Connect with us

សុខភាព

គោលការណ៍​១០​យ៉ាង អ្នកលេង​កីឡា ឬ​ហាត់ប្រាណ ​ត្រូវតែ​គោរព

បានផុស

នៅ

មុន​សម្រេច​លេង​កីឡា​ប្រភេទ​ណាមួយ ​ត្រូវ​គួរ​ពិនិត្យ​សុខភាព​ជា​មុន​សិន។ ជាពិសេស​ សុខភាព​បេះ​ដូង​( Cardiologie du sport ) និង​សួត​។ ស្ថានភាព​ព​សុខភាព​ខ្លះ​ អាច​បង្ក​នូវ​ហានិភ័យ​ភ្លាមៗ​បាន ​នៅ​ពេល​លេង​ ឬ​ពេល​ហាត់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ខាងក្រោម​នេះ ​ជា​គោលការណ៍​១០​យ៉ាង​ ត្រូវតែ​គោរព ​ដើម្បី​កាត់បន្ថយ​នូវ​ហានិភ័យ​អំឡុង​ពេល​លេង​កីឡា​ ឬ​ហាត់ប្រាណ ​៖
១) សូម​ពិគ្រោះ​ជាមួយ​វេជ្ជ​បណ្ឌិត​ជាបន្ទាន់ អំឡុង​ពេល ​ឬ​ក្រោយពេល​ហាត់ ឬ​លេង​កីឡា បើ​សិន​ជា​មាន​អាការៈ​ឈឺ​ដើមទ្រូង (Douleur thoracique) ឫ​ក៏​ហត់​ខុស​ពី​ធម្មតា (essoufflement anormal)
២) សូម​ពិគ្រោះ​ជាមួយ​វេជ្ជ​បណ្ឌិត​ជាបន្ទាន់​ករណី​មាន​ញ័រ​ដើមទ្រូង​
៣) និង​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជា​បន្ទាន់ ករណី​មាន​អាការៈ​ងងឹត​មុខ ឬ​ខ្យល់គរ​
៤) ត្រូវ​កម្ដៅ​សាច់ដុំ​មុន​រាល់ពេល​ហាត់ប្រាណ​ ឬ​លេង​កីឡា​
៥) ត្រូវ​ពិសា​ទឹក​ឲ្យ​បាន​សមរម្យ រាល់ពេល​ហាត់ប្រាណ​ ឬ​លេង​កីឡា​៣០​នាទី​
៦) កន្លែង​ហាត់ប្រាណ ​ឬ​លេង​កីឡា ​មិន​ត្រូវ​ត្រជាក់​ពេក (-5 អង្សា​) ឬ​ជាមួយ​ក្ដៅ​ពេក លើស​ពី (35 អង្សា​)
៧) មិន​ត្រូវ​ពិសា​បារី ២​ម៉ោង​មុន ឬ​ក្រោយ ហាត់ប្រាណ ​ឬ​លេង​កីឡា​
៨) ចៀសវាង​ប្រើ​ថ្នាំ​ជំនួយ​កម្លាំង (Substance dopante)
៩) ពេល​មាន​គ្រុនក្ដៅ ឬ​ជំងឺ​ផ្ដាសាយ ​ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន​ក្នុង​ការ​លេង​កីឡា​ ឬ​ហាត់ប្រាណ​
១០) ត្រូវ​ពិនិត្យ​សុខភាព​ជាមុន​សិន មុន​ និង​ទៅលេង​កីឡា​កម្រិត​ធ្ងន់​ប្រភេទ​ណាមួយ​។​

​ប្រសិនបើ​មាន​រោគសញ្ញា ​ឬ​អាការៈ​ដូច​បាន​ជម្រាប​ជូន​ខាងលើ ឬ​មានបំណង​ទទួល​បាន​ព័ត៌មាន​លំអិត​បន្ថែម និង​ដើម្បី​បន្ថយ​ហានិភ័យ​ដល់​អាយុជីវិត សូម​លោកអ្នក​មក​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឯកទេស​ នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួល​បាន​ការ​ប្រឹក្សា​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕​

អត្ថបទ ៖ រស្មី

ចុចអាន៖សារៈ​ប្រយោជន៍​នៃ​ការ​ឈប់​ពិសា​បារី​!

ចុចអាន៖ដឹងទេ! ក្រោយ​ឆ្កែឆ្កួត​ខាំប៉ុន្មានថ្ងៃទើបអាចស្លាប់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម