ឧស្សាហ៍ “​វិលមុខ​”​ ​ប្រយ័ត្ន​ទៅជាជំងឺ​ធ្ងន់ធ្ងរនៅ​ថ្ងៃក្រោយ​
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ឧស្សាហ៍ “​វិលមុខ​”​ ​ប្រយ័ត្ន​ទៅជាជំងឺ​ធ្ងន់ធ្ងរនៅ​ថ្ងៃក្រោយ​

បានផុស

នៅ

​អារម្មណ៍​ថា​ខ្លួន​យើង​កំពុង​វិល​នៅ​ក្នុង​លំហ ឬ​លំហ​វិលជុំ​វិញ​នៃ​ខ្លួន​យើង​ព្រោះ​ការ​វិល​មុខ អា​ចជា​សញ្ញា​សំខាន់​មួយ​ដែល​ដាស់តឿន​យើង​ទៅ​រក​ជំងឺ​ណាមួយ ដែល​វា​នឹង​ស្តែង​ចេញ​នៅ​ថ្ងៃ​បន្ទាប់​។ ដូច្នេះ​យើង​មិន​គួរ​ព្រងើយកន្តើយ​ចំពោះ​រោគសញ្ញា​នេះ​ឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Feeling dizzy? This could be the reason | Lifestyle News,The Indian Express

​ក​) មូលហេតុ​នៃ​ការ​វិល​មុខ​៖

​មាន​បញ្ហា និង​កត្តា​ផ្សេងគ្នាៗ​យ៉ាងច្រើន ដែល​ជំរុញ​ឲ្យ​មាន​អាកា​រៈ​វិលមុខ​ដូចជាៈ​

១. បញ្ហា​ប្រព័ន្ធ​ប្រសាទ​: ការវិល​មុខ​ដែល​រួមផ្សំ​មកជា​មួយ​សញ្ញា​ប្រព័ន្ធ​ប្រសាទ​ដូចជា ស្ពឹក​មួយ​ចំហៀង​ខ្លួន ឈឺក្បាល​ខ្លាំង​ផ្នែក​ខាងក្រោយ​និយាយ​អាក់ៗ មើលឃើញ​រូបភាព​បែក​ជា​ពីរ ការថយចុះ​នូវ​វិញ្ញាណ និង​ចលនា ការវិល​នៃ​គ្រាប់ភ្នែក​ក្នុងទិសដៅ​ច្រើន​ជ្រុង សញ្ញា​ប៉ះពាល់​លើ​ខួរ​តូច (​មិនអាច​ទប់​លំនឹង និង​សម្របសម្រួល​ចលនា ឬ​ដងខ្លួន​) ឈ្លក់ និង​ពិបាក​លេប​។ រាល់​សញ្ញា​ទាំងអស់នេះ​អាច​ប៉ះពាល់​ដល់​ជីវិត​ភ្លាមៗ​។​

Calming Your Fear of Dizziness | Hulst Jepsen

២. បញ្ហា​ត្រចៀក​: បញ្ហា​ដែល​ទាក់ទង​នឹង​ត្រចៀក​មានដូចជា​៖

ក​. ឈឺ​ក្នុង​ត្រចៀក​

ខ​. ស្តាប់​លែង​សូវ​បាន​( ធ្ងន់ត្រចៀក​)

គ​. ហូរឈាម ឬ​មាន​ហូរ​ទឹករងៃ​តាម​ត្រចៀក ​ដែល​បណ្តាលមកពី​ការ​រលាក​ដោយសារ​មេរោគ​

ឃ​. ការប៉ះទង្គិច ឬ​ដុះ​សាច់​ក្នុង​ត្រចៀក​។​

៣. បញ្ហា​ផ្សេងៗ​ទៀត​: ដូចជា​ការប្រើប្រាស់​ថ្នាំ​មួយចំនួន (​ថ្នាំ​ប្រឆាំង​ការ​កន្ត្រាក់ ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម ។​ល​។​) ខ្វះ​គ្រាប់​ឈាម ខ្វះ​ជាតិ​ស្ករ ខ្សោះ​ជាតិ​ទឹក ជំងឺស្រឺត ការថយចុះ​សម្ពាធ​ឈាម​នៅពេលដែល​ងើបឈរ​។​

​ខ​) ការធ្វើ​រោគវិនិច្ឆ័យ​៖

– ការពិនិត្យ​ដោយ​ក្រុមគ្រូពេទ្យ​ជំនាញ ដើម្បី​ឈានទៅរក​ការព្យាបាល​មូលហេតុ​ច្បាស់លាស់​។​

– ពិនិត្យ​ឈាម និង​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ទំនើប​ស្វ័យប្រវត្តិ​ដូចជា ស្កេ​ន​នែរ ឬ អ៊ី​អ៊ែ​អឹម (Scanner, IRM) ដើម្បី​រក​ការប៉ះពាល់​ទៅលើ​ប្រព័ន្ធ​ប្រសាទ​កណ្តាល និង​ប្រព័ន្ធ​ប្រសាទ​ក្រៅ​។​

​គ​) ផលវិបាក​នៃ​ការវិល​មុខ​៖

​ការ​វិលមុខ​ញឹកញាប់​អាច​រំខាន​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​អ្នកជំងឺ និង​វិ​វត្ត​ទៅជា​ជំងឺ​រ៉ាំរ៉ៃ​។ ការ​វិលមុខ​ខ្លាំង អាច​បណ្តាល​ឲ្យ​ដួល​ភ្លាមៗ បង្កឲ្យ​មាន​ការប៉ះទង្គិច​លើ​សរីរាង្គ​ផ្សេងៗ និង​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​។

Menopause and Dizziness: Is It a Symptom?

​ប្រសិនបើ​លោកអ្នក​មាន​អាកា​រៈ​វិលមុខ​ញឹកញាប់ សូម​ប្រញាប់​មកជួប​ជាមួយ​ក្រុមគ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដែល​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ពិនិត្យ ពិគ្រោះ ផ្តល់​អនុសាសន៍​លម្អិត និង​ដោយ​ស៊ីជម្រៅ​អំពី​បញ្ហា​សុខភាព​របស់លោក​អ្នក​។​

​សូម​ប្រុងប្រយ័ត្ន​ចំពោះ​អាកា​រៈ​វិលមុខ និង​ស្វែងរក​ការ​ព្យា​ល​បាល​ឲ្យ​បាន​ត្រឹមត្រូវ និង​ឆាប់រហ័ស ដែល​អាចឲ្យ​យើង​ការពារ​អាយុជីវិត​បាន​ប្រាកដ ដូច​ពាក្យស្លោក​ប្រហែស​បាត់ ប្រយ័ត្ន​គង់​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ឆ្ងល់ទេ ហេតុអ្វី​បាន​បណ្តាល​​ឲ្យ​អ្នក​ក្រិន​ថ្លើម​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services