Connect with us

KPT+

៣ ចំណុច​ធំៗ​ដែល​ហាង​នំ ទៀ តេ​ក​ប៊ួ​យ ឈរជើង​បាន​ជាង ៤ ទសវត្សរ៍​នៅ​កម្ពុជា​

បានផុស

នៅ

​ក្នុង​ទីផ្សារ​សេរី អាជីវកម្ម​នានា​មានការ​ប្រកួតប្រជែង​គ្នា​ខ្លាំង​មែនទែន នរណា​មាន​ចំណុចខ្លាំង​ឬ​លេចធ្លោ​ជាង អ្នកនោះ​ទាក់ទាញ​បាន​អតិថិជន​ច្រើនជាង​។ មួយវិញទៀត អាជីវកម្ម​ទាំងអស់​ត្រូវ​តែ​មាន​លក្ខណៈ​ពិសេស​ដោយឡែក​ពី​គេ ទើប​អាច​ឆក់​បានការ​ជាវ​ពី​ភ្ញៀវ​មក​ចូល​ហាង​របស់​ខ្លួន​មិន​លោះ​។​

​ទន្ទឹម​នឹង​នោះ អាជីវកម្ម​ខ្នាត​តូច ឬ​អាជីវកម្ម​គ្រួសារ ជា​ជំនួញ​ដែលមាន​ប្រកួតប្រជែង​ខ្លាំង​ផង​ដែរ ដោយសារតែ​ជំនួញ​ប្រភេទ​នេះ មាន​ច្រើន​សន្ធឹក​ក្នុងស្រុក​យើង​។ វា​ងាយស្រួល​បើក ព្រោះ​ចំណាយ​ដើម​មិនធំ​ប៉ុន្មាន ម្យ៉ាង​មិន​ត្រូវការ​បុគ្គលិក​រាប់​រយ​នាក់​ទៀត​ផង​។ ប៉ុន្តែ​អាជីវកម្ម​ប្រភេទ​នេះ​ក៏​ងាយ​នឹង​ដួល​ទៅវិញ​ដែរ បើ​គ្មាន​តិច​និក​លក់​ទេនោះ​។​

​យ៉ាងណាមិញ លោក ជួន ណា​រ័ត្ន ដែល​ជា​ម្ចាស់​ហាង​នំ ទៀ តេ​ក​ប៊ួ​យ នៅ​រាជធានី​ភ្នំពេញ បាន​បង្ហើប​គន្លឹះ​មួយចំនួន​ទាក់ទិន​នឹង​ជំនួញ​គ្រួសារ​របស់លោក ដែល​អាច​បើក​ដំណើរការ​ជាង​បួន​ទសវត្សរ៍​យ៉ាង​ជោគជ័យ​។​

១. រូបមន្ត និង​រសជាតិ​ប្រចាំ​គ្រួសារ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រប់​ផលិតផល​លក់ លុះណាតែ​មាន​ចំណុច​ពិសេស​ខុសពី​គេ ទើប​ទទួលបាន​ការចង់​ជាវ​ពី​អ្នកទិញ​។ យ៉ាងណាមិញ លោក ជួន ណា​រ័ត្ន បាន​ឲ្យ​ដឹងថា ត្បិតតែ​ហាង​នំ​របស់ខ្លួន​មិនអាច​ដណ្ដើម​ភ្ញៀវ​ឲ្យ​ចូលមក​ហាង​ទាំងអស់​ក៏ពិតមែន ប៉ុន្តែ​ហាង​នំ​នេះ មាន​រូបមន្ត​ពិសេស​ប្រចាំ​គ្រួសារ​ដែល​ធ្វើ​ឲ្យ​នំ​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​ពី​ហាង​នំ​ផ្សេង ព្រោះ​វា​ជា​រូបមន្ត​បន្សល់ទុក​ដោយ​ជីតា​របស់លោក​តាំងពី​ឆ្នាំ ១៩៧៩ មក​ម្លេះ​។ រូបមន្ត​នេះ​ត្រូវបាន​អតិថិជន​ទទួលស្គាល់​តាំងពី​យូរយារ​មកហើយ​។​

២. គុណ​ភាពមិន​ប្រែប្រួល​

បើ​ទោះ​បីជា ហាង​នំ ទៀ តេ​ក​ប៊ួ​យ បើក​លក់​ជាង ៤០ ឆ្នាំ​មក​ហើយ​ក្ដី ឬ​មិន​ថា​ខ្លួន​លក់ដាច់​ប៉ុណ្ណា​ទេ ក៏​ហាង​នេះ​នៅតែ​ព្យាយាម​រក្សា​គុណភាព​ល្អ​ដោយ​ផ្អែកលើ​រសជាតិ​ឆ្ងាញ់ អនាម័យ និង​ការ​វេច​ខ្ចប់​ត្រឹមត្រូវ​។ ដោយសារ​ហាង​នៅ​រក្សា​គុណភាព​មិន​ផ្លាស់ប្ដូរ បច្ចុប្បន្ន នំ ទៀ តេ​ក​ប៊ួ​យ មានការ​គាំទ្រ​ទៅដល់​បណ្ដា​ខេត្ត​ធំៗ​មួយ​ចំនួន និង​តាម​បណ្ដា​ផ្សារ​ទំនើប​នានា​ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ​។ ម្ចាស់​ហាង​បញ្ជាក់​បន្ថែម​ថា កាលណា​មាន​គូប្រជែង​កាន់តែច្រើន ខ្លួន​ក៏​រឹតតែ​ពង្រឹង​គុណភាព​ខ្លាំង​ប៉ុណ្ណោះ​ដូចគ្នា ព្រោះ​គុណភាព​ល្អ អាចធ្វើ​ឲ្យ​ភ្ញៀវ​មានការ​ជឿជាក់ និង​មិន​ព្រម​ទៅ​ទិញ​នំ​នៅ​ហាង​ផ្សេង​។​

៣. តម្លៃ​សមរម្យ​

ម្ចាស់​ហាង ជួន ណា​រ័ត្ន អះអាងថា ហាង​របស់​លោក​ពុំមាន​ការតំឡើងថ្លៃ​នំ​នោះទេ ទោះបី​ជាមាន​ពិធី​បុណ្យទាន​ធំៗ​ក៏ដោយ​។ លោក​បន្តថា ហាង​នំ​មួយ​អាចឈរជើង​បានយូរ​អង្វែង ជា​ហាង​ដែល​អាចបំពេញ​តម្រូវកា​រ​អតិថិជន​ទាំង​រសជាតិ គុណភាព និង​តម្លៃ​សមរម្យ​ផងដែរ​។​

៣ ចំណុច​នេះហើយ​ដែល​ធ្វើ​ឲ្យ​ជំនួញ​បែប​គ្រួសារ ហាង​នំ ទៀ តេ​ក​ប៊ួ​យ អាច​ទាញ​បានការ​គាំទ្រ​ពី​អតិថិជន​ពី​គ្រប់ទិសទី​រយៈពេល ៣ ជំនាន់​មកនេះ​៕

អត្ថបទ ​៖ សន្យា​

ចុចអាន៖៥ ជំហាន ធ្វើ​ឲ្យ​​​​​ក្ដី​ប្រាថ្នា​ផ្ទាល់ខ្លួន​ឆាប់​ទទួល​បាន​ជោគជ័យ

ចុចអាន៖ម្ចាស់ «ជូនកាហ្វេ» បង្ហើប​ពី​គន្លឹះ​នៃ​អាជីវកម្ម​ជោគជ័យ ខណៈ​ពង្រីក​ខ្លួន​បាន ៣០០ សាខា ទូទាំង​ប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម