ្តុរ​នៃ​ប្រព័ន្ធ​ទឹករងៃ ។ ជំងឺមហារីក​កូនកណ្តុ​រ​ក៏​អាច​កើត​មាននៅ​ទីកន្លែង ផ្សេងទៀត ក្រៅពី​កូនកណ្តុរ ដូចជាៈ ស្បែក​, ខួរក្បាល​, ក្រពះ ពោះវៀន ។​-​ល​-​។​ហើយ​ថែមទាំង​អាច​រីក​រាលដាល​ទៅ​សរីរាង្គ​ដទៃទៀត​ផងដែរ​។​

​ក​) ជំងឺមហារីក​កូនកណ្តុ​រ​មាន ពីរ​ប្រភេទ​សំខាន់ៗ​គឺ​៖

១) មហារីក​កូនកណ្តុរ ប្រភេទ​Hodgkin កើត​លើ​មនុស្ស​គ្រប់​វ័យ ភាគច្រើន​លើ​បុរស​វ័យ​ចំណាស់ អាយុ ជាង​៥០ ឆ្នាំ និង បុរស​កើត​ជំងឺ​នេះ​ច្រើនជាង​ស្ត្រី​។​

២) មហារីក​កូនកណ្តុរ ប្រភេទ Non Hodgkin មាន​ប្រមាណ ៣០​ប្រភេទ​ផ្សេងគ្នា និង ច្រើន​កើត​លើៈ​

– មនុស្ស​ពេញ​វ័​យៈ បុរស កើត​ជំងឺ​នេះ​ច្រើនជាង​ស្ត្រី​

– និង​លើ​មនុស្ស​វ័យ​ចំណាស់ អាយុ​ចន្លោះ​ពី​៤០ ទៅ​៧០ ឆ្នាំ​។​

– លើ​មនុ​ស្សវ័យ​ចំណាស់ មហារីក​កូនកណ្តុរ Non Hodgkin​មានការ វិវឌ្ឍនៈ​យឺតៗ ប៉ុន្តែ វា មានការ​វិវត្តន៍​លឿន និង កាច​ខ្លាំង លើ មនុស្ស​ពេញ​វ័យ និង កុមារ​តូចៗ ។​

​ខ​) រោគសញ្ញា​នៃ​ជំងឺ​៖

​រោគសញ្ញា​ចម្បងៗ​នៃ​ជំងឺ​នេះ​មហារីក​កូនកណ្តុរ មានដូចជាៈ​

​ការ​ហើម​កូនកណ្តុរ​នៅ​ក នៅក្រោម​ក្លៀក ឬ​នៅ​ក្រលៀន ឬ ដំបៅ ស្នាម​ក្រហម​ចម្លែក​ៗ​លើ​ស្បែក​។​ល​។ រោគសញ្ញា​ផ្សេងទៀត​រួមផ្សំ​មានៈ​

– ក្តៅខ្លួន​

– បែកញើស​ពេលយប់​

– អស់កម្លាំង​ខ្លាំង​

– ស្រក​ទម្ងន់​ដោយ​មិនមាន​មូលហេតុ​

​គ​) ការធ្វើ​រោគវិនិច្ឆ័យ​៖

គេ​អាច​ដឹងបាន​ថា​មាន​ជំងឺមហារីក​កូនកណ្តុរ​ដោយៈ​

-​ការ​វះ​យក​កូនកណ្តុរ ១ ឬ​ផ្នែក​ណាមួយ​ស្បែក សង្ស័យ​ថា​មាន​ជំងឺ​នេះ យកទៅ​វិភាគ​នៅ​មន្ទីរពិសោធន៍ រក​មេរោគ​មហារីក​។​

– ការវិភាគ​រកមើល​ស៊ែ​ន ដោយ​បច្ចេកវិទ្យា​ថ្មី អាច​ឲ្យ​យើង​ស្គាល់​ប្រភេទ​កោសិកា​មហារីក​កាន់តែ​ច្បាស់លាស់​។​

– ការធ្វើ​តេស្ត​ឈាម និង​តេស្ត​ពិសេស​ហៅថា Flow cytometry (​ដើម្បី​តម្រៀប​និង​កំណត់​ប្រភេទ​ផ្សេងគ្នា​នៃ​កោសិកា​នៅក្នុង​ឈាម​រួមទាំង​កោសិកា​មហារីក​កូនកណ្តុ​រ​)​។​

– ការ​បូម​ខួរឆ្អឹង ពិនិត្យ​រក​មេរោគ​មហា​រីក កូនកណ្តុរ​។​

– ការថត CT ស្កេ​ន ឬ​ថត MRI នៅ​ទ្រូង​និង​ពោះ ឬ ការថត​ដោយ​ប្រព័ន្ធ​បំ​ភាយ positron ពិសេស​ហៅថា PET Scan ទាំងនេះ​គឺ​ដើម្បី​កំណត់​ដំណាក់កាល​នៃ​មហារីក​កូនកណ្តុរ (​ដំណាក់កាល​ទី​១-៤)​។​

​ឃ​) វិធីសាស្ត្រ​នៃ​ការព្យាបាល​ជំងឺមហារីក​កូនកណ្តុរ​រួមមាន​៖

– ការព្យាបាល​ដោយ​កាំរស្មី​សម្រាប់​ជំងឺមហារីក​កួន​កណ្តុរ Hodgkin ដំណាក់កាល​ដំបូង​។​

– ការព្យាបាល​ដោយ​ឱសថ​ទំនើបៗ រួមបញ្ចូល​គ្នា​ដើម្បី​សម្លាប់​កោសិកា​មហារីក​កូនកណ្តុ​រ​ដែល​វិវត្តន៍​លឿន​និង​ស្ថិតក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ​។​

