សុខភាព
ទោះបីកូវីដមានការថមថយ តែក៏ត្រូវបំប៉នអាហារ ១០ មុខនេះ ដើម្បីជួយបង្កើនភាពស៊ាំបានខ្លាំងក្លា
បើទោះបីជាជំងឺរាតត្បាតបានថមថយខ្លះក៏ដោយ តែការហូបអាហារដែលផ្ដល់រូបត្ថម្ភដល់រាងកាយ នៅតែសំខាន់មិនអាចចោលបានដដែល។ អាហារអស់នេះ ជួយរួមចំណែក ដល់ប្រព័ន្ធការពាររាងកាយឲ្យរឹងមាំ និងប្រយុទ្ធប្រឆាំងនឹងមេរោគ។
មានការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រសំខាន់ដែលបង្ហាញថា ការហូបអាហារដែលមានមូលដ្ឋានលើរុក្ខជាតិដូចជាបន្លែ ផ្លែឈើ ជួយកាត់បន្ថយជំងឺធ្ងន់ធ្ងរចំពោះអ្នកឈឺដោយកូវីដ ។
អាហារ ១០ មុខដែលបង្កើនភាពស៊ាំប្រឆាំងនឹងកូវីដ ១៩ មានដូចជា៖
១ ខ្ទឹមសមានផ្ទុកសារធាតុ Quercetin និង Allicin ដែលជាសារធាតុប្រឆាំងការរលាកដ៏សំខាន់ និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ហើយការស្រាវជ្រាវបានបង្ហាញថា វាអាចជួយបញ្ឈប់ការរីករាលដាលនៃមេរោគកូវីដ។
២ រមៀតមានផ្ទុកនូវវីតាមីន C និង curcumin ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងកម្រិតធម្មតា។
៣ ខាត់ណាមានផ្ទុកសារធាតុ sulforaphane និង Quercetin ជួយជំរុញប្រព័ន្ធការពាររាងកាយ។
៤ ផ្សិតមានផ្ទុក beta-glucan បង្កើនប្រសិទ្ធភាពប្រព័ន្ធការពាររាងកាយក្នុងរាងកាយ។
៥ កន្ទួតព្រៃមានប្រភពមកពីឥណ្ឌា មានផ្ទុកនូវវីតាមីន C ខ្ពស់ ជាងផ្លែក្រូច ៨ ដង ជួយក្នុងការបង្កើតកោសិកាឈាមស និងពង្រឹងប្រព័ន្ធភាពស៊ាំ។
៦ គីមឈីមានសារធាតុសំខាន់ប្រូប៊ីយ៉ូទិក (ប្រូបាយអូទិក) ប្រភេទឡាបូបាស៊ីលីស (Lactobacillus) ធ្វើឲ្យប្រសើរឡើងនូវសុខភាពពោះវៀន និងជួយបង្កើនប្រព័ន្ធការពាររាងកាយ។
៧ ល្ហុងទុំគឺជាផ្លែឈើដែលសំបូរទៅដោយវីតាមីន C បេតាការ៉ូទីន ដែលសុទ្ធតែជាសារធាតុសំខាន់ក្នុងដំណើរការផលិតកោសិកាឈាមស។ ដូច្នេះមានសមត្ថភាពទប់ស្កាត់មេរោគ បានយ៉ាងងាយស្រួល។
៨ គ្រាប់ល្ពៅមានវីតាមីន E អូមេហ្គា ៣ និងស័ង្កសី ដែលរួមចំណែកដល់ការបង្កើតកោសិកា នៅក្នុងប្រព័ន្ធភាពស៊ាំ។
៩ សូកូឡាខ្មៅ សម្បូរសារជាតិ flavonoids រួមចំណែកដល់សារធាតុប្រឆាំងអុកស៊ីតកម្មអាចជួយឲ្យរាងកាយទប់ទល់នឹងមេរោគ។
១០ ត្រីសាម៉ុងមានវីតាមីន D និងអូមេហ្គា ៣ ដែលជាផ្នែកសំខាន់ក្នុងការបង្កើតកោសិកាឈាមស និងជាសារធាតុសំខាន់ក្នុងដំណើរការនៃប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។
ដូច្នេះក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ ការបញ្ចូលអាហារទាំងនេះនឹងជួយឲ្យប្រព័ន្ធការពាររាងកាយរបស់អ្នកឲ្យដំណើរការបានកាន់តែមានប្រសិទ្ធភាព។ ទោះយ៉ាងណាក៏ដោយ គ្មានអ្វីមានប្រសិទ្ធភាព ១០០ភាគរយ ប្រឆាំងកូវីដទេ។ អ្នកគួរតែការពារខ្លួនដោយលាងដៃឲ្យបានញឹកញាប់ និងរក្សាគំលាតពីមនុស្សផ្សេងជានិច្ច៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយបាត់បង់សមាជិកឬមនុស្សជាទីស្រលាញ់ដោយសារកូវីដ នេះជារឿងគួរធ្វើ សម្រាប់ព្យាបាលអារម្មណ៍
ចុចអាន៖ឱសថ ១០ មុខនេះគួរតែមានក្នុងផ្ទះដាច់ខាត នាយុគសម័យរោគរាតត្បាត និងមានជំនន់ទឹកភ្លៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»