សុខភាព
កម្រងសំណួរ មុន-ក្រោយចាក់វ៉ាក់សាំងកូវីដ អាចធ្វើអ្វីបាន និងមិនអាចទាល់តែសោះ
បើទោះបីជាមានការយល់ដឹងពីវ៉ាក់សាំងខ្លះៗក៏ដោយ តែមិនមែនមានន័យថា គ្រប់គ្នាបានឮទាំងអស់បានទេ។
កម្រងសំណួរខាងក្រោមនេះ ជាសំណួរសួរជាញឹកញាប់ អំពីការចាក់វ៉ាក់សាំង កូវីដ ១៩ នាបច្ចុប្បន្ននេះ។
១ មុនពេលចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ តើអាចផឹកកាហ្វេបានទេ? ហើយតើការផឹកកាហ្វេ វាអាចប៉ះពាល់ដល់ប្រសិទ្ធភាពនៃវ៉ាក់សាំងដែរឬទេ?
មុនពេលចាក់វ៉ាក់សាំង យើងក៏អាចផឹកកាហ្វេបានដែរ។ វាមិនមែនជារឿងធំ ឬភ័យខ្លាចនោះទេ ការផឹកតែនិងកាហ្វេមិនបានប៉ះពាល់ដល់ប្រសិទ្ធភាពនៃវ៉ាក់សាំងទេ។ ប៉ុន្តែកុំទៅផឹកប្រភេទភេសជ្ជៈប៉ូវៗ ឬជាតិផ្អែមខ្លាំងទៅបានហើយ!
២ ខណៈការចាក់វ៉ាក់សាំងកូវីដ តើអាចចាក់វ៉ាក់សាំងផ្សេងទៀតបានឬទេ?
គួរទុកចន្លោះខ្លះ រវាងវ៉ាក់សាំងកូវីដ១៩ និងវ៉ាក់សាំងផ្សេងទៀតយ៉ាងតិច ២ សប្ដាហ៍ ដើម្បីចៀសវាងប្រតិកម្មចាក់វ៉ាក់សាំងដំណាលគ្នា។ ទោះយ៉ាងណាក៏ដោយ ចំពោះវ៉ាក់សាំងដែលចាំបាច់ដូចជាវ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត នៅពេលសត្វពាហនៈខាំ ឬវ៉ាក់សាំងតេតាណូស នៅពេលមានរបួស វ៉ាក់សាំងទាំងនេះអាចចាក់ភ្លាមៗដោយមិនចាំចន្លោះពេលណាមួយឡើយ។
៣ តើចាំបាច់ត្រូវចាក់លើកទី ៣ និងអាចចាក់វ៉ាក់សាំងប្រភេទ/ម៉ាកផ្សេងៗគ្នា តើអ្នកអាចប្តូរបានទេ?
នៅពេលនេះ មិនមានទិន្នន័យសិក្សាគ្រប់គ្រាន់ទេថា តើការចាក់វ៉ាក់សាំងការពារឬវ៉ាក់សាំងទី ៣ ចាំបាច់ឬអត់។ ដូច្នេះយើងត្រូវរង់ចាំទិន្នន័យសិក្សាបន្ថែម។ សម្រាប់ការចាក់វ៉ាក់សាំងរវាងម៉ាកផ្សេងៗគ្នា ការសិក្សាជាច្រើនបានចាប់ផ្តើម ប៉ុន្តែទិន្នន័យមានកំណត់។ អនុសាសន៍សម្រាប់ការចាក់វ៉ាក់សាំងរវាងម៉ាកផ្សេងៗ អាស្រ័យលើអនុសាសន៍ពីក្រសួងសុខាភិបាលនៃប្រទេសនីមួយៗ។
៤ បន្ទាប់ពីចាក់វ៉ាក់សាំង មិនមានគ្រុនក្ដៅ ឬផលប៉ះពាល់ណាមួយឡើយ បង្ហាញថាប្រព័ន្ធការពាររាងកាយមិនឆ្លើយតបឬអត់?
ផលរំខានទូទៅរួមមានគ្រុនក្តៅ ឈឺសាច់ដុំ។ វាកើតឡើងដោយសារការឆ្លើយតបនៃប្រព័ន្ធការពាររាងកាយ ដែលប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ ទន្ទឹមនឹងនេះ ការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំក្នុងករណីខ្លះ អាចកើតឡើងដោយគ្មានផលប៉ះពាល់។ នេះមិនមានន័យថា គ្មានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំទាល់តែសោះឡើយ។ បើចង់ប្រើថ្នាំបន្ថយកម្ដៅ ឬផឹកវីតាមីនណាមួយ សូមពីគ្រោះជាមួយគ្រូពេទ្យជាមុនសិនដែរ។
៥ បើមានអាឡ័កស៊ី តើអាចចាក់វ៉ាក់សាំងកូវីដបានទេ?
វ៉ាក់សាំងនេះ មិនត្រូវបានផលិតចេញពីសត្វសមុទ្រ ឬស៊ុតឡើយ វាមានសុវត្ថិភាពសម្រាប់អ្នកដែលមានប្រវត្តិអាឡ័កស៊ី ពីអាហារ។ ប៉ុន្តែបើអ្នកមានប្រវត្តិអាឡ័កស៊ី ជាមួយគ្រឿងសមុទ្រ ក្រោយចាក់សូមតមគ្រឿងសមុទ្រមួយរយៈធំសិន។
៦ តើស្ត្រីដែលមករដូវអាចទទួលវ៉ាក់សាំងកូវីដបានទេ?
ការមករដូវមិនមែនជាបម្រាម សម្រាប់ចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ទេ៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ចុចអាន៖វិធីប្រើប្រាស់ទុយោបាញ់ក្នុងបន្ទប់ទឹក ចៀសវាងនាំឆ្លងកូវីដ ១៩
ចុចអាន៖ជប៉ុន នឹងសាកល្បងវ៉ាក់សាំងកូវីដបាញ់ចូលតាមច្រមុះមួយទៀត ក្រោយជោគជ័យថ្នាំលេបមួយថ្ងៃមួយគ្រាប់
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង