សុខភាព
ជំងឺភ្នែកស្ងួតកើតយ៉ាងដូចម្តេច
ជំងឺភ្នែកស្ងួត (Sécheresse oculaire) ជាជំងឺដែលអាចកើតមាននៅលើមនុស្សគ្រប់វ័យ។ ភ្នែកស្ងួត(Sécheresse oculaire)នេះ មាន5% ទៅ 35%នៃប្រជាជនទាំងអស់ ហើយប្រជាជននៅអាស៊ីមាន33%ច្រើនជាងនៅដំបន់ផ្សេងៗភាគច្រើនកើតមានលើមនុស្សដែលមានអាយុលើសពី៥០ឆ្នាំឡើង(មនុស្សស្រីច្រើនជាងមនុស្សប្រុស)។

១) រោគសញ្ញា៖
– មានអារម្មណ៍ដូចឈឺចាក់ៗក្នុងភ្នែក
– ក្រហាយក្នុងភ្នែក
– រមាស់ក្នុងភ្នែក
– មានអារម្មណ៍ដូចមានក្រាប់ខ្សាច់ក្នុងភ្នែក
– មានការឈឺចាប់ខ្លះ
– ស្រវាំងភ្នែក
– ចាញ់ពន្លឺថ្ងៃ
– ហៀរទឹកភ្នែក

២) ជំងឺភ្នែកស្ងួតបណ្តាលមកពី៖
– កត្តាជាច្រើនដែលមាននៅលើផ្ទៃភ្នែក(Surface oculaire)
– បណ្តាមកពីការខ្វះលំហូរទឹកភ្នែក និងអមជាមួយបញ្ហាភ្នែកមួយចំនួនទៀត
– លំហូរទឹកភ្នែកគ្មានលំនឹង
– មានរលាកផ្ទៃគ្រាប់ភ្នែក
– មានការខូចខាតប្រព័ន្វប្រសាទនៃការបង្កើតទឹកភ្នែក(abnormalie neurosensoriel)ដែលមានតួនាទីក្នុងការធានាទឹកភ្នែកនៅលើផ្ទៃគ្រាប់ភ្នែក។

៣) មូលហេតុដែលនាំឲ្យមានជំងឺភ្នែកស្ងួត៖
– 14% មានទឹកភ្នែកមិនគ្រប់គ្រាន់ដោយសារខ្វះខាតទឹកភ្នែកបណ្តោះអាសន្ន
– 86% អ្នកជំងឺមានទឹកភ្នែកធម្មតាតែទឹកភ្នែកនោះគ្មានគុណភាព(Larmes de mauvaise qualité)
– បណ្តាលមកពីមានការរលាករ៉ាំរ៉ៃនៃត្របកភ្នែក(inflammation chronique des paupière;Blépharite)
– ការស្ងួតភ្នែកដោយសារមានរំហួតទឹកភ្នែក(Sécheresse evaporative par déficit lipidique)ដូចជា៖
• ការសម្លឹងកុំព្យូទ័រយូរ
• មើលទូរទស្សន៍ នៅក្រោមកំដៅថ្ងៃ នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ នៅក្រោមកង្ហារ។ល។

«ប្រសិនបើលោកអ្នកមានបញ្ហាដូចការរៀបរាប់ខាងលើ ឫមានតម្រូវការព័ត៌មានលំអិតបន្ថែម សូមមេត្តាអញ្ជើញមកពិគ្រោះយោបល់ និងទទួលប្រឹក្សាអំពីវិធីសាស្ត្រនៃការព្យាបាលពីក្រុមការងារវេជ្ជបណ្ឌិតឯកទេស ជំនាញផ្នែកចក្ខុរោគនៅមន្ទីរពេទ្យកាល់ម៉ែត»៕
អត្ថបទ ៖ រស្មី

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


