សុខភាព
តិចនិកងាយៗ អាយុ៥០ឆ្នាំហើយ បុរសនៅតែមានរាងកាយមាំមួន
ពិតណាស់ ទម្លាប់មិនល្អ ដូចជាការផឹកគ្រឿងស្រវឹងជាប្រចាំ របបអាហារមិនត្រឹមត្រូវ ក៏ដូចជាខ្វះលំហាត់ប្រាណ។ល។ នឹងធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នៅពេលដែលយើងមានវ័យកាន់តែច្រើន។ ដូច្នេះហើយ ចូរកុំរង់ចាំដល់ពេលដែលយើងមានសម្ពាធឈាមខ្ពស់ ឬធាត់ជ្រុល ទើបចង់ផ្លាស់ប្ដូរជាក្រោយ។ ជាមួយនឹងការអនុវត្តទម្លាប់រស់នៅសមស្រប និងឈ្លាសវៃទាំងនេះ វានឹងធ្វើឲ្យយើងមើលទៅក្មេងជាងវ័យ ក៏ដូចជាមានអាយុវែងទៀតផង។

១. កាត់បន្ថយការញ៉ាំអាហារមានជាតិប្រៃ
នៅពេលដែលយើងស្រូបយកសូដ្យូម(អំបិល)ច្រើនពេក ហើយប៉ូតាស្យូមតិចពេក វានឹងធ្វើឲ្យយើងឡើងសម្ពាធឈាម ដែលជាកត្តាចម្បងនៃការកើតជំងឺបេះដូង។ ប៉ុន្តែ ប្រសិនបើយើងកាត់បន្ថយសូដ្យូម ដែលមាននៅក្នុងនំប៉័ង ឈីស ឬអាហារកែច្នៃ ហានិភ័យនៃជំងឺបេះដូង នឹងថយចុះដូចគ្នា។ បន្ថែមពីនេះ ចូរញ៉ាំបន្លែបៃតងឲ្យបានច្រើន ដើម្បីជំនួយដល់សុខភាពបេះដូង ក៏ដូចជាបញ្ចូលរបបអាហារដែលមានជាតិប៉ូតាស្យូមដូចជាផ្លែចេក ដំបូងជ្វា ត្រសក់ ដំឡូងបារាំង ឬទំពាំងបាយជូរជាដើម។
២. ថែទាំសុខភាពខួរក្បាល
នៅពេលដែលយើងមានវ័យកាន់តែច្រើន ថាមពលខួរក្បាលនឹងចុះខ្សោយទៅតាមនោះដែរ។ ដូច្នេះហើយ ការជ្រើសរើសរបបអាហារត្រឹមត្រូវ គឺពិតជាមានសារសំខាន់ណាស់។ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺបាត់ការចងចាំរបស់មនុស្សចាស់ (Alzheimer’s disease) នៅពេលក្រោយ។ យើងគួរតែបញ្ចូលអាហារមួយចំនួនទៅក្នុងរបបអាហារប្រចាំថ្ងៃ ដូចជាបន្លែ សាឡាត់ គ្រាប់ធញ្ញជាតិ សណ្ដែក សាច់មាន់ និងត្រីជាដើម។
៣. ថែទាំឆ្អឹងឲ្យរឹងមាំ
ជំងឺពុកឆ្អឹង មិនត្រឹមតែកើតលើស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់បុរសដែលមានវ័យលើសពី៥០ឆ្នាំឡើងទៅ ក៏នឹងត្រូវបាត់បង់ម៉ាស់ឆ្អឹងដូចគ្នា។ ដូច្នេះហើយ យើងគប្បីបន្ថែមជាតិកាល់ស្យូម និងProbiotics នៅក្នុងរបបអាហារប្រចាំថ្ងៃ ពីព្រោះវាអាចជួយព្យាបាលជំងឺពុកឆ្អឹង នៅពេលអនាគត និងជួយសម្រួលដល់ការរំលាយអាហារថែមទៀតផង។ អាហារកំពូលៗដែលមានProbioticsមានដូចជាទឹកដោះគោជូរ គីមឈី ឈីស និងអាហារជ្រក់។ល។

៤. បំពេញជាតិទឹកដល់ក្រពេញប្រូស្តាត
ជាក់ស្ដែង ប្រុសៗភាគច្រើនចូលចិត្តផឹកទឹកសូដា ជាងទឹកធម្មតា។ ប៉ុន្តែ បើយោងតាមការស្រាវជ្រាវមួយចំនួនបង្ហាញថាមនុស្សចំនួន១៨០.០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំ ពាក់ព័ន្ធទៅនឹងការផឹកភេសជ្ជៈប៉ូវកម្លាំង។ ជាពិសេសចំពោះបុរស ទឹកសូដាអាចបង្កើនហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត ការឡើងទម្ងន់ ព្រមទាំងជំងឺទឹកនោមផ្អែមថែមទៀតផង។ ការញ៉ាំទឹកឲ្យបាន៨កែវ ក្នុងមួយថ្ងៃ គឺមានសារសំខាន់បំផុតចំពោះសុខភាពរបស់យើង។ បន្ថែមពីនេះ ចូរញ៉ាំផ្លែប៉ោមទាំងសំបក រមៀត និងទំពាំងបាយជូរក្រហម ដើម្បីជួយឲ្យក្រពេញប្រូត្រាតមានសុខភាពល្អ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
សូមចុចអាន៖ ជល់កែវញឹកញយ ប្រយ័ត្នរលាកលំពែង ប៉ះពាល់ជីវិត លែងបានសប្បាយ
សូមចុចអាន៖ ផឹកស្រាបៀរច្រើនជ្រុល ក្រៅពីដុះក្បាលពោះនៅមានបញ្ហាផ្សេងទៀត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