Connect with us

សុខភាព

ជំងឺ​រលាក​ថ្លើម​ដោយ​មេរោគ​ប្រភេទ សេ

បានផុស

នៅ

ជំងឺ​រលាក​ថ្លើម​ដោយ​មេរោគ​ប្រភេទ សេ (Hépatite C) គឺជា​ជំងឺ​មួយ​ដែល​យើងទាំងអស់គ្នា​តែងតែ​បានដឹង និង​បាន​ជួបប្រទះ​ជា​ញឹកញាប់ ហើយ​នៅពេល​ខ្លះ​ជំងឺ​មួយ​នេះ​ក៏​អាច​បណ្តាល​ឲ្យ​មាន​ផល​បះ​ពាល់​ជាច្រើន​ដល់​សុខភាព និង​អាយុជីវិត​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រោគ​សញ្ញ្ញា​ដែល​កើត​អាចមាន​នៅលើ​អ្នក​ជំងឺ​ គឺ​អាស្រ័យ​ទៅ​លើ​កម្រិត​នៃ​ការ​រលាក និង​សភាព​របស់​សាច់​ថ្លើម​របស់​អ្នកជំងឺ​ផង​ដែរ (​សាច់​ថ្លើម​នៅ​ទន់​ធម្មតា​គ្រាន់តែ​មានការ​រលាក​, សាច់​ថ្លើម​រឹង និង​ថ្លើម​ក្រិន​)​។ នៅ​ខាងក្រោម​នេះ​គឺជា​សញ្ញា​មួយចំនួន​ដើម្បី​អាច​ឲ្យ​យើង​បាន​គិត​ទៅដល់​ជំងឺ​រលាក​ថ្លើម មានការ​ហេវ​ហត់ ចុះ​ខ្សោយ​កំលាំង និង​សុខភាព​ដោយ​មិនមាន​មូលហេតុ​ច្បាស់លាស់​, ឡើង​លឿង​ភ្នែក និង​ស្បែក​, មាន​រោគសញ្ញា​ស្រដៀង​នឹង​ជំងឺ​ផ្ដាស​សាយ​ធំ​, មានការ​ហើមជើង​ជាដើម​…​។


គួរ​កត់សំគាល់​ផង​ដែរ​ថា ​ជាង ៨០% នៃ​អ្នកជំងឺ​រលាក​ថ្លើម​គឺ​មិន​មាន​រោគសញ្ញា​អ្វី​ច្បាស់លាស់​នោះឡើយ ដូច្នេះ​មានតែ​ការពិនិត្យ​ឈាម​ដើម្បី​រក​វត្តមាន​របស់​អង្គ​ប​ដិ​ប្រាណ​វីរុស​សេ Anticorp HCV និង​រាប់​មេរោគ (PCR HCV) ទេ ដែល​អាច​កំណត់​រោគវិនិច្ឆ័យ​នៃ​ជម្ងឺ​ប្រភេទ​នេះ​បាន។

-ការ​ចម្លង​របស់​មេរោគ​ថ្លើម​ប្រភេទ សេ នេះ​គឺ​វា​អាច​ឆ្លង​បាន​តាម​រយៈ ការ​ប៉ះពាល់​ជាមួយនឹង​ឈាម​, ទឹករងៃ​, ការ​មុត​ដាច់​ស្បែក​, ការ​រួម​ភេទ​ដោយ​មិន​មាន​ប្រើប្រាស់​ស្រោមអនាម័យ​, ការប្រើប្រាស់​វត្ថុ​មុត​ស្រួច​ចាក់​ឆ្លងកាត់​ស្បែក​…​។វិធានការ​ក្នុង​ការ​បង្ការ​ជំងឺ​នេះ​គឺ ជៀសវាង​រាល់​កា​របះ​ពាល់​ឈាម និង​ទឹករងៃ​របស់​អ្នកជំងឺ​, រួមភេទ​ដោយ​ប្រើប្រាស់​ស្រោមអនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ​, ជៀសវាង​ការប្រើ​វត្ថុ​មុត​ស្រួច​រួមគ្នា​។ គួរ​សំគាល់​ផងដែរ​ថា​ យើង​មិន​មាន​វ៉ា​ក់​ស៊ាំ​ង​សម្រាប់​ចាក់​ការពារ​មេរោគ​ប្រភេទ​នេះ​នៅឡើយ​ទេ​។

-ការពិនិត្យ​សុខភាព និង ការ​ធ្វើ​រោគវិនិច្ឆ័យ​ទាន់​ពេល​វេលា​នៅ​ដំណាក់កាល​ដំបូង (​ថ្លើម​មិនទាន់​ក្រិន ឫ មិន​មាន​ដុំ​មហារីក​) របស់​ជំងឺ​រលាក​ថ្លើម​ប្រភេទ សេ នេះ​គឺ​អាច​អនុញ្ញាត​ឲ្យ​គ្រូពេទ្យ​ធ្វើការ​ព្យាបាល​បានជា​សះស្បើយ​ទាន់​ពេល​វេលា និង​ដើម្បី​ជៀសវាង​រាល់​ផលវិបាក​របស់​ជំងឺ​នេះ​ផងដែរ (ការ​រលាក​រាំ​រៃ​, ក្រិន​ថ្លើម​, ដុំ​មហារីក​ថ្លើម​, ទាច​ទឹក​ជាដើម​…)៕
ដោយ ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

រាជរដ្ឋាភិបាល លើកលែងតម្លៃសេវាចេញ-ចូល ថៃ តាមច្រកទ្វារព្រំដែន សម្រាប់ពលករខ្មែរត្រលប់មកស្រុកពេលបុណ្យចូលឆ្នាំថ្មី

កីឡា១៨ នាទីutes មុន

Cristian ចាត់​ទុក​ការ​ស្នាក់​នៅ​កម្ពុជា​លើស​ពី​ អាជីពបាល់ទាត់

ព័ត៌មានជាតិ២០ នាទីutes មុន

​​បំពាក់ភ្លើង​សូឡា​​​តាម​ផ្លូវ​ជាតិលេខ ៦ ពី​​ព្រំប្រទល់​ខេត្តកំពង់ចាមដល់​ខេត្តសៀមរាប សម្រួល​ធ្វើ​ដំណើរ​ពេលយប់ដល់​ពលរដ្ឋ​

សេចក្ដីជូនដំណឹង២១ នាទីutes មុន

រីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

អ្នក​ស្លាប់​ព្រោះ​រញ្ជួយ​ដី​នៅ​មីយ៉ាន់ម៉ា មាន​លើស​ពី ៣ ០០០​នាក់​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម