KPT+
តើអ្វីទៅជាបទដ្ឋានស្ដង់ដារ (STANDARDS) ?
ស្តង់ដារ (Standards) គឺជាបោះពុម្ពផ្សាយសំណុំឯកសារតាមនីតិវិធីជាក់លាក់មួយដើម្បីធានានូវភាពជឿជាក់លើសម្ភារៈ ផលិតផល វិធីសាស្ត្រ ឬសេវាកម្មដែលមនុស្សប្រើជារៀងរាល់ថ្ងៃ។ វាធានាលើមុខងារផលិតផលឬទំនិញ ដោយសម្រួលអន្តរប្រតិបត្តិការ និងគាំទ្រដល់សុវត្ថិភាពអ្នកប្រើប្រាស់និងសុខភាពសាធារណៈផងដែរ។
ហេតុអ្វីស្តង់ដារសំខាន់?

ស្តង់ដារបង្កើតគ្រឹះមូលដ្ឋានសម្រាប់ការអភិវឌ្ឍផលិតផល ដែលត្រូវបានយល់ព្រមនិងអនុម័តជាសកល។ វាជួយឲ្យមានភាពស៊ីគ្នារវាងប្រតិបត្តិការជាអន្តរជាតិ និងជួយសម្រួលដល់ការអភិវឌ្ឍផលិតផលដោយបង្កើនពេលឲ្យទៅដល់ទីផ្សារកាន់តែលឿន។
ស្តង់ដារក៏ធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការប្រៀបធៀបផលិតផលប្រកួតប្រជែង។ ម្យ៉ាងទៀត ដោយសារស្តង់ដារត្រូវបានអនុម័តជាសកលនិងត្រូវបានអនុវត្តនៅលើទីផ្សារជាច្រើន វាក៏ជំរុញដល់ពាណិជ្ជកម្មអន្តរជាតិផងដែរ។

តាមរយៈការប្រើប្រាស់ស្តង់ដារ អន្តរទំនាក់ទំនងនិងអន្តរប្រតិបត្តិការត្រូវបានធានាជាសកល។ មានតែតាមរយៈការអនុវត្តស្តង់ដារប៉ុណ្ណោះទើបផលិតផលថ្មីអាចទទួលបានភាពជឿជាក់លើទីផ្សារ។
នរណាជាអ្នកកំណត់ស្ដង់ដារ?

វិទ្យាស្ថានស្តង់ដារវិស្វករអេឡិចត្រូនិក ឬ IEEE SA ជាស្ថាប័នកំណត់ស្ដង់ដារ។
IEEE SA ជួយសម្រួលដល់ការអភិវឌ្ឍស្តង់ដារ និងកិច្ចសហការដែលទាក់ទងនឹងបទដ្ឋាន។ រីឯសមាជិក IEEE SA ជាកម្លាំងជំរុញនៅពីក្រោយការអភិវឌ្ឍស្តង់ដារ ដោយផ្តល់នូវអ្នកជំនាញបច្ចេកទេសដើម្បីវាយតម្លៃផលិតផលបុគ្គលឬស្ថាប័ន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ beyondstandards
ចុចអាន៖កុំធ្វើបីយ៉ាងនេះលើហ្វេសប៊ុក ប្រសិនមិនចង់មានវិប្បដិសារីទៅថ្ងៃក្រោយ

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?