ការ​គេង​ស្រមុក អាច​បណ្តាល​មកពី​ការ​ដុះ​សាច់​បំពង់ក​!
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ការ​គេង​ស្រមុក អាច​បណ្តាល​មកពី​ការ​ដុះ​សាច់​បំពង់ក​!

Published

on

​ការ​អាក់​ដង្ហើម និង​ការ​ស្រមុក​ដែល​បង្ក​ពី​ការ​ដុះ​សាច់​បំពង់ក នឹង​បណ្តាល​ឲ្យ​មាន​បញ្ហា​បេះដូង និង​ទឹកនោមផ្អែម​ទៅ​ថ្ងៃក្រោយ​។​

​ក​) អ្វី​ដែល​ហៅថា ​ដុះ​សាច់​បំពង់ក (Hypertrophy of Tonsils)?

​ប្រជាជន​កម្ពុជា​យើង​ស្គាល់​ច្បាស់​នូវ​ពាក្យ​នេះ ដែល​ពាក្យ​បច្ចេកទេស​ពេទ្យ​ហៅថា Tonsils ហើយ​វា​ស្ថិតនៅ​សងខាង​បំពង់ក ដែល​មាន​សកម្មភាព​ខ្លាំងក្លា​នៅ​វ័យ​កុមារ និង​ថមថយ​បន្តិច​ម្តងៗ​នៅ​ពេល​ពេញវ័យ​។ សាច់​បំពង់ក (Tonsils) ជា​សរីរាង្គ​ការពារ​រាងកាយ​ប្រឆាំងនឹង​មេរោគ (Lymphoid tissue)​។​​

​ខ​) រោគសញ្ញា​រលាក​ដុះសាច់បំពង់ក​មានដូចជា​

– ឈឺបំពង់ក ក្អក​

– ឈឺ​ពេល​លេប​អាហារ​

– សាច់​បំពង់ក​ឡើង​ក្រហម ជួនកាល​មាន​ខ្ទុះ​ព័ទ្ធ​ដោយ​ស្នាម​ពណ៌​ស​

– ឡើង​កម្ដៅ​ខ្លាំង​

– ឈឺក្បាល​

– អស់កម្លាំង​

– ព្រឺ​ក្តៅ​រងា​

– ពិបាក​ក្នុង​ការ​លេប​អាហារ និង​ការ​សម្រាក​

– ដកដង្ហើម​មាន​ក្លិន​អាក្រក់​

– ហើម​កូន​កណ្តុរ​នៅ​បរិវេណ.ក​

​គ​) មូលហេតុ​បង្ក​រោគ

​សាច់​បំពង់ក ជា​សរីរាង្គ​ការពារ ហេតុដូច្នេះ​វា​ងាយ​នឹង​បង្ក​បញ្ហា ជាមួយ​មេរោគ​

– វីរុស​

– បាក់តេរី​

​ឃ​) ការ​ធ្វើ​រោគវិនិច្ឆ័យ

​ពិនិត្យ​សភាព​ទូទៅ​ជា​មុន​សិន តែ​បើ​មាន​បញ្ហា​រលាក​ដុះសាច់​បំពង់ក ទាមទារ​ឲ្យ​គ្រូពេទ្យ​ត្រូវ​ធ្វើ Swab culture នៅ​នឹង​កន្លែង​រលាក​ដើម្បី​រក​ប្រភេទ​បាក់តេរី ឬ​វីរុស ហើយ​ធ្វើតេស្ត​ឈាម និង​ឈាន​ទៅ​ធ្វើការ​ព្យាបាល​ដ៏​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​។​

​ង​) នៅ​ពេល​ណា​ដែល​ត្រូវ​មក​មន្ទីរពេទ្យ​៖

​រលាក​ដុះ​សាច់​បំពង់ក​មាន​សភា​ព​ខ្លាំងក្លា ដែល​បណ្តាល​ឲ្យ​មានការ​ពិបាក​ដកដង្ហើម ដែល​តម្រូវ​ឲ្យ​មក​មន្ទីរពេទ្យ ជាបន្ទាន់​។​

​សញ្ញា​មួយ​ចំនួន​ទៀត​មាន​ដូច​ជាៈ​

– កម្ដៅ​ឡើង​ខ្លាំង​លើស ៣៩ °C

– តឹង​ក ខ្សោយ​សាច់ដុំ​

– ឈឺ​បំពង់ក​អត់​បាត់​លើស​ពី ២​ថ្ងៃ​

​ច​) ការ​ព្យាបាល​រលាក​ដុះ​សាច់​បំពង់​ក​

– ព្យាបាល​នៅផ្ទះ (Home Care)

