Connect with us

សុខភាព

វិធី​ងាយៗ ក្នុងការ​ព្យាបាល​ជំងឺខាន់លឿង​ទារក​

បានផុស

នៅ

​ជំងឺខាន់លឿង គឺជា​ការកើតឡើង​នូវ​ពណ៌​លឿង​នៅលើ​ស្បែក ឬ​ភ្នែក​របស់​ទារក។ ជាទូទៅ​ខ្លួនប្រាណ​របស់​ទារក​ឡើង​លឿង​បន្តិចបន្តួច​នៅ​ថ្ងៃទី ២ ឬ​ទី ៣ ហើយ​បាត់​ទៅវិញ​នៅ ១​សប្តាហ៍​ក្រោយ​កំណើត​ចំពោះ​ទារក​ ដែល​កើត​គ្រប់​ខែ តែ​ភាព​លឿង​នេះ​ អាច​បន្ត​នៅ​យូ​រលើ​ទារក​ ដែល​កើត​មិន​គ្រប់​ខែ និង​អាច​ប៉ះពាល់​ដល់​ជីវិត ឬ​ពិការភាព​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ខាន់លឿង​កើតឡើង​ដោយសារតែ​ថ្លើម​ទារក​ទើបនឹង​កើត​នៅមាន​ភាព​ខ្ចី ដែល​មិន​អាច​បម្លែង ឬ​បញ្ចេញ​សារជាតិ​ម្យ៉ាង​ហៅថា ប៊ី​លី​រុយ​ប៊ី​ន ដែល​ជា​ផលិតផល​មួយ​កើតឡើង ក្រោយពី​គ្រាប់​ឈាមក្រហម​បែក ឬ​ស្លាប់​។​

១) ផលប៉ះពាល់​នៃ​ជំងឺខាន់លឿង​

​ប្រសិនបើ​មិនបាន​តាមដាន និង​ព្យាបាល​ទាន់ពេលវេលា​នោះទេ ទារក​អាច​ស្លាប់​ឬ​ពិការភាព​ផ្នែក​ខួរក្បាល និង​អាច​ថ្លង់​ដោយសារ​កម្រិត ប៊ី​លី​រុយ​ប៊ី​ន ក្នុង​ឈាម​ឡើង​ខ្ពស់​ពេក ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ខួរក្បាល​ទារក​។​

២) ការព្យាបាល​

ក​. ចំពោះ​ទារក​លឿង​តិចៗ​៖

​ការថែទាំ​ទារក​ដែលមាន​ខាន់លឿង​តិចៗ គឺមាន​លក្ខណៈ​ងាយស្រួល និង​សាមញ្ញ​ធម្មតា ដែល​អ្នក​ម្តាយ​គ្រប់រូប​គួរ​យល់ដឹង និង​អនុវត្តបាន គឺ​៖

– ព្យាយាម​បំបៅ​ទឹកដោះ​ដល់​ទារក​ឲ្យ​បាន​គ្រប់គ្រាន់​។​

– ដាក់​ទារក​នៅក្រោម​ពន្លឺព្រះអាទិត្យ​ពេលព្រឹក (​ចន្លោះ​ពី​ម៉ោង ៦ ដល់ ៩​ព្រឹក​) ។​

– ត្រូវ​ចេះ​សង្កេតមើល​ពណ៌​សម្បុរ​ទារក រ​ឬ​ផ្នែក​ពណ៌​ស​នៃ​គ្រាប់ភ្នែក​ទារក (​ករណី​ធ្ងន់ធ្ងរ​) ដែល​ប្តូរ​ទៅជា​ពណ៌​លឿង​ត្រូវ​ប្រញាប់​យក​ទារ​កមក​មន្ទីរពេទ្យ​។​

ខ​. ចំពោះ​ទារក​លឿង​ខ្លាំង​

​ក្នុងករណី​ទារក​មានការ​លឿង​ខ្លាំង ត្រូវ​បញ្ជូន​ទារក​មក​ជួប​វេជ្ជបណ្ឌិត​ជំនាញ​

– គ្រូពេទ្យ​ប្រើ​ឧបករណ៍​ដែល​ហៅថា ប៊ី​លី​ហ្វ្លា​ស (Biliflash) ដែល​ឧបករណ៍​នេះ​សម្រាប់​តាមដាន​ជាតិ​លឿង​នៅ​ស្បែក​ទារក​។​

– ប្រសិនបើ​កម្រិត​ជាតិ​លឿង​ឡើង​ខ្ពស់​ខ្លាំង គ្រូពេទ្យ​តម្រូវ ឲ្យ​ទារក​សម្រាក​និង​ព្យាបាល​ដោយ​កាំរស្មី​ពន្លឺ​ពណ៌​ខៀវ​។ កាំរស្មី​ពន្លឺ​នេះ​នឹង​ជួយ​កាត់បន្ថយ និង​បញ្ចេញ​នូវ​ជាតិ​ប៊ី​លី​រុយ​ប៊ី​ន ពី​ខ្លួន​របស់​ទារក​។​

​ប្រសិនបើ​ទារក​មាន​អាកា​រៈលឿ​ង តិច ឬ​ខ្លាំង ត្រូវយក​មកជួប​វេជ្ជបណ្ឌិត​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ធ្វើការ​វាយតម្លៃ​ពី​កម្រិត​ភាព​លឿង​របស់​ទារក និង​អាចធ្វើ​ការព្យាបាល​ទាន់ពេលវេលា ដើម្បី​ការពារ​បាន​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​បណ្តាលមកពី​ជំងឺខាន់លឿង​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ងូតទឹក និងស្អំកន្សែងសើមលើកូនពេលក្ដៅខ្លួន​ មិនអាចឲ្យទឹកចូលសួតទេ តែមកពីបញ្ហានេះវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម