Connect with us

KPT+

មនុស្សកើតចំខែវិច្ឆិកា មានចរិតហ្សីនទាំងនេះ

បានផុស

នៅ

ខែវិច្ឆិកា មនុស្សធាតុទឹក មានសត្វតំណាងខ្យាដំរី ហើយបុគ្គលនេះត្រូវបានចាត់ថ្នាក់ជាមនុស្សពោរពេញដោយភក្កីភាព និងថាមពលខ្លាំងក្លា។ ថ្ងៃអង្គារជាថ្ងៃល្អសម្រាប់មនុស្សកើតខែនេះ ចំណែកលេខសំណាងមានលេខ ៨, ១១, ១៨ និង ២១។ យោងតាមក្បួនតារាសាស្ត្រគូស្នេហ៍សក្តិសមសម្រាប់ខែវិច្ឆិកាគឺ ឧសភា និង កក្កដា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេជាជំពូកអ្នកដែលចូលចិត្ត​ស្វែង​យល់​ពី​ចិត្ត​មនុស្ស ​ហើយ​ក៏​ក្លាយ​ទៅ​ជា​អ្នក​ជំនាញ​ខាង​វិភាគចិត្ត​របស់​មនុស្សបានយ៉ាងល្អ​។​ ជា​មនុស្ស​ដែល​ពូកែ​ជជីក​សួរ​រកការពិត​នៅពេល​ដែល​នរណា​ម្នាក់​ព្យាយាម​កុហកឬ​លាក់បាំង​។​ បើ​សិន​គេ​ជា​ប៉ូ​លីស​វិញ​ច្បាស់ណាស់​ថា ទោះជន​ឧក្រិដ្ឋ​ព្យាយាម​លាក់​អាថ៌កំបាំង​យ៉ាង​ណា ​ក៏​មិនអាច​រួចផុត​ពី​​ការ​ស៊ើបអង្កេត​របស់​គេ​បាន​ងាយៗដែរ។

ភាព​ខ្លាំង​របស់​ខែវិច្ឆិកាគឺ​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ​​រួម​ទាំង​គោល​ដៅ​ជាក់​លាក់ ​និង​តែងតែលើក​ទឹក​ចិត្តខ្លួនឯងជានិច្ច។​ មានស្មារតីខ្ពស់ រួសរាយ ចិត្តល្អ រាល់ថ្ងៃចង់រស់នៅឲ្យបានធូរធារ បើសិនជាបាត់បង់គោលដៅ ពួកគេពិបាកនឹងផ្តោតអារម្មណ៍ឡើងវិញណាស់។ គុណសម្បត្តិធំបំផុត គឺអ្វីដែលគេបានដៅទុក ដាច់ខាតត្រូវតែសម្រេច មិនបកក្រោយឡើយ។ គេក៏​ចូលចិត្ត​ការពារ​មនុស្ស សត្វ​ និងបរិស្ថាន​ផងដែរ​។

រីឯស្នេហា គេមិននិយមលាក់លៀម និងប្រាកដប្រជាមួយមនុស្សដែលគេស្រឡាញ់។ ប៉ុន្តែ ពេលខ្លះគេធ្វើតាមតែចិត្តខ្លួនឯង និងចូលចិត្តជ្រៀតជីវិតឯកជនរបស់ដៃគូ។ គេជាប្រភេទមនុស្សដែលពុំសូវទុកចិត្តអ្នកណាឡើយ ហេតុដូចនេះគូស្នេហ៍ ត្រូវមានភាពអំណត់អត់ធ្មត់ច្រើនក្នុងការស្រលាញ់គេ។ ប៉ុន្ដែប្រសិនបើពួកគេមានអារម្មណ៍សុវត្ថិភាពជាមួយជាទីស្រឡាញ់ពេលណា គេនឹងប្រគល់ក្ដីស្រឡាញ់ក៏ដូូចជាការស្មោះត្រង់ចំពោះដៃគូតែម្នាក់គត់ ដោយមិនឆ្វេចឆ្វាចរកកង់សាគួផ្ដេសផ្ដាសទេ។

មនុស្សកើតខែវិច្ឆិកា ច្រើន​តែ​ឲ្យ​តម្លៃ​គំនិត​របស់​អ្នកដទៃ ទុក​ជម្រើស​ឲ្យ​គេ​មុន តែ​អ្នកដទៃឯ​ណោះ​អត់​ខ្វល់​ថា​គេ​កើត​អី​ទេ ហេតុនេះ​ហើយ​ទើប វិច្ឆិកា ច្រើន​តែ​ខកចិត្ត​ជា​ញឹកញយ​ណាស់។ ហ្នឹងឯង! ជាគុណវិបត្តិរបស់គេ។ ម្យ៉ាងទៀត គេជាមនុស្សមានអាថ៌កំបាំងច្រើន តែងចង់ដឹងរឿងអ្នកដទៃ តែមិនចង់ឲ្យអ្នកដទៃមកដឹងរឿងរបស់ខ្លួនឡើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bestie

ចុចអាន៖ ដឹងខ្ទេច! ចរិតពិតអ្នកកើតខែមករា

ចុចអាន៖ ដឹងទេ! អ្នកកើតខែតុលាមានបុគ្គលិកលក្ខណៈបែបណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម