សុខភាព
ពេលដែលតម្រងនោមលែងដំណើរការ ចាំបាច់ត្រូវលាងឈាម
ជាធម្មតា មនុស្សទូទៅមានតម្រងនោម(Rein) ចំនួន២ ខាងឆ្វេង និងខាងស្តាំ។ តម្រងនោមទាំងពីរមានមុខងារក្នុងការច្រោះទឹក និងកាកសំណល់ពុលមួយចំនួនចេញពីក្នុងឈាម ដូចជាជាតិអ៊ុយរ៉េ(Urée) និងសម្របសម្រួលសារជាតិអ៊ីយ៉ុងមួយចំនួន(Potasium, Hydrogène,…)។

នៅពេលដែលតម្រងនោមឈប់ដំណើរការ ទឹកនិងសារជាតិពុលទាំងនោះនឹងកើនឡើង ដែលធ្វើឲ្យអ្នកជំងឺស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដូចជាហើមសួត(Oedème aiguë du poumon hémodynamique)ជាដើម។ លាងឈាម (Hémodialyse) គឺជាបច្ចេកទេសក្នុងការសំអាត កាកសំណល់ពុលចេញពីក្នុងឈាមអ្នកជំងឺ នៅពេលដែលតម្រងនោមឈប់ដំណើរការស្ទើតែទាំងស្រុង។
ការលាងឈាម ប្រព្រឹត្តទៅដោយ ការបូមឈាមរបស់អ្នកជំងឺតាមសរសៃឈាម ដែលបានជួសជុលទុក (Fistule artéro-veineuse) ឬ តាម Cathéter central រួចបញ្ចូលទៅក្នុងម៉ាស៊ីន ដើម្បីច្រោះសារជាតិពុល និងទឹកដែលលើសចេញពីក្នុងឈាម។ ការសំអាតឈាមនេះ ត្រូវធ្វើក្នុងរយៈពេលបួនម៉ោង និងចំនួន ៣ដងក្នុង ១សប្តាហ៍។ ការលាងឈាម ជាការព្យាបាលបណ្តោះអាសន្នសម្រាប់អ្នកជំងឺខ្សោយតម្រងនោមស្រួចស្រាវ (Insuffisance rénale aiguë oligo-anurique) និងជាការព្យាបាលជានិរន្តរ៍ សម្រាប់អ្នកជំងឺដែលខ្សោយតម្រងនោមរ៉ាំរ៉ៃ ក្នុងដំណាក់កាលចុងក្រោយ(Insuffisance rénale chronique terminale) ។
សំគាល់៖ ប្រតិបត្តិការលាងឈាម អាចបង្កឲ្យមានការបាត់បង់ឈាមតែបន្តិចបន្តួចប៉ុណ្ណោះ ព្រោះវាមិនមែនជាការផ្លាស់ប្តូរឈាមទេ ប៉ុន្តែវាគ្រាន់តែសំអាតជាតិពុលនៅក្នុងឈាម ហើយបញ្ជូនឈាមដែលស្អាតគ្មានជាតិពុលចូលក្នុងខ្លួនអ្នកជំងឺវិញ។

ការលាងឈាមជាជម្រើសតែមួយគត់ ដែលអាចសង្គ្រោះជីវិត និងបន្ថយស្ថានភាពធ្ងន់ធ្ងរភ្លាមៗរបស់អ្នកជំងឺក្នុងដំណាក់កាលគ្រោះថ្នាក់នៃជំងឺខ្សោយតម្រងនោម៕
អត្ថបទ៖ រស្មី

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់