សុខភាព
ទេសរដ្ឋមន្ត្រី អៀង មូលី ផ្តល់បាឋកថាពិសេសស្តីពី”ការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា”
លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍កាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញផ្តល់បាឋកថាពិសេសស្តីពី”ការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា” ជូនមន្ត្រីរាជការ បុគ្គលិក និងនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ជាង៣០០នាក់។

បាឋកថាពិសេសនេះ មានការអញ្ជើញចូលរួមផងដែរពីលោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និង ជាសកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, លោកអនុប្រធាន, នាយកខុទ្ទកាល័យ, អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

បទបាឋកថាពិសេសរបស់លោកទេសរដ្ឋមន្ត្រី អៀង មូលី បានផ្តល់នូវពុទ្ធិដ៏មានតម្លៃ ព្រមទាំងបានបង្ហាញពីបទពិសោធ និងការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាលើឆាកជាតិ និងអន្តរជាតិ ទាក់ទងនឹងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។

ក្នុងបទបាឋកថាពិសេសនោះ លោកទេសរដ្ឋមន្ត្រី អៀង មូលី បានលើកឡើងពីគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។ លោកទេសរដ្ឋមន្ត្រី បានឆ្លុះបញ្ចាំងពីគោលការណ៍បី រួមមាន ក្របខ័ណ្ឌយុទ្ធសាស្ត្រ ស្ថាប័នសម្របសម្រួល និង ប្រព័ន្ធតាមដានវាយតម្លៃតែមួយ។

លោកទេសរដ្ឋមន្ត្រី បានបង្ហាញពីចក្ខុវិស័យ, គោលបំណងសំខាន់ៗក្នុងការទប់ស្កាត់ការឆ្លងថ្មី ការស្លាប់ និងការបំបាត់ការរើសអើងអ្នកផ្ទុកមេរោគអេដស៍ ព្រមទាំងចំណុចអាទិភាពក្នុងការផ្លាស់ប្តូរផ្នត់គំនិត ការបង្កើនអន្តរាគមន៍ផ្នែកបង្ការការពារ, ការប្រយុទ្ធនឹងការរើសអើងនិងមាក់ងាយ និងធ្វើសមាហរណកម្មសេវាថែទាំព្យាបាលរបស់វិស័យឯកជនទៅក្នុងប្រព័ន្ធជាតិ និងជាពិសេសគោលដៅ ៩៥-៩៥-៩៥, ការពង្រឹងប្រព័ន្ធជាតិឆ្លើយតបជាពហុវិស័យចំពោះមេរោគអេដស៍និងជំងឺអេដស៍, វិធានការគោលនយោបាយ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


