Connect with us

សុខភាព

ស្ត្រីមានកូនដំបូងនៅអាយុច្រើន សុទ្ធតែផ្តល់ហានិភ័យ ឬយ៉ាងណា?

បានផុស

នៅ

ស្ត្រីមួយចំនួន ហាក់មិនសូវចាប់អារម្មណ៍ចំពោះការមានគ្រួសារ ដោយសារកត្តាការសិក្សា កត្តាសង្គម និងការងារ ដែលជាហេតុធ្វើឲ្យពួកគេ ច្រើនតែ​មានកូន​ដំបូង​នៅ​អាយុ​ច្រើន​។ បើ​យោងទៅតាម​ឯកសារ​ជាច្រើន​បង្ហាញថា ​ស្ត្រី​ដែល​ត្រូវបាន​ចាត់ទុកថា​គាត់​មាន​ផ្ទៃពោះ​ដំបូង​នៅ​អាយុ​ច្រើន ​គឺ​គិត​ចាប់ពី​អាយុ ៣៥​ឆ្នាំ​ឡើងទៅ​។ ប៉ុន្តែ​ថា តើ​ការ​មាន​គ​ត៌​ដំបូង​នៅ​អាយុ​ច្រើន មានគុណ​វិបត្តិ និង​គុណសម្បត្តិ​បែបណាខ្លះ​? ហើយ​អ្នក​គួរ​ត្រៀមខ្លួន​បែបណា​? សូម​តាមដាន​អត្ថបទ​ខាងក្រោម​៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បញ្ហា​ប្រឈម​

​វ័យ​កាន់តែ​ជ្រេ រាងកាយ​កាន់តែ​វិវឌ្ឍ​ទៅមុខ មិន​ច្រើន​ក៏​តិច​ដែរ ទាំង​បុរស​ទាំង​ស្ត្រី ដោយឡែក​ការ​មានកូន​ដំបូង​នៅ​អាយុ​ច្រើន​អាចមាន​ការ​ប្រឈម​ដូចជា​៖

​ចំពោះ​ស្ត្រី​ខ្លួនឯង​ផ្ទាល់​៖

• ថយ​លទ្ធភាព​បង្ក​កំណើត​៖ ស្ត្រី​កាលណា​មាន​អាយុ​ច្រើន នោះ​លទ្ធភាព​នៃ​ការ​មានគភ៌​ត្រូវបាន​ថយចុះ​ទៅតាម​អាយុ មានន័យថា​ គាត់​ពិបាក​ក្នុងការ​មាន​ផ្ទៃពោះ​។​

• មាន​ជំងឺលើសឈាម និង​ជំងឺ​ទឹកនោមផ្អែម​៖ ជំងឺ​ទាំង ២​ប្រភេទ​នេះ​ត្រូវបាន​រកឃើញថា​ កើតមាន​ញឹកញាប់​ចំពោះ​ស្ត្រី​មានគភ៌​ដំបូង​នៅ​អាយុ​ច្រើន គាត់​អាច​នឹង​ប្រឈម​ជាមួយនឹង​ជំងឺលើសឈាម និង​ជំងឺ​ទឹកនោមផ្អែម​ដែល​ដំបូង​មាន​ភាព​ស្ងៀមស្ងាត់​ពេល​ស្ត្រី​មិនមាន​គភ៌ ផ្ទុយ​មកវិញ ​វា​ត្រូវបាន​រកឃើញ​នៅពេល​ស្ត្រី​ចាប់​មាន​ផ្ទៃពោះ​។ ម្យ៉ាង​ជាធម្មតា​អាយុ​កាន់តែច្រើន ជំងឺ​ប្រចាំកាយ​កាន់​តែមាន​គឺថា ​គាត់​អាច​នឹងមាន​ជំងឺលើសឈាម ឬ​ទឹកនោមផ្អែម មុនពេល​គាត់​មាន​ផ្ទៃពោះ ដែល​ទាំងនេះ​រឹតតែ​បង្ក​ហានិភ័យ​ខ្ពស់​ពេល​គាត់​មានគភ៌​។​

• ជំងឺ​លើ​សរីរាង្គ​បន្ត​ពូជ​៖ ស្ត្រី​មានគភ៌​នៅ​អាយុ​ច្រើន អាច​ប្រឈម​ជាមួយនឹង​ជំងឺ​ដែល​កើត​នៅលើ​សរីរាង្គ​បន្ត​ពូជ​ដូចជា​ដុំ​ស្បូន និង​ដុំដៃ​ស្បូន​ជាដើម​។

​ចំពោះទារក​ក្នុង​ផ្ទៃ​៖ មិន​ខុសគ្នា​នោះទេ ការថយចុះ​លទ្ធភាព​ក្នុងការ​មានគភ៌ នោះ​មានន័យថា​ក្រ​ពេញដៃ​ស្បូន​ធ្វើ​ការមិន​បានល្អ ជាហេតុ​ធ្វើ​ឲ្យ​ការផលិត​មេ​ជីវិត​មក​ក៏​មិនបាន​ល្អ​ដែរ​។ នៅពេល​ការបង្ក​កំណើត​មិនល្អ ធ្វើ​ឲ្យ​កូន​កើតមក​ក៏​មិនល្អ ដែល​ទាំងនេះ​អាចឈាន​ដល់​ការ​រលូត​កូន​។ លទ្ធភាព​ក្នុងការ​រលូត​កូន​កើនឡើង​ទៅតាម​អាយុ ដូចនេះ​ការរង​ពី​ការ​គំរាម​នៃ​ទារក​ក្នុង​ផ្ទៃ​មិន​វិ​វ​ឌ្ឍ​មាន​ច្រើន​។ ចំពោះ​ករណីខ្លះ កូន​មិន​រលូត តែ​គាត់​អាច​នឹង​ប្រឈម​ជាមួយ​កត្តា​មិនធម្មតា​ទៅលើ​ក្រូម៉ូសូម (trisomy កើនឡើង​តាម​វ័យ​ ដែលជា​ទូទៅ​ភាពមិនធម្មតា​ទៅលើ​ក្រូម៉ូសូម​អាចមាន ១/១១១​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ចាប់ពី ៣៥​ឆ្នាំ​ឡើងទៅ តែ​វា​អាចមាន​ត្រឹមតែ ១/១៥០០​បើ​ស្ត្រី​មានគភ៌​នៅ​អាយុ​ទាប​ជាង ៣៥​ឆ្នាំ​។

​បញ្ហា​ពេល​សម្រាល​៖ អត្រា​នៃ​ការវះកាត់​កើនឡើង​រហូតដល់​៤៦% ប្រសិនបើ​គាត់​មានគភ៌​នៅ​អាយុ​ច្រើន ផ្ទុយ​មកវិញ​ការ​សម្រាល​តាមបែប​ធម្ម​ជាតិ​មាន​ត្រឹមតែ ៥៣% ទៅ​៥៤%​ប៉ុណ្ណោះ​។ ចំពោះ​ការ​សម្រាល​តាមបែប​ធម្ម​ជាតិ​នេះ​ផងដែរ ស្ត្រី​អាច​នឹង​ប្រឈម​ខ្ពស់​ជាមួយនឹង​ការធ្លាក់​ឈាម​ច្រើន រួម​នឹង​រយៈពេល​នៃ​ការ​ឈឺពោះ​សម្រាល​យូរ​ជាង​ធម្មតា​។

​ក្រោយ​ការ​សម្រាល​៖ បន្ទាប់ពី​សម្រាល​បាន​ជោគជ័យ គាត់​អាច​នឹង​ប្រឈម​ជាមួយ​ការព្យាបាល​ជំងឺ​គាត់​ស្របពេល​មាន​ផ្ទៃពោះ​។

​ការតាមដាន​

​ការពិនិត្យ និង​តាមដាន​ផ្ទៃពោះ​មិនមាន​អ្វីដែល​ខុសប្លែក​ពី​ស្ត្រី​ទូទៅ​ទេ គឺ​ត្រូវ​អេកូ​ពោះ ៣​ដង​ដូចគ្នា និង​តាមដាន​ផ្ទៃពោះ​រៀងរាល់ 1​ខែម្តង​។ នៅក្នុង​ប្រទេស​អភិវឌ្ឍ​មួយចំនួន មាន​បន្ថែម​នូវ​ការធ្វើ​តេស្ត​រក​ក្រូម៉ូសូម​មិនធម្មតា (Chromosomal Anomaly ) តាមរយៈ​ការវិភាគ​តាមបែប systematic screening និង​ធ្វើការ​តាមដាន​ពី​ជំងឺ​ទឹកនោមផ្អែម​ពេល​មាន​ផ្ទៃពោះ (gestational diabetes) ដោយ​ប្រើ systematic test​។

