Connect with us

សុខភាព

ប្រុសៗចូលចិត្តស្លៀកខោរឹប នៅកន្លែងក្ដៅស្អុះស្អាប់ នាំឲ្យបាត់បង់មេជីវិតទទេៗ

បានផុស

នៅ

មាន​ហេតុផល​ជាច្រើន​ធ្វើឲ្យ​គូស្នេហ៍​មួយចំនួនពិបាក​មាន​កូន ហើយមូលហេតុ​ធំ​បណ្ដាល​មកពី​ភាគី​បុរស​ច្រើន​ជាង​ស្ត្រី ក្នុងនោះក៏មកពីមេជីវិតឈ្មោលមិន​ប្រក្រតី ឬខូចគុណភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាមសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន បើ​ប្រុស​ៗ​ចូលចិត្ត​នៅ​បរិយាកាស​ក្ដៅ ហប់​ត្រង់​បរិមាណ​ពងស្វាស​នោះ អាច​ធ្វើឲ្យ​ងាប់​មេ​ជីវិត ឬ​មេ​ជីវិត​ឈ្មោលគ្មាន​គុណភាព​ជាដើម។ លោក​បាន​បន្ថែម​ថា បុរស​មាន​សមត្ថភាព​ផលិត​មេ​ជីវិត​ឈ្មោល​ដែល​មាន​សុខភាព​ល្អ គឺ​អាស្រ័យ​លើ​របៀប​រស់នៅ​ប្រចាំ​ថ្ងៃ និង​របប​អាហារល្អ។

ប្រធាន​ផ្នែក​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បន្ត​ទៀត​ថា បុរស​ៗ​ដែល​ចូលចិត្ត​ស្លៀក​ខោ​រឹប​តឹង​ខ្លាំង​ពេក បង្ក​ឲ្យ​ងាប់​មេ​ជីវិត​ឈ្មោល​បាន។ លោក​បាន​បកស្រាយ​ថាស្លៀក​ខោ​តឹង​ៗ អាច​បណ្ដាល​ឲ្យ​សីតុណ្ហភាព​ត្រង់​បរិវេណ​ពងស្វាស​កើន​កម្ដៅ​ហប់ ស្អុះស្អាប់ រហូត​ដល់​រលាក​ក៏​មាន ដែល​នោះ​មូលហេតុ​ចម្បងក្នុង​ការ​បំផ្លាញមេ​ជីវិត​ឈ្មោល​​។ ជាទូទៅ​ពងស្វាស​គួរ​តែ​ស្ថិត​ក្នុង​សីតុណ្ហភាព​ទាប​ជាង​កម្ដៅ​រាងកាយ​មនុស្ស ទើប​វា​អាច​ផលិត​មេ​ជីវិត​ឈ្មោល​បាន​ទាំង​បរិមាណ និង​គុណភាព​។

ប្រដាប់​ភេទ​បុរស ត្រូវ​ការ​ខ្យល់​ចេញ​ចូល​គ្រប់គ្រាន់ ដើម្បី​ផលិត​មេ​ជីវិត​ឈ្មោល​មាន​គុណ​ភាព តែ​បើ​ស្លៀក​សម្លៀកបំពាក់​ដែល​ដាក់​សម្ពាធ​ខ្លាំង​ពេក វា​បណ្ដាល​ឲ្យ​ខ្សោយ​ទៅ​វិញ។ មួយ​វិញ​ទៀត​ការ​ងូត​ទឹក​ក្ដៅ ក៏​អាច​ជា​មូលហេតុ​នាំ​ឲ្យ​មេ​ជីវិត​ឈ្មោល​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ផង​ដែរ ដូចនេះ​បុរស​ត្រៀម​ខ្លួន​ធ្វើជា​ប៉ា​ៗ​របស់​គេ គួរតែ​ប្ដូរ​ទម្លាប់​ងូត​ទឹក​ក្ដៅ ត្រាំ​ទឹក​ក្ដៅ ស្ទីម សូណា ឬ​ឆ្ពុង​ខ្លួន ព្រោះ​ការ​ធ្វើ​បែប​នោះ​ទំនង​ជា​មាន​ចំនួន​មេ​ជីវិត​ឈ្មោល​ធ្លាក់​ចុះ ឬ​បាត់បង់​គុណភាព។

សាស្ត្រាចារ្យ​ផ្នែក​សម្ភព​រោគ​ស្ត្រី​នៃ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ភ្នំពេញ បាន​ណែនាំ​បុរស​ដែល​មាន​បញ្ហា​ខ្វះ​ចំនួន​មេ​ជីវិត​គួរតែ​កាត់បន្ថយ​សកម្មភាព​ស្ទីម និង​សូណា ឬ​ផ្អាក​តែ​ម្ដង។ មួយ​វិញ​ទៀត​សកម្មភាព​ជិះកង់​ជាប្រចាំ ព្រោះ​ការ​អង្គុយ​ជាប់​នឹង​កែបកង់​យូរ​ពេក ក៏​ជា​ការ​កម្ដៅ​ពងស្វាស​ឲ្យ​ក្ដៅ​ជាប់​ជានិច្ច​ដែរ ព្រោះ​កែប​ផលិត​ពី​ជ័រ បូក​រួម​សម្លៀកបំពាក់​ត្រូវ​ស្លៀក​នោះ​តឹង​រឹប ហើយ​ស្ថិត​ក្រោម​អាកាសធាតុ​ក្ដៅ​ទៀត៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ មករដូវចំថ្ងៃមានកម្មវិធី អាចផឹកស្រាបានអត់?

សូមចុចអាន៖ ប្រុសៗមានទម្លាប់អាក្រក់ ៨ យ៉ាងនេះ អាចធ្វើឲ្យអត់កូន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ៩ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម