Connect with us

សុខភាព

មុនយកកូនទៅចាក់វ៉ាក់សាំងកូវីដ ឪពុកម្តាយត្រូវយល់បម្រាម ៣ចំណុចនេះសិន

បានផុស

នៅ

យុទ្ធនាការ​ចាក់​វ៉ាក់សាំងការពារជំងឺកូវីដ-១៩​ជូន​កុមារចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ​ នឹង​ចាប់ផ្តើម​ដំណើរការ​ពីថ្ងៃទី ១៧ ខែកញ្ញា​នេះ។ នេះបើយោងតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ថ្លែងសារសំឡេង កាលពីថ្ងៃទី ១៥ ខែកញ្ញា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែមពីប្រសាសន៍សម្ដេចតេជោ ក្រសួងសុខាភិបាល បានចេញលិខិតណែនាំស្ដីពីឯកសារ​ចាំបាច់ និងការ​យល់ព្រម​ពី​ឪពុកម្តាយ ឬអាណាព្យាបាល ដើម្បី​បញ្ជាក់ពី​លក្ខខណ្ឌ​របស់​កុមារដែល​ត្រូវ​ចាក់វ៉ាក់សាំង​កូវីដ-១៩ប្រភេទ Sinovac។

ក្នុងនោះ កុមារតូចៗចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ មិនខុសអីពីពួកជំទង់ចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៧ ឆ្នាំនោះទេ គឺពួកគេមានករណីហាមប្រាមចំនួន ៣ សំខាន់ៗដែលមិនទាន់អាចចាក់វ៉ាកសាំងបាននៅឡើយ។

ករណីហាមឃាត់មាន៖

១. បុគ្គលដែលធ្លាប់មានប្រតិកម្មអាឡ័កស៊ីជាមួយនឹងវ៉ាក់សាំងផ្សេងៗ

២. បុគ្គលដែលមាន ឬសង្ស័យថាមានជំងឺកូវីដ-១៩៖ កំពុងគ្រុនក្តៅ (៣៧.៥°C) មានការប៉ះពាល់អ្នកជំងឺ​កូដ-១៩​ ឬកំពុងរង់ចាំលទ្ធផលតេស្តកូវីដ-១៩

៣. អ្នកមានជំងឺស្រួចស្រាវ និងអ្នកមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ដែលកំពុងធ្វើទុក្ខ

យ៉ាងណាក្ដី កុមារភាគច្រើនពុំមានបញ្ហាសុខភាពទាំងនេះឡើយ ប៉ុន្តែបើពួកគេកំពុងមានបញ្ហាណាមួយ ដើម្បីឱ្យប្រាកដប្រជាថាអាចចាក់បានឬមិនបាន សូមពិគ្រោះជាមួយគ្រូពេទ្យ៕

អត្ថបទ៖ សន្យា

ចុចអាន៖ ៧ ចំណុចសំខាន់ខ្លាំង ឪពុកម្ដាយត្រូវដឹង មុននាំកូនអាយុ ៦- ១២ ឆ្នាំ ទៅចាក់វ៉ាក់សាំង Sinovac ស្អែកនេះ

ចុចអាន៖ នេះ ផលរំខានពីវ៉ាក់សាំង Sinovac លើក្មេងអាយុ ៦ ទៅ ១២ ឆ្នាំ ពុកម៉ែត្រូវដឹង និងត្រៀមខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម