Connect with us

KPT+

កុំ​ធ្វើ​បី​យ៉ាង​នេះ​លើ​ហ្វេសប៊ុក ប្រសិន​មិន​ចង់​មាន​វិប្បដិសារី​ទៅ​ថ្ងៃ​ក្រោយ

បានផុស

នៅ

វា​ពុំ​មែន​ជា​ការ​សម្ដែង​ទេ បើ​គ្រាន់​តែ​យើង​រៀន​គោរពខ្លួនឯង ហើយប្រុងប្រយ័ត្ន​ពាក្យ​សម្តី ពិនិត្យ​មើល​សិន​មុន​ចេញ​ប្រតិកម្ម ក៏ដូចជាសកម្មភាពផ្សេងៗទៀតនៅលើបណ្តាញសង្គម ដោយ​មិន​ចូលរួមជាមួយសកម្មភាពទាំងនេះ ព្រោះវានឹងនាំមកនូវវិប្បដិសារី។

១ បង្ហាញចរិតរិះគន់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ចេញ​មតិជាសេរីភាព ប៉ុន្តែ​ការរិះគន់ញឹកញយ បើកភ្នែកមកកាលណាទើសមុខក្រោយ ក៏បង្ហាញពីចរិតអ្នកសរសេរខ្លួនឯងតែប៉ុណ្ណោះ។ ចំណែកការ​បញ្ឆិតបញ្ឆៀង ឆ្លៀតប្រមាថកាតទាន​ដែលឈានទៅ​បាត់បង់ផលប្រយោជន៍របស់​អ្នកណាម្នាក់ នឹង​អាចប្រឈម​ទុក្ខទោស​ដល់​បទ​ព្រហ្មទណ្ឌបាន ក្នុងក្រមបច្ចុប្បន្ននៃកម្ពុជា។

២ ចូលរួមមតិ​អវិជ្ជមាន

កុំឆ្ងល់ថាហេតុអ្វីធ្វើការ​ប្រហែលគ្នាសោះគេមាន​ទីផ្សារធំជាងយើង? ចរិតលក្ខណៈយើង! លើបណ្តាញសង្គមគឺច្បាស់ដូចថ្ងៃព្រោះគ្រប់គ្នាដែលជ្រើសរើស​បុគ្គលិកគេ​ចូលទៅពិនិត្យ​លើបណ្តាញនានា នឹង​ដឹងភ្លាម​ថាយើង​ជាមនុស្សប្រភេទណា។ ការបញ្ចេញ​យោបល់អវិជ្ជមាន​ អុជអាល ពីក្រោម​សំណេរដែលគេកំពុងឈ្លោះឬឌឺដងគ្នា មានមុខមិនបាត់ពេលឃើញ​គេ​ទាស់គ្នា​ចូលតែស្ករ ឬមានមុខមិនបាត់ដ្រាម៉ារាល់ថ្ងៃ ប៉ះពាល់បុគ្គល​ផ្សេងដែលពុំមែនជា​កាតព្វកិច្ច​យើង សុទ្ធតែបង្ហាញពីភាពទំនេរគ្មានការធ្វើ និង​បញ្ហា​ផ្លូវចិត្ត​ដែលនិយោជកភាគច្រើនគេខ្លាចរអាបំផុត​នឹង​ទទួលយកមកនាំ​តែ​ដំបៅទ្រូង។

៣ ចង់បានចំណាប់អារម្មណ៍​ហួសហេតុ

ការស្រលាញ់ ការគោរព និងឲ្យតម្លៃ របស់ទំាងនេះយើងមិនអាចបានដោយការទាមទារទេ ។ កាន់តែចង់ល្បីកាន់តែអត់ កាន់តែ​ទាមទារ​គេកាន់តែ​សើច កាន់តែតោងកាន់តែ​ធ្ងន់ ។​ មធ្យោបាយល្អចង់បានការគោរព គឺគោរពអ្នកដទៃមុន។ ចង់បានការស្រលាញ់កុំបង្កើតការស្អប់ក៏គ្រប់គ្រាន់។ ចង់បានការ​ឲ្យតម្លៃ​ត្រូវមាន​តម្លៃប្រាកដមែន។ កុំសរសេរប្រៀបធៀប​ ច្រណែនឬស្យា ឬវាយប្រហារ ក្រៅពីមិនបានផលអ្វីថែមទំាង​នាំមកនូវទុក្ខទោសយ៉ាងងាយ៕

ប្រែសម្រួល៖តុង​ឡុង

ចុចអាន៖ហេតុអ្វី​បានជា​គេ​និយម​ប្រើ​គណនី​ហ្វេសប៊ុក​ក្លែងក្លាយ?មើល​យ៉ាងណា​ដឹង​បាន?

ចុចអាន៖ហេតុអ្វី​មិន​គួរ​បង្ហោះ​រឿង​ផ្ទាល់ខ្លួន​លើ​ហ្វេសប៊ុក​ច្រើន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ២ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

Huang Xiaoming ​ជួប​មិត្ត​ស្រី​ភ្លាមៗ​ ក្រោយចេញ​ក្រៅ​ជាមួយ​អតីត​ភរិយា Angelababy និង​កូន​ប្រុស

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

Sokha Hotels

ព័ត៌មានពេញនិយម