– Stem cell transplant: ព្យាបាល​ដោយ​ប្តូរ​ខួរឆ្អឹង​ក្រហម​ឬ​ដោយ​ប្តូរ​កោសិកា​ពូជ​ថ្មីៗ (Stem cell) សម្រាប់​ករណី​មហារីក​កូនកណ្តុរ​ ដែល​វិវត្តន៍​លឿន​និង​ស្ថិតក្នុង​ដំណាក់កាល​ធ្ងន់​ខ្លាំង​។​

– ព្យាបាល​ដោយ​ដាស់​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាងកាយ​យើង​ឲ្យ​សម្លាប់​កោសិកា​មហារីក​ដោយ​ខ្លួនឯង (Immunotherapy taps the body’s immune system to kill cancer cells or limit their growth)

– ការ ព្យាបាល​ដោយ​ប្រើ​អង្គ​បដិបក្ខ​ពិសេសៗ​បែប​ជីវសាស្ត្រ​ទំនើប ដើម្បី​សម្លាប់​កោសិកា​មហារីក​កូនកណ្តុ​រ​យ៉ាង​ជាក់លាក់ (Monoclonal antibodies are very specific proteins that attack certain cells) និង​មិន​ប៉ះពាល់​ដល់​កោសិកា​ធម្មតា​។ ការព្យាបាល​ទំនើប​មួយ​នេះ​នាំមក​នូវ​ប្រសិទ្ធិភាព​ខ្ពស់ និង កំពុង​ពេញនិយម​បំផុត​នៅ​ប្រទេស​ជឿនលឿន​។​

​ង​) ការព្យាករណ៍​៖

​លទ្ធផល​នៃ​ការព្យាបាល​ជំងឺមហារីក​កូនកណ្តុរ​អាស្រ័យ​លើក​ត្តា​ជាច្រើន​ដូចជាៈ​

– ប្រភេទ​មហារីក​កូនកណ្តុ​រ (type of lymphoma: Hodgkin or Non Hodgkin lymphoma, Low or High grade Lymphoma…etc)​។ ប្រភេទ​វិវត្តន៍​យឺតៗ ជាសះស្បើយ បាន​ច្រើនជាង ប្រភេទ កាចៗ ដែល​វិវត្ត​លឿន​។​

– ដំណាក់កាល​របស់​ជំងឺមហារីក (cancer’s stage)​។ ដំណាក់កាល​ដំបូងៗ ជាសះស្បើយ បាន​ច្រើនជាង ដំណាក់កាល​ធ្ងន់ធ្ងរ ទី​៣ ឬ ទី​៤​។​

– អាយុ​របស់​អ្នកជំងឺ​និង​សុខភាព​ទូទៅ (patient’s age and general health)​។ ចាស់ជរា មាន​ជំងឺ​ប្រចាំកាយ​ដទៃ​ទៀត​ច្រើន ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ខ្ពស់​។​

– តើ​មហារីក​ត្រូវ​បានធ្វើ​រោគវិនិច្ឆ័យ​ថ្មីៗ ឆ្លើយតប​ទៅនឹង​ការព្យាបាល​ដំបូង ឬ​បាន​លាប់​ឡើងវិញ (whether the cancer is newly diagnosed, responds to initial treatment, or has come back)​។ ការ​លាប់​មកវិញ នៃ​ជំងឺ​នេះ មាន​ហានិភ័យ​គ្រោះថ្នាក់​ដល់​ជីវិត​ខ្ពស់​បំផុត​។​

“​សូម​មក​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​របស់​យើង​ប្រសិនបើ​លោកអ្នក​សម្គាល់​ឃើញ​មាន​ហើម​កូន​កណ្តុរ​មួយ​ឬ​ច្រើន​ហើយ​ ដែល​នៅតែ​បន្ត​កើន​ទំហំ​និង​ចំនួន និង​/​ឬ លោក​អ្នកមាន​រោគសញ្ញា​ផ្សេងទៀត​នៃ​មហារីក​កូនក​ណ្តុរ​ដូចជា​គ្រុនក្តៅ​រ៉ាំរ៉ៃ ការ​ស្រក​ទម្ងន់ និង​ការ​បែកញើស​ពេលយប់​ច្រើន​ខុសធម្មតា​”៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ជំនឿ​ខុស​ឆ្គង​មួយ​ចំនួន ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ស្ត្រី និង​កូន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ម្នាក់​ក្នុង​ចំណោម​ ៣នាក់ ឆ្លង​​កូវីដដោយ​មិន​ដឹង​ខ្លួន និង​គ្មាន​រោគ​សញ្ញាអ្វីទាំងអស់

ព័ត៌មានជាតិ៩ នាទី មុន

រដ្ឋាភិបាលនឹងបើកសាច់ប្រាក់ដល់គ្រួសារងាយរងគ្រោះក្នុងអំឡុងពេលកូវីដ ចាប់ពីស្អែក

ព័ត៌មានជាតិ៥៤ នាទី មុន

វឌ្ឍនៈគ្រុប និង ក្រុមហ៊ុន PHASE SCIENTIFIC បានឧបត្ថម្ភ​ឧបករណ៍​តេស្ត​រហ័ស​១០​ម៉ឺន​ឈុត ស្មើនឹង ១​លាន​ដុល្លារ​អាមេរិក ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​

សុខភាព១ ម៉ោង មុន

បណ្ដោយខ្លួនធ្វើរឿងទាំងនេះ ប្រយ័ត្នខ្លាញ់រុំថ្លើម

ព័ត៌មានខ្លីៗ២ ម៉ោង មុន

ក្រសួង​សុខាភិបាល​ប្រកាស​ថ្ងៃនេះ បន្ត​រកឃើញអ្នក​ឆ្លង​ថ្មី ៨៦០ នាក់ទៀត

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services