Connect with us

សុខភាព

ស្វែងយល់​ពី​ គ្រោះថ្នាក់​ស្ទះ​សរសៃឈាម​បេះដូង​!

បានផុស

នៅ

​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​ការកើនឡើង​នូវ​ជំងឺលើសឈាម ទឹកនោមផ្អែម និង​ជំងឺមិនឆ្លង​ផ្សេងទៀត ដូចជា​ជំងឺមហារីក​ជំងឺ​វិបត្តិ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងចំណោម​ជំងឺ​នានា​ទាំងអស់​ជំងឺ​មិនឆ្លង​ខាងលើ​ជា​កត្តា​ធ្វើ​ឲ្យ​ស្លាប់ និង​ពិការភាព​ច្រើន​ជាង​គេ​ជាពិសេស​ក្នុង​ប្រទេស​ក្រីក្រ និង​ប្រទេស​កំពុង​អភិវឌ្ឍ​។ ​ក្នុង​នោះដែរ ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង ជា​មូលហេតុ​ចម្បង​នៃ​ការស្លាប់​។​

​យោងតាម​ឯកសារ WHO ២០១១ ក្នុងចំណោម​ប្រជាជន​ខ្មែរ ១​សែន​នាក់ អ្នកស្លាប់​ដោយសារ​ស្ទះ​សរសៃឈាម បេះដូង​មាន​ចំនួន​១២៨​។​ ដោយសារតែ​មូលហេតុ​ខាងលើ​នេះហើយ បានជា​ការតាមដាន និង​ការរក​រោគវិនិច្ឆ័យ​នៃ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​នៅ​ដំណាក់កាល​ដំបូងៗ (​មុននឹង​គ្រោះថ្នាក់​កើតឡើង​) តាម​គ្រប់​វិធី​សា​ស្ត្រ​ដែលមាន ជាពិសេស​ដោយមាន​ជំនួយ​ពី​គ្រូពេទ្យ​ឯកទេស​បេះដូង ជាមួយនឹង​សមត្ថភាព​ជំនាញ​វិភាគ​រូបភាព​វេជ្ជសាស្ត្រ​សរសៃឈាម​បេះដូង តាមរយៈ​ម៉ាស៊ីន​ស្កែ​ន​បច្ចេកវិទ្យា​ចុងក្រោយ Multislice CT Scan ពិត​ជាមាន​សារៈប្រយោជន៍​ខ្លាំងណាស់ ចំពោះ​អ្នក​ដែលមាន​រោគសញ្ញា​ដូចខាងក្រោម​

– ឈឺ​ចុក ឬ​ណែន​ដើមទ្រូង​

– ថប់ដង្ហើម​

– អារម្មណ៍ ឬ សញ្ញា​ហត់​ភ្លាមៗ​ដោយ​គ្មាន​មូលហេតុ​ជាពិសេស​លើ​អ្នក​ ដែលមាន​កត្តា​ប្រឈម​គ្រោះថ្នាក់​សរសៃឈាម​បេះដូង​ដូចជា​

– អ្នក​ដែល​មាន​អាយុ​ច្រើន​

– អ្នក​ដែល​លើស​ទម្ងន់​

– អ្នក​ពិសា​បារី​

– អ្នក​ដែល​មាន​ជំងឺលើសឈាម​

– អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​

– អ្នក​ដែល​លើស​ជាតិ​ខ្លាញ់​

– អ្នក​ដែល​មិន​ធ្វើ​លំ​ហាត់ប្រាណ​ឬ​ប្រកបរបរ​នៅ​នឹង​មួយ​កន្លែង​យូរ​ម៉ោង ពិសេស​ការងារ​ការិយាល័យ​។​

​ប្រសិនបើ​លោកអ្នក​មាន​រោគសញ្ញា និង​កត្តា​គ្រោះថ្នាក់​ដូច​បាន​រៀបរាប់​ខាងលើនេះ សូម​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ជំងឺ​បេះដូង ដើម្បី​ស្វែងរក​វិធីសាស្ត្រ​ការពារ និង​ព្យាបាល​ទាន់ពេលវេលា សំដៅ​កាត់បន្ថយ​ការស្លាប់ និង​ពិការភាព​ដែល​បណ្តាលមកពី​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង ដែលជា​ឃាតករ​ស្ងប់ស្ងាត់​បំផុត (silent killer)៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​តើ​ប៊ីចេង អាច​មាន​អត្ថប្រយោជន៍ ​ចំពោះ​សុខភាព​អត់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ៣៨ នាទី មុន

គិតត្រឹមឆ្នាំ ២០២១ កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោម​ក្រប​ខណ្ឌ​អាស៊ាន និង​អាស៊ាន​បូក​ដៃគូ​សរុប​ចំនួន ០៧

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម