ជីវិតកម្សាន្ដ
សឿន វីតា កំពុងកៀរគរសប្បុរជនជួយនិស្សិតពេទ្យបញ្ចប់ការសិក្សាម្នាក់ ដែលត្រូវលាងឈាម (មានវីដេអូ)
ត្បិតខ្លួនកំពុងជួបការលំបាកជំពាក់បំណុលគេខ្ទង់ម៉ឺនដុល្លារក៏ពិតមែន តែតារាសម្តែងលោក សឿន វីតា នៅតែមានបេះដូងសប្បុរធម៌ចង់រួមចំណែកជួយដល់កញ្ញា ហឿន ស្រីនីត តាមរយៈការកៀរគរថវិកាពីសប្បុរសជន ដើម្បីជួយសង្គ្រោះជីវិតរបស់នាង។

តាមរយៈវីដេអូប្រមាណ ១២នាទី លោក សឿន វីតា បានស្នើដល់មហាជនជួយបរិច្ចាគថវិកាដល់និស្សិតពេទ្យស្រីរូបនេះ ដែលធ្លាក់ខ្លួនឈឺដល់ថ្នាក់ត្រូវលាងឈាម ខណៈបច្ចុប្បន្នកំពុងស្នាក់នៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិសាស្ត្រ ភូមិចម្រើនផល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
គួរជម្រាបថា យុវតី ហឿន ស្រីនីត ធ្លាក់ខ្លួនឈឺត្រូវលាងឈាមតាំងពីឆ្នាំ២០២២ ខណៈដែលខ្លួនកំពុងសិក្សានៅឡើយ ហើយគ្រួសារត្រូវបង្ខំលក់ទ្រព្យសម្បត្តិខ្ទេចខ្ទី ដើម្បីចំណាយលើការព្យាបាល ដោយតម្រូវឱ្យលាងឈាម ១សប្តាហ៍ ចំនួន ២ដង រហូតធ្លាក់ខ្លួនជួលបន្ទប់ផ្ទះគេស្នាក់នៅ។
ឯមូលហេតុដែលឈានដល់ដំណាក់កាលលាងឈាមនេះ គឺដោយសារតែកាលពីកុមារភាព ឧស្សាហ៍មានបញ្ហាសុខភាពតម្រងនោម និងមាននោមឈាមទៀតផង។ សូមស្តាប់ការបញ្ជាក់បន្ថែម ក្នុងបទសម្ភាសរវាងយុវតីរូបនេះ ជាមួយលោក បូ ភក្ត្រា ។
ដោយក្តីអាណិតអាសូរ យុវតី ហឿន ស្រីនីត ក៏ត្រូវបានសាធារណជនស្រាក់ដៃគ្នាជួយជាថវិកាខ្លះ ដើម្បីបានបន្តការព្យាបាលផងដែរ។ ប៉ុន្តែយ៉ាងណាមិញ ស្ថានភាពរបស់នាង ក៏មិនខុសពីអ្នកមានបញ្ហាតម្រងនោមដែលត្រូវការលាងឈាមដទៃទៀតនោះដែរ ពោលគឺការវះកាត់ប្តូរក្រលៀន ប៉ុន្តែការចំណាយលើការវះកាត់នេះ គឺមានតម្លៃថ្លៃ ហួសលទ្ធភាពគ្រួសាររបស់នាង។
តែទោះបែបនេះ លោក សឿន វីតា ស្នើដល់មហាជនដែលមានចិត្តសប្បុរស ចូលរួមជាថវិកាតិចក្តីច្រើនក្តីទៅតាមលទ្ធភាព ដើម្បីសង្គ្រោះនារីម្នាក់ដែលធ្លាប់ជាទាហានអាវស ដោយបានរួមចំណែកជួយពលរដ្ឋក្នុងគ្រានៃជំងឺកូវីដកាលពីពេលកន្លងទៅ៕

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