. ធ្វើ​លំ​ហាត់ប្រាណ​ដើម្បី​ឲ្យ​រាងកាយ​មាំទាំ​ជាប្រចាំ​

. ពិសា​ទឹក​ឲ្យ​បាន​ច្រើន​

. ជៀស​ឆ្ងាយ​ពី​ផ្សែង​បារី និង​កន្លែង​ជក់​

. អាច​ប្រើ​ថ្នាំ​ដូចជា Ibuprofen ឬ Acetaminophen

– ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ផ្សះ​

– ព្យាបាល​ដោយ​វះកាត់ ការវះកាត់​ដុះសាច់បំពង់ក នឹង​ត្រូវ​បានធ្វើ​ឡើង ​ក្នុង​ករណី​រលាក​រ៉ាំរ៉ៃ និង​ការ​លាប់​សា ចុះ​សា​ឡើង នៃ​ការ​រលាក​បំពង់ក​ចន្លោះ​ពី ៧ ទៅ ៨ ដង​ក្នុង ១​ឆ្នាំ និង​ករណី​មួយ​ចំនួនទៀត​ដូចជា​

. ការ​អាក់​ដង្ហើម​ពេលយប់​

. ពិបាក​ដកដង្ហើម និង​លេប​អាហារ​

. អាប់​សែរ ដែល​ពិបាក​ព្យាបាល​

​ឆ​) វិធី​ការពារ​

– វិធី​ការពារ​រលាក​ដុះសាច់បំពង់ក ​មាន​លក្ខ​ណ​ប្រហាក់ប្រហែល​នឹង​ជំងឺ​ផ្តាសាយ​

– លាង​សំអាត​ដៃ​ជាមួយ​សាប៊ូ​ជាប្រចាំ​

– ហាម​បរិភោគ ឬ​ពិសា​ទឹក​រួមគ្នា​ជាមួយ​អ្នកជំងឺ​

– កាត់បន្ថយ​ការ​ប៉ះពាល់​អ្នកជំងឺ​ដទៃ​ទៀត ពេល​យើង​កំពុង​មាន​បញ្ហា​រលាក​ដុះសាច់បំពង់ក​

– សម្រាក និង​ពិសា​ទឹក​ឲ្យ​បាន​ច្រើន​

– ប្រញាប់​ព្យាបាល ​ក្នុង​ករណី​មាន​បញ្ហា​ក្រពះ​

​បើសិនជា​បងប្អូន​មាន​បញ្ហា​ដូច​បាន​រៀបរាប់​ខាងលើ សូម​អញ្ជើញ​មក​ពិនិត្យ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​បាន​ច្បាស់លាស់ ជៀសវាង​នូវ​ការប្រើប្រាស់​ថ្នាំ​ផ្សះ​ច្រើន​ប្រភេទ ដែល​បង្ក​ឲ្យ​មាន​ភាព​ស៊ាំ​ប៉ះពាល់​សុខភាព និង​ថវិកា៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​អ្វី​ទៅជា​ផល​ប៉ះពាល់​នៃ​ដុំ​ស្បូន​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​គភ៌

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ31 mins ago

ក្រសួង​សុខាភិបាល​ផ្អាក​ការ​ចាក់​វ៉ាក់សាំង AstraZeneca​ ជូន​ពលរដ្ឋ​អាយុ៦០ឆ្នាំ​បណ្តោះអាសន្ន​ ដើម្បី​សម្រួល​មក​ចាក់​តាម​ថ្ងៃ​វិញ

ព័ត៌មានជាតិ4 hours ago

ថ្ងៃនេះ​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​៤០០នាក់ ជាមួយ​ជនជាតិចិន​ដែល​ឆ្លង​កូ​វីដ​១៩​នៅ​ខេត្តកោះកុង​

ព័ត៌មានជាតិ5 hours ago

ពលរដ្ឋ​ផ្អើល​នាំគ្នា​ទៅ​មើល​បាតុភូត​ចម្លែក​ទឹកធ្លាក់​ពីលើ​មែកឈើ​មិន​ឈប់​នៅ​វត្ត​ត្បូង​

ព័ត៌មានជាតិ5 hours ago

លោក ហ៊ុន ម៉ា​ណែ​ត ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​ហ្វឹកហ្វឺន​កង​កម្លាំង​ត្រៀម​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានជាតិ6 hours ago

មកលេង​ផ្ទះ​២​ថ្ងៃ​នៅ​តាកែវ ត្រឡប់​ទៅ​កំពង់សោម​វិញ ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services