​ការត្រៀមខ្លួន​

​វា​ពិតជា​សំខាន់​ខ្លាំងណាស់​ ដោយសារ​គាត់​មាន​អាយុ​ច្រើន ជា​ចាំបាច់​គាត់​ប្រហែល​ជាមាន​ជំងឺ​ប្រចាំកាយ​អ្វីមួយ​រួចទៅហើយ ដូចនេះ​មុនពេល​មាន​ផ្ទៃពោះ​គាត់​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ឯកទេស ដើម្បី​ពិនិត្យ​មើលថា​រាងកាយ​របស់គាត់​អាច​ទទួលយក​ការ​មានគភ៌​បានដែរ​ឬទេ​។ ចំពោះ​អំឡុងពេល​មាន​ផ្ទៃពោះ​វិញ គាត់​ចាំបាច់​ត្រូវធ្វើ​ការតាមដាន តាម​ការណែនាំ​របស់​គ្រូពេទ្យ ដូចគ្នា​ផងដែរ​ចំពោះ​ក្នុងពេល​សម្រាល​និង​ក្រោយពេល​សម្រាល​។

​គុណសម្បត្តិ​

​ទោះជា​ការ​មាន​ផ្ទៃពោះ​នៅ​អាយុ​ច្រើន​អាច​នឹង​បង្ក​ហានិភ័យ​យ៉ាងណាក៏ដោយ វា​ក៏​ផ្តល់នូវ​គុណសម្បត្តិ​ផងដែរ​។ ដោយហេតុថា​គាត់​មាន​ភាព​គ្រប់គ្រាន់ ទាំង​ចំណេះដឹង ទាំង​ការងារ និង​សមត្ថភាព​រាងកាយ​ពេញលេញ ហេតុនេះ​ធ្វើ​ឲ្យ​ការ​មាន​ផ្ទៃពោះ​របស់គាត់​ក្លាយជា​រឿង​សំខាន់​មួយ និង​មានតម្លៃ​។ មិនតែប៉ុណ្ណោះ ម្តាយ​ដែលមាន​អាយុ​ច្រើន អាច​ចាស់ទុំ​បន្តិច ប្រាកដប្រជា ព្រមទាំង​ឆ្លងកាត់​ការពិចារណា​បាន​ត្រឹមត្រូវ ហើយ​ត្រៀមខ្លួន​ជានិច្ច​ចំពោះ​បញ្ហា​ប្រឈម​ដែល​នឹង​កើតមាន​ក្នុងពេល​ខាងមុខ​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

តុលាការ ម៉ាឡេស៊ី ចោទអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុពីបទ “មិនគោរពគោល​ការណ៍ ប្រកាសទ្រព្យសម្បត្តិ”

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

បេសកជនសិទ្ធិមនុស្ស UN បង្ហាញថា បើគ្មានអ្នកផ្ដល់សព្វាវុធ យោធា មីយ៉ាន់ម៉ា​ នឹងទន់ខ្សោយ

សន្តិសុខសង្គម៦ ម៉ោង មុន

តុលាការផ្តន្ទាទោស លោក William Guang  ឱ្យជាប់ពន្ធនាគារ៦ឆ្នាំ ពីបទលួច និងកាន់អាវុធខុសច្បាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស. ជំរុញផ្តល់សេវាឱ្យលឿនរហ័ស ស្របតាមកំណែទម្រង់ថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

១សប្ដាហ៍ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន២១០នាក់ និងក្មេងទំនើង១០៩នាក់

ចរាចរណ៍៤ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានជាតិ២ ថ្ងៃ មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

បច្ចេកវិទ្យា១៩ ម៉ោង មុន

កុំពឹងផ្អែកលើប្រព័ន្ធសន្តិសុខ App ធនាគារទាំងស្រុង ត្រូវពង្រឹងសុវត្ថិភាពបន្ថែម

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

រូបភាពបុរសម្នាក់លើឆ្នេរ អង់គ្លេស ក្លាយជាព័ស្តុតាងថា បានឆ្លងភពចូលមកឆ្នាំ ១៩៤៣

ព័ត៌មានជាតិ៦ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម