Connect with us

សុខភាព

តើ​ជំងឺ​បូស​ថ្លើម​ បណ្តាលមកពី​អ្វី​?

បានផុស

នៅ

​បូស​ថ្លើម ជាការ​រលាក​ថ្លើម ដែល​បណ្ដាលមកពី​មេរោគ​ឡើង​តាម​ទឹក​ប្រ​ម៉ាត់​។ បូស​ថ្លើម​ច្រើន​កើត​លើ​មនុ​ស្រ​ដែលមាន​អាយុ ៥០-៦០​ឆ្នាំ ហើយ​គេ​សង្កេតឃើញថា​ មនុស្ស​ប្រុស​អាច​កើតមាន​ច្រើនជាង​មនុ​ស្រី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) ការចម្លង​រោគ​តាម​៖

– ផ្លូវទឹក​ប្រ​ម៉ាត់​(៣០%-៧០%)

– សរសៃ​វ៉ែន Porte(១០%-២០%)

– សរសៃឈាម​ក្រហម​(១០%-១៥%)

– ការ​រលាក​នៅ​ជិតខាង​ថ្លើម​(១%-៥%)

– ការប៉ះទង្គិច​លើ​ថ្លើម​(១%-៣%)

– Abcès cryptogénétique(១០%-៤០%)

​ខ​) មេរោគ​បង្ក​ហេតុ​៖

– អា​អេ​រ៉ូ​ប៊ី​ក្រាម អវិជ្ជមាន (Aérobie à gram négatif): ៤0%-៦0%

– អា​អេ​រ៉ូ​ប៊ី​ក្រាម វិជ្ជមាន (Aérobie à gram positif): ១0%-២0%

– អាណា​អេ​រ៉ូ​ប៊ី​ក្រាម (Anaérobie): ៣៥%-៤៥%

– ប៉ូ​លី​មីក្រូ​ប​ប៊ី​ស (Polymicrobisme): ២០%-៦០%

– ពពួក​មេរោគ​ពិសេស (១%)

​គ​) រោគវិនិច្ឆ័យ​៖

– គ្លី​និ​ច​៖

• គ្រុនក្តៅ​រហូតដល់​ញាក់​

• ឈឺ​ចុកចាប់​នៅក្រោម​ឆ្អឹងជំនី​ខាងស្ដាំ​

• សភាព​ទូទៅ​អ្នកជំងឺ​ស្រុតចុះ​យ៉ាងខ្លាំង​

• ថ្លើម​រីក​ធំ ធ្លាក់​ចុះក្រោម​ឆ្អឹងជំនី​ចាង​ស្ដាំ​

• លឿង​គ្រាប់ភ្នែក ស្បែក ២០%-៥០%

• ទឹកស្រោមសួត​ខាងស្តាំ ហត់ ក្អក​

– ពិនិត្យ​ឈាម​៖

• គ្រាប់​ឈាមស​កើនឡើង​

• CRP កើនឡើង​

• Phosphatase alcalin កើនឡើង​

• Taux prothrombine អូសបន្លាយ​

– រូបភាព​វេជ្ជសាស្ត្រ​៖

• RX សួត : មានទឹក​ក្រោម​សួត​ខាងស្តាំ និង សន្ទះ​ទ្រូង​ផ្នែក​ស្ដាំ​ឡើង​ខ្ពស់​

• Echographie : គេ​ដឹង​ពី​ចំនួន ទំហំ ទីតាំង​នៃ​បូស​ថ្លើម​

​ឃ​) ការព្យាបាល ៖

– ការប្រើ​ឱសថ​

– ការ​ចោះ​បង្ហូរ​ខ្ទុះ (Ponction percutanée) ជា​វិធី​មួយ​កំពុង​ពេញ​និយម​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដោយ​សហការ​ជាមួយ​ផ្នែក​រូបភាព​វេជ្ជសាស្ត្រ​

– ការវះកាត់​បង្ហូរ​បូស​ថ្លើម (Laparotomie)

«​សូមមេត្តា​មក​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ច្បាស់លាស់ និង​ទទួល​ការព្យាបាល​វះកាត់​បាន​ទាន់ពេលវេលា​»៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ស្វែងយល់​អំពី ​ជំងឺ​ដុំ​សាច់​របស់​ស្រោម​ខួរក្បាល​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម